ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ការដេញថ្លៃឈ្នួលដាយត្រី សំរាប់ធ្វើអាជីវកម្មក្នុងរដូវនេសាទ ឆ្នាំ ២០១៧-២០១៨ និង ឆ្នាំ ២០១៨-២០១៩ នៅខេត្តកណ្តាល មានការកើនឡើងជាង ៤០០ %

ខេត្តកណ្តាល ៖ យោងតាមរបាយការណ៍ របស់ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល ចុះថ្ងៃទី ១៥ សីហា ឆ្នាំ ២០១៧ នេះ បានបង្ហាញថា ការដេញថ្លៃឈ្នួលដាយត្រី សំរាប់ធ្វើអាជីវកម្មក្នុងរដូវនេសាទ ឆ្នាំ ២០១៧-២០១៨ និង ឆ្នាំ ២០១៨-២០១៩ នៅខេត្តកណ្តាល មានការកើនឡើងចំនួន ៤១៥ ភាគរយ ស្មើនឹងទឹកប្រាក់ ១ ៣១០ ០០០ ០០០ ( ១៣១០ លានរៀល ) បើប្រៀបធៀបកាលពីឆ្នាំ ២០១៦ ។

IMG-20170821-WA0120

ការដេញថ្លៃដាយត្រីនេះ មានចំនួន ៥ គន្លង គឺដាយត្រីលេខ 11C-11D-15A-15B- និង 15C សរុបជាទឹកប្រាក់ចំនួន ១ ៧២៥ ០០០ ០០០ ( ១៧២៥ លានរៀល ) ។ រឺឯដាយត្រី ចំនួន ១៤ ដាយ មាន 7C-7D-7E-8D-8H-10B-10D-10E-10F-10G-11A-11B និងដាយត្រីលេញ លេខ ០១ ពុំមានអ្នកដាក់ពាក្យ សុំថ្លៃនោះទេ ។

IMG-20170821-WA0131

ពាក់ព័ន្ធនឹងការដេញថ្លៃដាយត្រីឆ្នាំនេះ លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បាននិយាយថា ចំនួនទឹកប្រាក់ដែលបានមកពីការដេញថ្លៃ គឺមានការកើនឡើងជាប្រវត្តិសាស្រ្ត រហូតដល់ជាង ៤០០ % ។ លោកថា ដោយមានការណែនាំពី ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដល់មន្រ្តីជលផលគ្រប់លំដាប់ថ្នាក់ អោយយកចិត្តទុកដាក់ខ្ពស់ លើការងារ ផ្តល់សេវាល្អ ដល់អ្នកដាក់ពាក្យដេញថ្លៃ  មានតំលាភាព និង រួមផ្សំឆ្នាំនេះទឹកឡេីងធំ និងមានការបង្រ្កាបបទល្មេីសនេសាទទូទាំងប្រទេសដូចភ្លៀងរលឹម។កត្តាទាំងនេះជំរុញអោយ មានការកើនឡើងនៃការដេញថ្លៃដែលមិនធ្លាប់មាន ដូចនេះ ៕

IMG-20170821-WA0129

 


 

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com