ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកលន់ សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល បានដឹកនាំក្រុមការងារមន្ទីរបរិស្ថាន និងក្រុមការងារគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវអញ្ចើញ ចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សឧទ្យានជាតិ

ខេត្តរតនគិរី ) នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នេះ លោកលន់ សុភាព អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល បានដឹកនាំក្រុមការងារមន្ទីរបរិស្ថាន និងក្រុមការងារគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវអញ្ចើញ ចុះសួរសុខទុក្ខមន្រ្តីឧទ្យានុរក្សឧទ្យានជាតិ ចំនួន១៥ នាក់ ដែលជាមន្រ្តីទើបទទួលបានក្របខណ្ឌថ្មី នៅទីស្នាក់ចាស់ ស្ថិតក្នុងភូមិ តាកុកភ្នង ឃុំ បខាំ ស្រុកអូរយ៉ាដាវ។ ដោយបានពាំនាំមកនូវអំណោយរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី មានដូចជា អង្ករ មី ត្រីខកំប៉ុង អាវភ្លៀង អង្រឹង អាវរងារ តង់ សាក់កាដូ ថ្នាំពេទ្យ ផ្ទាំងសូឡា សម្រាប់បំភ្លឺនៅទីស្នាក់ការ និងឧបត្ថម្ភនូវ ថវិកា ក្នុង ១ នាក់ចំនួន ២០ ម៊ឺុន រៀល។ ជាមួយគ្នានេះផងដែរ លោក អភិបាលរងខេត្ត បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត ដោយធ្វើការណែនាំអោយយកចិត្តទុក្ខដាក់ អនុវត្តតួនាទីរបស់ខ្លួនអោយបានល្អក្នុងការអភិរក្សធនធានធម្មជាតិក្នុងតំបន់.ព្រោះថា ទីស្នាក់ការឧទ្យានជាតិនេះ ជាតំបន់បក្សីកីឡាប្រម៉ាញ់ តាំងពីដូនតាមក សូមអោយអនុរក្សដែលឈរជើងនៅទីនោះចូលរួមសហការគ្នាជាមួយអាជ្ញាធ័រគ្រប់លំដាប់ថ្នាក់ ជាពិសេសសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត ស្រុក ព្រមទាំង ប្រជាពលរដ្ធនិងសហគមន៍ដែលមានទីតាំងនៅជិតទីស្នាក់ការ។
បន្ទាប់មក លោក អភិបាលរងខេត្តនិងក្រុមការងារ បានបន្តដំណើរពិនិត្យស្ថានភាពជុំវិញទីស្នាក់ការក្នុងតំបន់នោះផងដែរ៕
ដោយ លីវណ្ណះ ភ្នាក់ងារpntv ទូរទស្សន៍ព្រះនរាយណ៍ រាយការណ៍ពីខេត្តរតនគិរី

IMG-20170722-WA0051

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com