ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ស៊ឹម សំអាត នឹងលោក សែម មករា កំពុងធ្វេីសកម្មភាពមិនប្រក្រតី

លោក សុឹម សំអាត និង លោក សែម មករា កំពុងតែឃុបឃិតគ្នា ជាប្រព័ន្ធ ប្រព្រឹត្តអំពើពុករលួយ ក្នុងការធ្វើប័ណ្ណ ឆ្លងដែន និង បង្កឲ្យគ្មានសណ្តាប់ធ្នាប់ នៅ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត

លោកឧត្តមសេនីយ៍ត្រី ស៊ឹម ​សំអាត ​នាយ​ប៉ុស្តិ៍​នគរ​បាល​អន្តោរប្រវេ​សន៍​ ប្រចាំ​ច្រក​ទ្វារអន្ត​រ​ជាតិ​ប៉ោ​យ​ប៉ែត ​កំពុងតែ​បន្ត​ ឃុប​ឃិត​គ្នា​ជា​ប្រ​ពន្ឋ័​ ជាមួយ លោក សែម មករា ដែលជាកូនចៅ ប្រព្រឹ​ត្ត​អំពើរ​ពុក​រលួយ​ដែលផ្គើន​ទៅនឹងអនុសាសន៍​ របស់​សម្ដេច​អគ្គមហា​សេ​នាបតីតេ​ជោ ​ហ៊ុន សែន ​នាយករ​ដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​ យ៉ាងពេញ បន្ទុក។​

បើតាម​ប្រភ​ពពី​មន្រ្តី​ប៉ូលីស​ អន្តោរប្រវេសន៍​ម្នា​ក់​សុំមិន​អោយ ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖​ លោកនឹងមិនពេញចិត្ត ទៅហ្នឹង ទង្វើរបស់ លោក ​ស៊ឹម សំ​អាត ​និង លោក សេម មករា នេះ​ឡើយ​ពាក់ពន្ធ័ទៅ​នឹង​ការ​ធ្វើលិខិតឆ្លង​ដែន​( Bor​der​Pass)​ដែល​ប្រមុ​ខ​ រាជរដ្ឋាភិ​បាល​ បាន​ដាក់​កំ​ណត់​សម្រាប់​ប្រ​ជាពលរដ្ឋ​ខ្មែរ​ គឺត​ម្លៃត្រឹម​តែ​២០០០​០​រៀល​តែប៉ុ​ណ្ណោះ​(ពីរម៉ឺនរៀល)​តែ​លោក ស៊ឹម សំអាត ​និង លោក សេម មករា បាន​ឃុបឃិត គ្នាជាមួយ​មន្ត្រី​ ក្រោម​ឱ​វ៉ាទ ជាមួយនឹង​មេខ្យល់​មួយ​ចំនួន ​ដោយ​បង្គាប់ ឲ្យ​យកលុ​យ ពីពលករ ក្នុង​ម្នាក់​ បើធ្វើថ្ងៃ​នេះ​យក​ស្អែក​តម្លៃ​១០០០​បាត​ ទៅ១១០០បាត តែ​បើ​រង់​ចាំពី​១-២​ម៉ោង​តម្លៃពី ១​៣០០​ទៅ១៥០០បាត​ពី៦០០​-​៨០០-​១២០០ ​រហូតដល់​ទៅ​១៥០០​​លុយ​បាត​ឯ​ណោះ ដែលលើសពីការ កំណត់របស់ រាជរដ្ឋាភិបាល បានកំណត់។​

