ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

យុទ្ធនាការសម្អាតបរិស្ថានតាមដងវិថីសំខាន់ៗ ក្នុងក្រុងបានលុងដើម្បីត្រៀមស្វាគមន៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស២០២២

ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ រដ្ឋបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងវិថីសំខាន់ៗ ដើម្បីអោយទីក្រុងស្អាត បរិស្ថានល្អនិងនាំមកនូវផាសុខភាពល្អ។

យុទ្ធនាការនេះដឹកនាំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីដោយមានការចូលរួមពីមន្រ្តីរាជការគ្រប់មន្ទីរស្ថាប័ន, កងកម្លាំងប្រដាប់អាវុធទាំង៣, អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងប្អូនៗសិស្សានុសិស្ស, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហម, សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព។

ថ្លែងនៅក្នុងយុទ្ធនាការនេះ ឯកឧត្តម ញ៉ែម សំអឿន បានមានប្រសាសន៍ថា យុទ្ធនាការសម្អាតអនាម័យ និងបរិស្ថាននាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលធ្វើឲ្យក្រុងបានលុងរបស់យើង ក្លាយជាទីក្រុងគ្របដណ្តប់ដោយបរិស្ថានស្អាត មានបរិយាកាសល្អ និងបង្កើនការយល់ដឹង អំពីអនាម័យបរិស្ថានដល់សាធារណជន ក្នុងគោលបំណងបង្កើនបរិស្ថានស្អាត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយអនាម័យល្អដែលនាំមកនូវផាសុខភាពល្អ។

ឯកឧត្តមអភិបាលខេត្តបន្តថា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការសម្អាតអនាម័យបរិស្ថានឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធិផល ក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន យើងត្រូវធ្វើការផ្សព្វផ្សាយ ទៅគ្រប់ភាគីស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឲ្យបានផុសផុល សំដៅឆ្ពោះទៅកាន់ទីក្រុងដែលមានអនាម័យបរិស្ថានស្អាត និងភូមិដ្ឋានគ្មានសំរាម។ ដូចនេះ ការរៀបចំយុទ្ធនាការនាពេលនេះ គឺជាកម្លាំងចលករមួយដ៏សំខាន់ ដើម្បីជំរុញចលនាកម្លាំងគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមសម្អាតអនាម័យបរិស្ថាន តាមទីលំនៅដ្ឋានរៀងៗខ្លួន និងទីសាធារណៈដោយទុកដាក់សំរាម ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ៕ រាយការណ៍ពីក្រុងបានលុង ខ្ញុំបាទ លី វណ្ណះ ទូរទស្សន៍ព្រះនរាយណ៍

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com