ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម រស់ ផារិទ្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២០០នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ១ឧសភាឆ្នាំ២០២២

(ខេត្តស្វាយរៀង)៖ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២០០នាក់ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ ២០២២ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមេហាធេនក្រុងបាវិត នៅក្នុងពិធីនេះក៏មានការចូលរួមពីមន្ទីរដែលពាក់ព័ន្ធ និងមន្ត្រីដែលពាក់ព័ន្ធនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាច្រើនផងដែរ។

ថ្លែងក្នុងពិធីនោះដែរឯកឧត្តមអភិបាលរងខេត្តស្វាយរៀង បាន
អំពាវអំនាវដល់កម្មករកម្មការនីទាំងអស់នៅក្នុងខេត្តស្វាយរៀង សូមចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ និងសូមបោះឆ្នោតជូនគណបក្សណាដែលនាំមកនៅសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ពិតប្រាកដ ជាពិសេសបានបង្កើតរោងចក្រសហគ្រាសអាចស្រូបយកកម្មកររាប់ម៉ឺននាក់កំពុងបម្រើការងារ បង្កើនប្រាក់ចំណូល ជីវភាពធូរធារបានមួយកម្រិតផងដែរ។ ឯកឧត្តម រស់ ផារិទ្ធ បានបន្តថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅកម្ពុជា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់កម្មករកម្មការិនី បានយ៉ាងច្រើនដូចជាកម្មករនិយោជិត ទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ កម្មការិនីទទួលបានប្រាក់ឈ្នួល១២០%, ឈប់សម្រាករយៈពេល៣ខែក្នុងពេលសំរាលកូន និងបានផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មការិនី ក្រោយពេលសំរាលកូនដោយផ្ដល់ជូនកូនម្នាក់ នូវថវិកា៤០ ម៉ឺនរៀល កូន២នាក់ថវិកា៨០ ម៉ឺនរៀល និងកូន៣នាក់ថវិកា១២០០០០០រៀល ព្រមទាំងទទួលបានថវិកាបន្ថែមចំនួន៥លានរៀលពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងនិយោជកបានបង់ភាគទានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ១០០%ជំនួសកម្មករនិយោជិតជាដើម។

ឯកឧត្តមបានបន្តថា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អាទិភាពខ្ពស់ណាស់សម្រាប់កម្មករកម្មការិនី។ សម្ដេចបានណែនាំឲ្យក្រុមការងារចាក់វ៉ាក់សាំង ពិសេសគណៈកម្មការចំពោះកិច្ច ត្រូវយកវ៉ាក់សាំងនេះចាក់ជូនកម្មករកម្មការិនី ដល់ក្នុងរោងចក្រផ្ទាល់តែម្ដង។ ក្រៅពីការយកចិត្តទុកដាក់គិតគូរដល់សុខមាលភាពកម្មករកម្មការិនីហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរៀបចំចាក់វ៉ាក់សាំងនៅតាមទីផ្សារ និងគ្រឹះស្ថានសិក្សាអប់រំផ្សេងៗផងដែរ សំដៅធ្វើយ៉ាងណាឲ្យភាពស៊ាំសហគមន៍កាន់តែរឹងមាំបន្ថែមទៀត គ្រាដែលរាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចមួយចំនួន ពិសេសកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ។

ឯកឧត្តម រស់ ផារិទ្ធ ក៏បានអំពាវនាវដល់កម្មករកម្មការិនី ដែលត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញដូសទី៤ ឲ្យបានគ្រប់ៗគ្នាដើម្បីមានភាពស៊ាំនៅក្នុងសហគមន៍របស់យើង។ សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះ ក៏មានជូននូវវត្ថុអនុស្សាវរីយ៍មានសារុង និងថវិកាមួយចំនួនដល់កម្មករកម្មការិនី ដែលបានចូលរួមផងដែរ៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com