ប្រជាជនខ្មែរមួយចំនួនធំ នៅមិនទាន់យល់ដឹងអោយច្បាស់នៅឡើយ ពីលក្ខណៈសម្បិត្តរបស់ទឹកសុទ្ធ ។តើ ត្រូវទិញទឹកសុទ្ធប្រភេទណា មកទទួលទាន ដោយមិនបារម្ភថា មានបញ្ហាសុខភាព ។ ទឹកសុទ្ធជាច្រើន មានចំណុះ20លីត្រ ពិសេសចំណុះ កន្លះលីត្រ បានដាក់លក់យ៉ាងព្រោងព្រាតនៅតាមដេប៉ូ កន្លែងលក់ចាប់ហួយតូច-ធំ និងនៅតាមផ្លូវសាធារណៈជាដើម ។ប្រជាពលរដ្ឋដែលមិនសូវមានថវិកាប្រាកដជាទិញទឹកសុទ្ធមួយដប តំលៃ 500 រៀល រឺឯប្រជាជខ្លះទៀត ទិញមួយដប 1000រៀល មកពិសារ ។ ការទិញទឹកសុទ្ធទាំងនេះមកទទួលទាន គឺភាគច្រើនបងប្អូននៅមិនយល់ថា ទឹកសុទ្ធប្រភេទណា បានផលិតទៅតាមស្តង់ដា និង ប្រភេទណា ជាទឹកសុទ្ធក្លែងបន្លំ ដែលលួចផលិតដោយខ្លួនឯង គ្មានច្បាប់អនុញ្ញាតិជាដើម ។នៅរាជធានីភ្នំពេញ ទឹកសុទ្ធត្រូវបានផលិតចេញលក់គ្រប់សណ្ឋាន ទាំងមានjច្បាប់ និង អត់ច្បាប់ ។
យោងតាមសំដី លោក នេត មុនីប៉ុណាកា ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្ម រាជធានីភ្នំពេញ បានប្រាប់ថា នៅរាជធានីភ្នំពេញ សិប្បកម្មដែលមានច្បាប់ទំលាប់ត្រឹមត្រូវ មានតែចំនួន 108 សិប្បកម្មប៉ុណ្ណោះ ។លោកថា ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម និង សិប្បកម្ម បានយកចិត្តទុកដាក់ លើបញ្ហា បងប្អូន បើកផលិតទឹកសុទ្ធ ដោយការលួចលាក់ គឺខាងមន្ទីរបានខិតខំផ្សព្វផ្សាយអោយបានជ្រួតជ្រាបទៅបងប្អូនទាំងអស់ដែលមានបំណងបើកសិប្បកម្ម ផលិតទឹកសុទ្ធ គឺខាងមន្ទីរបានរៀបចំបើកបណ្តុះបណ្តាល ជាបន្តបន្ទាប់ ។ ជាពិសេសទៀតនោះ ការសុំច្បាប់គឺមានលក្ខណៈងាយស្រួល ដោយចូលតាមច្រកចេញចូលតែមួយ ពោលគឺតំលៃបានបិទផ្សាយជាសាធារណៈ និង ពេលវេលានៃការអនុញ្ញាតិ មិនយូរថ្ងៃនោះទេ ។
—-សូមស្តាប់ការលើកឡើងរបស់លោក លោក នេត មុនីប៉ុណាកា ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្ម រាជធានីភ្នំពេញ——
ជួបជាមួយសិប្បកម្មមួយកន្លែង ដែលខាងមន្ទីរឧស្សាហកម្ម និង សិប្បកម្ម រាជធានីភ្នំពេញ ចេញច្បាប់អោយបើកការផលិតទឹកសុទ្ធអស់រយៈពេល11ឆ្នាំ និង ស្របតាមស្តង់ដា ដែលវិទ្យាស្ថានស្តង់ដាកម្ពុជា បានវាយតំលៃ មកនោះ ។ លោក ឡេង គឹមឈាន ប្រធានក្រុមហ៊ុន ទឹកបរិសុទ្ធ អូដឺ បាននិយាយថា
ងាយស្រួលនោះទេ ប្រសិនបើបងប្អូនចង់ពិនិត្យដបទឹកសុទ្ធ ថាមានច្បាប់ រឺ មិនមានច្បាប់នោះគឺយើងត្រូវពិនិត្យទៅលើសំបកស្រោបខាងក្រៅ គេនឹងបង្ហាញនូវព័ត៌មានលំអិត ពីម៉ាកសញ្ញា ពីការផលិត ពីការអនុញ្ញាតិច្បាប់ និង លេខទូរសព្ទជាដើម ។ លោកថា ទឹកសុទ្ធដែលចំរុះ ទៅតាមច្បាប់ត្រឹមត្រូវគឺមិនមានហានិភ័យ ច្រើនដូចការលួចផលិតដោយលួចលាក់នោះទេ ។
បានន័យថា ការលួចផលិត គឺគេផលិតអោយបាន បាន និងការយកប្រភពទឹក ក៏មិនច្បាស់លាស់ អាចយកពីទឹកអណ្តូងដែលមានជាតិអាសូនិច ធ្វើអោយមានជំងឺពក ក ឬ ចេញពីទឹកស្រះដែលមានភាពក្រខ្វក់ជាដើម ។
——សូមស្តាប់ការលើកឡើង របស់ លោក ឡេង គឹមឈាន ប្រធានក្រុមហ៊ុន ទឹកបរិសុទ្ធ អូដឺ—
លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋអោយគាំទ្រ ទៅដល់សុខភាព ពីការពិសាទឹកបរិសុទ្ធ ដែលបានចុះបញ្ជីការត្រឹមត្រូវ ។ មួយវិញទៀតចំពោះជនខិលខូច លួចផលិតចំណុះ20លីត្រ ដោយបន្លំម៉ាក របស់ក្រុមហ៊ុន នានា យកទៅលក់នៅលើទីផ្សារនោះ លោកក៏ស្នើអោយបញ្ឈប់ផងដែរ ព្រោះថា នេះជាអំពើខុសច្បាប់ ។