ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មាន់ជល់និងអាប៉ោង​ ដ៏ធំមួយកន្លែង​នៅ​ ភូមិអូរនាង សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ បើកលេងមិនខ្វល់ចុះបង្រ្កាប

បន្ទាយមានជ័យ​ ៖​ ពលរដ្ឋបានលេីកឡេីង​ថា​! ពិតជាមិនធម្មតាមែនទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងអាប៉ោង​ ដ៏ធំមួយកន្លែង​នៅ​ ភូមិអូរនាង សង្កាត់​ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ កំពុងតែបើក​លេងភ្នាល់​ដាក់​លុយចាញ់ឈ្នេះរាប់សិបលាន​ បានឡេីងរលួន​ កក្រើកក្រុងប៉ោយ​ប៉ែត បែជាលោក​ លោកសៅ សារឿន​ ​ អធិការនគរបាលក្រុង​ និងមន្ត្រីពាក់ពន្ធ័នាំគ្នាសំងំស្ងៀម​ មិនបង្ក្រាប​ ធ្វេីឲ្យមហា​ជន​ ដាក់ការសង្ស័យថា​ ជាឆ្នាំងបាយរបស់លោក​សៅ សារឿន​ ​អធិការនគរបាល​ក្រុងប៉ោយ​ប៉ែត​ និង​អាជ្ញាធរមានសមត្ថកិច្ច​ពាក់ពន្ធ័មួយ​ចំនួនទៀត​ ទេីបមិនហ៊ានបង្ក្រាប​ ។

ខណ:មហាជនធ្វើការិះគន់និងលើកឡើង​ថា​បទល្មេីសល្បែងសុីសង​គឺជាដេីមចម​ នៃអំពេី​៖​ លួច.ឆក់.ប្លន់.​ អំពេីហឹង្សា​ក្នុងគ្រួសារ​ជា​ដេីម។ ល។ គឺផ្ដើមចេញពីល្បែង​ស៊ី​សង​នេះតែម្ដង​ ។

សូមរំលឹកថា​ កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល​ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន​ការយោគយល់ឡើយ ដើម្បីធានា​ឲ្យបាន​នូវ​ គោលនយោបាយ​ ភូមិ​ ឃុំ​ មាមានសុវត្តិភាព របស់រាជរដ្ឋាភិបាល​ដែល​ដាក់ចេញដោយក្រសួងមហាផ្ទៃ​ ដេីម្បី​សុខសុវត្ថិ​ភាព​​ជូនប្រជាពលរដ្ឋ។

ដូច្នេះហេីយទេីបពលរដ្ឋទទូចស្នេីសុំដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្តបន្ទាយមានជ័យ និង​ លោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរ​បាល​ ខេត្តបន្ទាយមានជ័យ​ មេត្តាពិនិត្យ​មេីល​ និងបង្ក្រាបទីតាំងបនល្បែងសុីសង​ មួយនេះផងទាន​ ដេីម្បីសេចក្ដីសុខរបស់ពលរដ្ឋ​ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com