ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្វៀនជល់មាន់ និងអាប៉ោង មហិមា នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ភ្នំពេញ៖ តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ចូលទៅផ្លូវឌឿងហែម ចំណុចផ្ទះរបងថ្មដ៏ធំស្គឹមស្កៃ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទីតាំងល្បែងស៊ីសងខុសច្បាប់ សង្វៀនជល់មាន់ និងអាប៉ោង ដ៏ធំ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ ដោយគ្មានការរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ នេះហាក់ដូចជាបណ្តែតបណ្ដោយពេកហើយ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ទំនងមានខ្នងបង្អែកធំណាស់ហើយមើលទៅ ទើបអាចបើកដំណើរការបានដោយរលូនបែបនេះ។

ប្រភពបន្ថែមថា ទីតាំងសង្វៀនជល់មាន់ ដល់ធំលំដាប់ វីអាយភី ថែមទាំងមានបំពាក់ដោយម៉ាស៊ីនត្រជាក់ ភ្លើងពណ៌ និងមានរថយន្តសេរីទំនើបៗ ជិះចេញចូល យ៉ាងសស្រាក់សស្រាំ បែបនេះ ប្រហែលជាមានការភ្នាល់មិនក្រោមពី ៥០០០ដូល្លារ ទៅ ១០០០០ដូល្លារ ក្នុងមួយគូរ។

ជុំវិញការប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង មាន់ជល់ និងអាប៉ោង មួយកន្លែងនេះ មហាជនជាច្រើន កំពុងតែមានការសង្ស័យថា អាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ប្រហែលជាត្រូវរ៉ូវគ្នាជាមួយម្ចាស់បនល្បែងហើយមើលទៅ ទើបអាចដំណើរការបានដោយរលូនបែបនេះ។

មហាជនបានលើកឡើងដែរថា អោយតែមានល្បែងស៊ីសងខុសច្បាប់ ប្រាកដជាមានបទល្មើសកើតឡើងជាបន្តបន្ទាប់ជាក់ជាមិន ដូចបទល្មើសលួច ឆក់ ប្លន់ ហិង្សា កាប់សម្លាប់គ្នា អំពើពុករលួយ និងភាពអសន្តិសុខក្នុងសង្គមជាដើម។
ពលរដ្ឋនៅតែទទូចស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ច ដែលមានលោកសុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ ហើយនិងលោក ឈិន គឹមផុយ អធិការនគរបាលខណ្ឌព្រែភ្នៅ សូមលោកទាំងពីរចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com