ពាក់ពន្ឋ័​នៃការធ្វើ លិខិតឆ្លង​ដែន( Bor​der​Pass)​ នេះ​ដែរ​ នា​ពេល​កន្លង​ម​ក គឺ​គេ​និ​យាយពី​​តំលៃបើក​ចំហ​រ នោះទេ តែ​នាពេ​លបច្ចុប្បន្ន​នេះ ​ដោយ​មានការ​​បែក​ធ្លាយ​រឿង​ច្រើន​ពេក ​​គេបា​នប្តូកម្មវិធីដោ​យ​ឲ្យ លេខទូរ​សព្ទ័​ដើម្បី ធ្វើការ​ចរចា​រតំលៃ​ស្ងាត់ៗ​​ ដោយ ឡែក​សម្រា​ប់​ពល​រដ្ឋ​ខ្មែរ​ ធ្វើ​កា​ត​ចូល​ផ្សារ​រោងក្លឿ​ប្រទេ​ស​ថៃ​វិញ ​ត្រូវ​បាន​លោក ​ស៊ឹម សំអាត ​កំណត់​អោយ​យក​តម្លៃ​ ២៥​០បាត​(លុ​យ​បាត​) ​ហើយ​មិនត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ សូម្បី​តែ​រូបថត​មួយ​សន្លឹកដ៏តូច​ ៣​x៤​សោះ​ បែ​ជា​ពួក​គេ​យក​តម្លៃ ​រហូត​ទៅ​ដល់​៦០០​០​រៀល​ហើយ​ ប្រសិន​ជា​ព​លរដ្ឋ​បាន​ យក​រូបថត​ដែល​ខ្លួន​មាន​ស្រាប់​ បែ​ជាមន្រ្តីនៅទីនោះ យក​លេះ​ថា៖​រូបថត​នោះ​ មិ​​នមាន​បញ្ជាក់​ ពី​ថ្ងៃ​ខែ​ហើយ​ម្យ៉ាង​វិញ​ទៀត ​អ្នក​ដែល​ធ្វើការ​នៅទីនោះ​ ពិ​សេ​សអ្នក​ថតរូប​តែម្តង ​​និ​យាយ​ស្តី​ហាក់បី​ដូចជា​គ្មានសី​លធម៌​ បន្តិចទាល់តែសោះ​។

​សូមបញ្ជាក់​​ដែរថា​៖ ក្រៅ​ពីកំ​ណត់​តម្លៃ​ធ្វើ បណ្ណ័ឆ្ល​ងដែន ​(Boeder Pass)​ថ្លៃកប់​ពពក​នោះ​លោក ស៊ឹម​ សំអាត់​ ក៏​នៅ​មាន​ជំនួញ​មួយ​ទៀត ​​ដោយ​បញ្ជា​​អោយ​កូនចៅ ​របស់​ខ្លួន​គឺ​លោក​អនុសេនីយ៍ឯក​ ម៉ៅ ម៉យ ​ដាក់កុង​ត្រូល​ជ​ជុះ ​នៅ​ពី​មុខកា​ស៊ីណូ​ហូលី​ដេ ​ចំណុច​ក្រោម​ប្រាសាទ​កំពូលបី​​ ចាំជម្រិត​ទារលុយ​ពី​កម្មករ​អូសរ​ទេះ​ ដែល​ស៊ីឈ្នួល​ដឹ​កទំនិញ ​ពីផ្សារ​រោង​គ្លឿ​ប្រទេសថៃ​ ចូលម​កកម្ពុជា​ តាមច្រក ទ្វារ អន្តរ​ជាតិ​ប៉ោយ​ប៉ែត​ នឹង​ដាក់ខែ​អោយ​អ្នករត់​ម៉ូតូឌុប​ បង់​លុយ​ក្នុង១​ខែ​ម្នាក់​ៗ ​៣០០បាត តែបើទៅទា​ក់ម៉ូយ ហួសដែនបំណត់​ គឺគេ​យកតំ​លៃ​ ចាប់ពី​៦០០បាត ​ទៅ១០០០​បាត​ទើបអាច​ចូល​ទៅ​ដឹក​ម៉ូយ​ នៅ​ចំណុច​ក្បាល ស្ពាន​ មិត្តភា​ព​កម្ពុជា-ថៃ​បាន​។

