ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បែងភ្នាល់ទឹកភ្ញៀងនៅរាជធានីភ្នំពេញ ទាល់សម្តេចតេជោ ចេញបញ្ជាទើបអាចទៅរួច

ភ្នំពេញ :ល្បែងស៊ីសង ខុសច្បាប់ ទឹកភ្លៀង ដែលលេងតាំងពីខ្លួនមានទ្រព្យសម្បត្តិ មកធ្លាក់ខ្លួនក្រ-កើតអំពើហឹង្សាក្នុងគ្រួសារ ពិសេសកូនចៅ គ្មានអនាគត ជាដើម ។ ទីតាំងរបស់គេ នៅម្តុំ ផ្ការាំ ទឹករាំ – លើស្តាតអូរឡាំពិចនិងនៅលើ ដំបូលជាន់ទី៥ ផ្ទះលក់ធូរ៉េន នៅផ្លូវ២១៧កែង១៣៩ ក្នុងសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជ ធានីភ្នំពេញ និង ទីតាំងខ្ពស់ៗ ដ៏ទៃទៀត ។

ល្បែងភ្នាល់ទឹកភ្លៀង ជាល្បែងមួយប្រភេទ ជាល្បែងខុសច្បាប់ ពោលគឺបានប្រឆាំងនឹងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលបានបង្កអោយមានអំពើហឹង្សាក្នុងគ្រួសារ បង្កើនភាពក្រីក្រ បង្កើនការលួចឆក់ប្លន់ និង អំពើអសកម្ម នានា យ៉ាងនេះក្តីក៏ ល្បែងមួយនេះ បានរីកដាល ពេញទីក្រុងភ្នំពេញ ពិសេសក្នុងរដូវធ្លាក់ភ្លៀងពីខែឧសភា ដល់ខែតុលា ។
អ្នកពុលនឹងល្បែងទឹកភ្លៀងបាននាំគ្នា ទៅរកទីខ្ពស់ ដែលមានអ្នកម៉ៅការម្នាក់ ឈ្មោះ សួរ និង កូនចៅ គេជាច្រើននាក់បានចាត់ចែង យ៉ាងច្បាស់លាស់ ពីចាក់ស៊ីសង តាមអាកូមក្តី តាមផ្ទាល់មាត់ក្តី និងតាមទូរសព្ទក្តី គឺសុទ្ធយកជាផ្លូវការ ដែលក្នុងមួយថ្ងៃៗ មានខ្លះចាញ់-ឈ្នះ រាប់ម៉ឺនដុល្លា ក៏មាន ។តាមសម្ដីអ្នកលេងនិងអ្នកដែលធ្លាប់លេងល្បែងនេះបានអោយដឹងថា ល្បែងនេះគ្រាន់តែងើយមើលមេឃក៏ភ្នាល់លុយរាប់ពាន់ រាប់ម៉ឺនដុល្លា អ្នកលេងខ្លះអស់ផ្ទះ អស់ឡាន ម៉ូតូគ្រប់បែបយ៉ាង ព្រោះល្បែងនេះគ្រាន់តែចាប់ដៃគ្នា និងនិយាយតែមាត់ គេហៅជាល្បែង( សច្ចះ) បើមានអ្នកបោកគ្រាប់បែកឆ្នាំក្រោយគេនាំគ្នាឈប់លេងជាមួយហើយ។

ក្រុមអ្នកបើកអោយមានល្បែងភ្នាល់ទឹកភ្លៀង នៅរាជធានីភ្នំពេញនេះ បានចាក់គ្រឺះរឹងម៉ាំ គឺដោយមានការគាំទ្រ នឹងបិទភ្នែកពីសំណាក់មន្រ្តីមួយចំនួន បានធ្វើអោយពួកគេមានលទ្ធភាព ប្រកបអាជីវកម្ម ដោយមិនស្របច្បាប់ រាប់សិបឆ្នាំមកនេះ ។

ជាក្តីសង្ឃឹមចុងក្រោយ មានតែសម្តេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះដែលអាចវ៉ៃកំទេចពួកគេ ដូចនៅរ៉ុក និង អរិយក្សត្រជាដើម ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com