ខេត្តស្ទឹងត្រែង ! យុវជនពីរនាក់ ដែលគេដឹងថាៈ ជាប់សាច់ឈាមនិងគ្នា ជាប់បងប្អូនជីដូនមួយនិងគ្នា បន្ទាប់ពីនាំគ្នាផឹកសុី សុរាមេរាយក្សឬគេហៅថា ផឹកចំស្រាកាចស្ទុះវាយគ្នានិងទាញដំបងជ្រុងវាយគ្នាយ៉ាងសាហាវព្រៃផ្សៃបំផុតរហូតដល់ភាគីម្ខាងទើបតែចម្រើនវ័យ១៦ឆ្នាំ ស្ថិតក្នុងវ័យសិក្សារៀនសូត្រ(ថ្នាក់ទី៨)បានរងរបួសធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតយ៉ាងអាណោចអធមមុនបញ្ជូនទៅសង្ក្រាះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
ហេតុការណ៍វាយតប់គ្នានេះបានកើតឡើងកាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ វេលាម៉ោងប្រមាណ ៤.០០ល្ងាច ស្ថិតនៅក្នុងភូមិ ដនលូង ឃុំសេកុង ស្រុកសៀមប៉ាង របស់ខេត្តស្ទឹងត្រែង។
តាមប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះបានអោយដឹងតាមទូរស័ព្ទថាៈ ជនរងគ្រោះមានឈ្មោះ ម៉ន វណ្ណា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិឡាវ សញ្ជាតិ ខ្មែរ (ជាសិស្សរៀនថ្នាក់ទី៨ )មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។
បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ដោយសារស្ថានភាពរងរបួសធ្ងន់ធ្ងរពេក។
ភាគីជនបង្ក ឈ្មោះ ដន សុិន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិឡាវ សញ្ចាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ ។
អធិការរងទទួលបន្ទុកជំនាញផ្នែកព្រហ្មទ័ណ្ទ លោក សុខ សំអ៊ុនកាលពីព្រឹកថ្ងៃទី១២ខែឧសភា បានផ្តល់បទសម្ភាស់អោយក្រុមអ្នកសារព័តិមានក្នុងស្រុកដឹងពីដំណើរដើមចម ករណីវាយតប់គ្នារហូតឈានដល់មនុស្សឃាតបែបនេះ គឺផ្តើមចេញពីការឌឺដងក្នុងវង់ផឹកសុី គ្មានអ្វីក្រៅពី (ផឹកស្រា ក្លែមសំដី) បង្កជាអំពើហឹង្សាដោយចេតនា តែម្តង។ លោកអធិការបញ្ជាក់ថា ជនរងគ្រោះនៅត្រើយខាងលិច ជនបង្កនៅត្រើយខាងកើត ។ មុនពេលកើតហេតុជនរងគ្រោះបានឆ្លងត្រើយទៅផឹកសុីជាមួយជនបង្កត្រើយខាងកើត ពេលស្រវឹងរៀងខ្លួនក៍បើក ការប្រយុទ្ធសុីសាច់ហុចឈាមតែម្តង ពេលនោះមានប្រើប្រាស់វត្ថុរឹងថែមទៀត គឺដំបងឈើជ្រុងប្រមាណជាងកន្លះម៉ែត្រ(០.៦០cm) ទំហំជិត១តឹក(១០cm)។ បើកឆាក់វាយតប់គ្នាបណ្តាលអោយជនរងគ្រោះរងរបួសសុះសាច់សព្វពេញខ្លួន។
ទីបំផុតអ្នកឈ្នេះចូលដេកគុក អ្នកចាញ់ស្លាប់បាត់បង់ជីវិត។ បច្ចុប្បន្ន ជនបង្កត្រូវបានកម្លាំងអធិការឃាត់ខ្លួននិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំសំណុំបែបបទបញ្ជូនបន្តទៅកាន់អយ្យការអមសាលាតំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់៕ រាយការណ៍ពីក្រុងស្ទឹងត្រែង ដោយ លីវណ្ណះ គេហទំព័រ ទូរទស្សន៍ព្រះនរាយណ៍
0
ឌឺដងពេលផឹកសុី បង្កជាអំពើហឹង្សា វាយតប់គ្នា ម្ខាងបាត់បង់ជីវិត ម្ខាងដេកគុកបានសម្រេច នៅស្រុកសៀមប៉ាង!
Filed in: Uncategorized