ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

យុវជនដៃស្អិត02នាក់ ត្រូវបានលោកអធិការនគរបាលស្រុកកំពង់ត្របែកចាប់វាយខ្នោះ ក្រោយធ្វេីសកម្មភាពឆក់កាបូបជនរងគ្រោះបានសម្រេច!

ព្រៃវែង:នៅព្រឹកថ្ងៃទី 16/5 /2022 វេលាម៉ោង 11និង30នាទីមានករណីឆក់កាបូបកេីតឡេីងនៅលេីផ្លូវជាតិលេខ1 ចន្លោះគីឡូរម៉ែត្រលេខ93-94 ស្ថិតក្នុងភូមិជ្រលងឃុំប្រាសាទ។បន្ទាប់ពីទទូលបានពត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកកំពង់ត្របែក បានដឹកនាំកម្លាំងតាមប្រម៉ាញ់រហូតដល់ភូមិព្រៃក្តួចឃុំឈេីកាចស្រុកបាភ្នំ ទេីបឃាត់ខ្លួនបានជនសង្ស័យធ្វើសកម្មភាពបានចំនួន02 នាក់:
1-ឈ្មោះហ៊ន គីមហុង ភេទប្រុសអាយុ 16ឆ្នាំនៅភូមិរោងដំរីឃុំជើងភ្នំស្រុកបាភ្នំខេត្តព្រៃវែង។2-ឈ្មោះ យ៉ាន់-ចាន់ណីហៅអាខ្ញី ភេទ ប្រុស អាយុ 19ឆ្នាំ នៅភូមិរោងដំរី ឃុំ ជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ដកហូតវត្ថុតាងបាន:
1-ម៉ូតូ1គ្រឿងម៉ាកC125 សេរី 2019 ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1o,5583។
2-កាំបិតតាំងតោចំនួន 2
3-ខោអាវ1កំផ្លេរ
4-កាបូបដៃពណ៌ខ្មៅចំនួន01
5.ថវិកាជនរងគ្រោះចំនួន2,905,000រៀលនិងដុល្លារ300$។
6.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន02សន្លឹក។
ហេីយនៅព្រឹកថ្ងៃទី17/05/2023 ជនសង្ស័យទាំង2នាក់រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ក្រោយពីកសាងសំណុំរឿងចប់សព្វគ្រប់ ។ រីឯថវិកានិងសម្ភារ:ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះគ្រប់ចំនួន។
ប្រជាពលរដ្ឋក្នុងស្រុកមានការសាទរនិងសំណូមពរដល់ស្ថាបនតុលាការមេត្តាជូយអនុវត្តច្បាប់ដោយដាក់ទោសទណ្ឌអោយបានជាអតិបរិមានៃទោស ដេីម្បីអោយមានការរាងចាល។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com