បាត់ដំបង:មតិមហាជនបានដាក់ការសង្ស័យតៗគ្នាទៅលើលោកឆាយ.ណារ៉េតនាយរដ្ឋបាលព្រៃឈើប្រចាំស្រុកសំឡូតមានការពាក់ព័ន្ធជាមួយឈ្មួញឈើទាំងពីរកន្លែងអាចនិយាយថាជាឆ្នាំងបាយរបស់លោកឆាយ.ណារ៉េតការរិះគន់និងដាក់ការសង្ស័យរបស់មហាជនទៅលើលោកឆាយ.ណារ៉េតនេះនូវខណះដែលលោកឧត្តមសេនីយ៍ទោរស់.សុខធឿនជាអនុប្រធាននាយកដ្ឋាននគបាលការពារព្រំដែនទឹកនៃសមាជិកគណះកម្មការនិងជាប្រធានក្រុមការងារជំនាញចុះពិនិត្យសន្តិសុខសណ្តាប់ធ្នាប់បង្ការបង្ក្រាបការសាងសង់សំណង់ប៉ុស្តិ៍អាណាធិបតេយ្យតាមបន្ទាត់ព្រំដែនទឹកនិងព្រំដែនគោកនៃក្រសួងមហាផ្ទៃកាលពីថ្ងៃទី២២ខែកក្កដាថ្មីៗនេះបានដឹកនាំកម្លាំងចម្រុះចុះបំបែកទីតាំងឈ្មួញស្តុកឈើដ៏ចាស់វស្សាទាំងពីរកន្លែងនេះក្នុងស្រុកសំឡូត។កម្លាំងចម្រុះដែលបានចូលរួមមានចំនួនសរុប៣៦នាក់មកពីអង្គភាពនិងស្ថាប័ន្ធផ្សេងៗគ្នាក្នុងការសហការណ៍ដោយឡែកលោកឆាយ.ណារ៉េតនាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកសំឡូមិនចូលរួមទេទោះមានការអញ្ជើញឲ្យចូលរួមក៏លោកឬមន្ត្រីរបស់លោកមិនទៅដែរ។ម្យ៉ាងទៀតមុនពេលកម្លាំចម្រុះចុះទៅឈ្មួញឈើដ៏ចាស់វស្សាហ៍នេះហាក់ដូចជាបានដឹងមុនទើបជញ្ជួនឈើយកទៅបោះទុកតាមដុបព្រៃក្រោយផ្ទះរប៉ាត់រប៉ាយហើយឈ្មួញទាំងនោះក៏គេចខ្លួនបាត់ដែរធ្វើឲ្យកម្លាំងសមត្ថកិច្ចដើរប្រមូលបែកញើសរហាម។ចំពោះទីតាំងស្តុកឈើទាំងពីរផ្សេងគ្នាដែលបានបង្ករាបនោះរួមមាន:១/នៅចំណុចផ្ទះឈ្មោះធុក.វណ្ណាស្ថិតនៅក្នុងភូមិវាលរលឹមនិងទីតាំងទីពីរស្ថិតនៅផ្ទះរបស់មេឈ្មួញឈ្មោះយាយ(មាន់)ក្នុងឃុំតាតោងស្រុកសំឡូតខេត្តបាត់ដំបងរីឯម្ចាស់ផ្ទះបានដាក់មេផាយបាត់ស្រមោល។ចំពោះវត្ថុតាងដែលបានរឹបអូសរួមមាន:រថយន្តកាម៉ារីបាឡែន០១គ្រឿង,រថយន្តកាម៉ារីហើមចង្កូតស្តាំ០១គ្រឿង,ឈើប្រណិតប្រភេទក្រញូងសរុប៥០០គីឡូក្រាមស្មើរនិង៧៦ដុំនិងឈើប្រភេទឈើថ្នង់០៥ដុំរួមនិងឈើនាងនួនចំនួន០២ដុំផងដែរ។ក្រោយពីបង្ក្រាបនិងរឹបអូសវត្ថុតាងពីឈ្មួញហើយនោះកម្លាំសមត្ថកិច្ចចំរុះបានយកវត្ថុតាងទាំងនោះយកទៅរក្សាទុកនៅទីស្នាក់ការបរិស្ថានការពារដែនជំរកភ្នំសំកុសស្រុកសំឡូតដើម្បីចាត់ការបន្តតាមច្បាប់។គួររំលឹកផងដែរថា:នៅពេលថ្មីៗនេះសម្តេចតេជោបានប្រមានដល់មន្ត្រីជំនាញពាក់ព័ន្ធព្រៃឈើថាបើមន្ត្រីដែលការពារព្រៃឈើត្រូវរូវជាមួយអ្នកបំផ្លាញរួចហើយនោះតើពលរដ្ឋទៅប្តឹងអ្នកណាទៀតពេលដែលពួកគាត់បានដឹង។ពាក់ព័ន្ធនិងការរិះគន់និងដាក់ការសង្ស័យរបស់មហាជនទៅលើលោកឆាយ.ណារ៉េតថាបានឃុបឃិតជាមួយឈ្មួញឈើទាំងពីកន្លែងនោះទូរទស្សន៍ព្រះនរាយមិនអាចសុំការបកស្រាយពីលោកឆាយ.ណារ៉េតបានថាយ៉ាងណាទេពាក់ព័ន្ធនិងការមិនចូលរួមសហការណ៍បង្ក្រាបខាងលើនេះព្រោះទូរស័ព្វលោកមិនអាចទំនាក់ទំនងបាន។តែទោះយ៉ាងនេះក្តីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថាលោកឆាយ.ណារ៉េតធ្លាប់ចាប់ពួកគាត់ដែលរកឈើកំប៉ឹចកំប៉ុកខ្លាំងណាស់សូម្បីតែគាត់ទិញចំនៀតូចតាចយកមកដឹកនិងម៉ូតូយកមកកែឆ្នៃប្រើក៏អត់យោគយល់ដែរចុះពេលបង្ក្រាបទ្រុងទ្រាយធំរបស់ឈ្មួញមិចបានគេចមិនចូលខ្លួនសហការណ៍បង្ក្រាប។ពួកគាត់បន្តថាតិចលោកឆាយ.ណារ៉េតគឺជាមន្ត្រីប្រភេទសម្តេចបានមានប្រសាសន៍នថ្មីៗនោះទេដឹងបើដូច្នោះមែនព្រៃឈើស្រុកសំឡូតពិតជារងគ្រោះដោយសាមន្ត្រីជំនាញបែបនេះមិនខាន៕សៅ សារិទ្ធ
0
មហាជនសាទរចំពោះការបង្ក្រាបទីតាំងស្តុកឈើ២កន្លែងក្នុងស្រុកសឡូតតែលោកឆាយ.ណារ៉េតអត់សប្បាយចិត្ត
Filed in: ព័ត៌មានថ្មី