ចំណែកនៅចំ​ណុច​ចិញ្ជើមផ្លូវ ទ​ល់មុខ​កាស៊ីណូហូលីដេ​ ​ឯណ្ណោះវិញ​ បានយកលុយ​ខែ​ពីអ្នកម៉ូតូ​កង់បី​ ចា​ប់​ពី​៣០០បាត​ទៅ​៦​០០​បាត​ ក្នុងមួយខែ​ និង​បើ​គិត​ជាថ្ងៃ គឺមួ​យថ្ងៃ២​០បាត​ផងដែរ​​ ដែលកន្លងមកនេះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា៖ សូមឲ្យសណ្តាប់ធ្នាប់ នៅច្រកទ្វារព្រំដែន កម្ពុជា.ថៃ ឲ្យមានសណ្តាប់ធ្នាប់ល្អ ហើយបញ្ជៀស នូវការកកស្ទះ ដូចនាពេលកន្លងមកនេះ ប៉ុន្តែហាក់ដូចជា មិនមានប្រសិទ្ធភាព ទាល់តែសោះ ។​មិនត្រឹមតែប៉ុណ្ណឹង​ទេ នៅ​ចំ​ណុច​​ប៉ុស្តិ៍​ក​ណ្តាល​ ជាប់រង្វ​ង់មូល​លោក ​ស៊ឹម សំអាត ​កំណត់​អោយ​យកលុយ​ ពី​កម្មករ​ដឹកទំនិញ ចូ​លទៅ​ទឹក​ដី​ថៃ ​និង​ដាក់​ខែ​ពីអ្នករត់​ម៉ូតូឌុប​ នៅកន្លែង​វាយបដឺផាស់ ចំនួន​៣០០​បាត ក្នុងមួយខែ​បន្ថែមទៀត ​បានបង្ក​ឲ្យ​​មាន​ការកក​ស្ទះ​ ជាខ្លាំង ​រក​តែ​កន្លែង​ឲ្យ​ភ្ញៀវ ជាតិ​និង​អន្តរជា​តិ ធ្វើដំណើរសឹង​នឹងមិន​បានផង​។​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​ បានយក លុយ​ខែ​​ ពី​បងប្អូន​ប្រ​ជាព​លរដ្ឋ​ ដែល​លក់​ចំណី​អាហារ​ នៅ​តាម​ចិញ្ជើម​ផ្លូវ​ សា​ធារ​ណះ​​ដូច​ជា​៖ រ​ទេះរុញ;លក់បារី;​ស្រា ;​សំលៀ​ក បំពាក់​។ល។​ នៅអម​សងខាងផ្លូវ​ ដោយ​ចាប់​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ​រង្វង់មូល ​រហូតដល់​ក្បាល​ស្ពាន ​តម្រូវអោ​យប​ង់លុយ ​ក្នុង​១ខែ​ចាប់ពី​១៥​០០- ​២០០០-៥០០​០​បាត ​រហូតដល់​ជាង ១ម៉ឺនបាត​ ក្នុង​ម្នា​ក់ៗ​អាស្រ័យ​ លើ​ទំនិញ​តិច​ឬច្រើន​ តែប៉ុណ្ណោះ។​

 

