(ខេត្តស្វាយរៀង)÷ដើម្បីវាស់សមត្ថភាពចំណេះដឹងសាមណសិស្សក្នុងវិស័យព្រះពុទ្ធសាសនា នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ មន្ទីរធម្មការនិងសាសនាខេត្ត និងសាលាអនុគណខេត្តស្វាយរៀងបានរៀបចំការប្រឡងវិញ្ញា បនប័ត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដោយមានការរៀបចំបើកវិញ្ញាសារពីព្រះតេជគុណវិសុទ្ធញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្តស្វាយរៀង និងជាព្រះនាយករងពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ។
តាមការបញ្ជាក់ពីមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តឱ្យដឹងថាការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯកឆ្នាំសិក្សា ២០២១-២០២២នេះ មន្ទីរធម្មការនិងសាសនាខេត្តបានរៀបចំការប្រលងទៅតាមការណែនាំ និងជូនដំណឹងពីក្រសួងធម្មការនិងសាសនាដើម្បីវាស់កម្រិតសមត្ថភាពដល់សាមណសិស្សបេក្ខជនក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។
ព្រះតេជគុណវិសុទ្ធញ្ញាណ មុំសយ ព្រះមេគណខេត្តស្វាយរៀង និងបានមានព្រះសង្ឃថេរ:ដិការ នឹង ផ្តាំផ្ញើដល់សាមណៈសិស្សបេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងអស់សុវត្ថិភាពដែលបានសិក្សារយៈពេលកន្លងមកដើម្បីសរសេរចម្លើយលើវិញ្ញាសាឲ្យបានត្រឹមត្រូវសម្រាប់ទទួលបាននូវលទ្ធផលជោគជ័យដែលបានសិក្សារយៈពេលកន្លងទៅនេះ ។
(សូមបញ្ជាក់ថា)សាមណសិស្សបេក្ខជនដែលប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ នៅមណ្ឌលប្រឡងខេត្តស្វាយរៀង មានចំនួន២កន្លែង មានបេក្ខសមណ-បេក្ខជនសរុបចំនួន៤០៨រូប ស្មើនឹង១៩បន្ទប់ ដែលចែកចេញជាពីរមណ្ឌល :
១.មណ្ឌលវត្តជម្ពូព្រឹក្សា មានបេក្ខសមណ:-បេក្ខជន ចំនួន១៩៤រូប ស្មើនឹង៩បន្ទប់
២. មណ្ឌលវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង មានបេក្ខសមណ:-បេក្ខជន សរុប២១៤រូប ស្មើនឹង១០បន្ទប់ ។ ដោយ= សុខហ៊រ