កណ្តាល៖ ល្បែងស៊ីសងមាន់ជល់ខ្នាយកាំបិត Online តាមទូទស្សន៌ យីហោ ឃុក88 និងM88ចំនួនបីទីតាំងក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាក កំពុងបើកលេងបានយ៉ាងរលូនរាល់ថ្ងៃរហូតយប់ជ្រៅ ដោយគ្មានការរំខានពីសមត្ថកិច្ចមូលដ្ឌានទាល់តែសោះ។
ពលរដ្ឌឃុំព្រែកគយបានប្រាប់អោយដឹងថា ទីតាំងបើកលក់កាហ្វេរបង្កប់ល្បែងជល់មានតាមOnline នេះទី១ឈ្មោះចំរើន ស្ថិតនៅខាងត្បូង ផ្សារស្អាង ខាងត្បូង ទី២ឈ្មោះសួ និងទី៣ឈ្មោះប៊ុណ្ណា ស្ថិតនៅខាងកើតគល់ស្ពានព្រែករុនជិតហាងខារាអូខេរពន្លឺពេជ្រ និងជាប់ហាងខារាអូខេជុំមិត្តភូមិព្រែករុន ចុះពីផ្លូវ២១បេ ចូលតាមការាស់សាំងអុីឡៃផេង ប្រហែល១គីឡូម៉ែត្រ។
ពលរដ្ឌបានបញ្ជាក់ទៀតថាទីតាំងល្បែងសុីសងខាងលើនេះបើកលេងស្រែកលឺៗ តាំងពីព្រឹករហូតដល់យប់ រំខានដល់ការសម្រាករបស់ពួកគាត់ខ្លាំងណាស់ពេលខ្លះក្រុមអ្នកញៀនល្បែងទាំងនោះ ឈ្លោះគ្នារហូតក្លាយជាអំពើហឹង្សារវាយតប់គ្នាថែមទៀតផង។
ពួកគាត់សង្ឃឹមថា សមត្ថកិច្ចមូលដ្ឋាន និងជាពិសេសសមត្ថកិច្ចខេត្តកណ្តាលក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាជួយពិនិត្យ និងចុះបង្ក្រាបអោយអស់ ពីព្រោះល្បែងស៊ីសង ជាដើមចម អោយកើតបទល្មើស លួច ឆក់ ប្លន់ ជំលោះក្នុងគ្រួសារជាដើម ។