លោក ស៊ឹម ​សំអាត ​បានបង្កើត​ជំនួញ​មួយ​ទៀត ​តាម​រយះ​យកស្ពាន​មិត្ត​ភាព កម្ពុជា-​ថៃ​ធ្វើជា​កន្លែង​ ផ្លាស់ប្តូ​ទំនិញ ពី​កម្ពុជា​ទៅថៃ ពីថៃមក​កម្ពុ​ជា ធ្វើ​ឲ្យ​មានការ កក​ស្ទះជាខ្លាំង​ពិសេស ​ទឹកដែលហូរ​ចេញ​ពី​ត្រី​ ក្នុង​រទេះ​ខណៈដែលឈ្មួញ កំពុង​តែផ្ទេរ​នោះ គឺធ្វើ​ឲ្យ​ជះ​ក្លិនឆ្អាប ​ធ្វើ​ឲ្យប៉ះពាល់​ដល់​ ភ្ញៀវជាតិ​និង​អន្តរ​ជាតិ​ ដែលកំ​ពុងតែ​ចេញ​មក ​ប្រ​ទេស​ក​ម្ពុជា នោះ​ពិសេសជាង​នេះ​ទៅ​ទៀត​ និង​អាច​ប៉ះពាល់ ដល់​អ្នក​ជំ​ងឺ​ ដែល​អញ្ជើញ​ទៅ​ពិនិត្យ​និង​ ព្យា​បាលនៅ​ឯប្រទេសថៃ​។ ហើយ​រាល់​ចំណូល​ដែលលោក ​ស៊ឹម សំ​អាត ​បានមក​ពីអំ​ពើ​ពុករ​លួយ ដូច​ដែ​ល​បាន ​រៀបរា​ប់ខាង​លើ​យោង​តាមប្រភព​ ច្បាស់​ការ​បាន​ឲ្យដឹង​ថា​៖ គឺ​មិន​បាន​បង់​ ចូល​រដ្ឋនោះ​ទេ​។ ​ប្រ​ជាពលរដ្ឋ​បាន​ដាក់ជា​សំណួរ​ថា​៖ តើលុយ​មហា​សាល​ខាង​លើនេះ ​យក​ទៅណា?​។

​គួរបញ្ជាក់ដែរថា​៖ ដោយសារតែ​មាន មន្ត្រី​ខិល​ខូច​ ពិសេស​លោក ​ស៊ឹម សំ​អាត ​នេះ​តែ​ម្តង​បាន​ឃុប​ឃិតគ្នា​ ជា​ប្រពន្ឋ័​ប្រព្រឹត្តអំពើ​ពុក​រលួយ​បែប​នេះ​ បាន​ជាគ​ណៈ​បក្សប្រជាជ​ន​កម្ពុជា​ (CPP) ​នៅ​ក្រុង​ប៉ោយប៉ែត​បាត់​បង់​នូវសន្លឹកឆ្នោះ​ ចំនួន​ពី​សង្គាត់នោះ​គឺ​ សង្គាត់ ប៉ោយប៉ែត​ និង​សង្គាត់ផ្សារ​កណ្តា​ល​។​ពល​រដ្ឋរ​ស់​នៅ​ក្រុងប៉ោយ​ប៉ែត​ ដែលជាម្ចាស់​សន្លឹក ឆ្នោះ របស់គ​ណៈ​បក្សប្រជាជ​ន​កម្ពុជា​ (CPP)​សូម​អំ​ពាវ​នាវ សុំអោយ ​រាជរ​ដ្ឋាភិ​បាល​ជាពិសេ​ស​ សម្ដេច​តេ​ជោ ហ៊ុន ​សែន​ក៏​ដូច​ជាស្ថាបន័​ ប្រ​ឆាំង​អំ​ពើរពុក​រលួយ​ មេត្តា​ធ្វើកា​រស៊ើប​អង្កេត​ ភាព​មិនប្រក្រតី​ របស់​មេ​ប៉ុស្តិ៍​អន្តោ​រប្រ​វេសន៍​ ច្រកទ្វារអន្ត​រ​ជាតិ​ប៉ោយ​ប៉ែត​ គឺ​លោក ស៊ឹម សំអាត​ និងលោកសេម មករា តែម្ដង​ បើពុំដូច្នោះទេ នឹង​បន្ត​បាត់​បង់នូវ សន្លឹកឆ្នោត របស់​​គ​ណៈ​បក្សប្រជាជ​ន​កម្ពុជា​(CPP)​ នៅក្រុង​ប៉ោយប៉ែត​ បន្តទៀត ជាក់ ជាមិនខានឡើយ ​៕

IMG-20170802-WA0013

 

 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com