ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឥទ្ធិពលមហិមារបស់មេបនល្បែងទឹកភ្លៀង នៅរាជធានីភ្នំពេញ អាចដំណើរការបានយ៉ាងរលូន ជាង១ទស្សវត្ស ដោយមិនមានអ្នកបង្រ្កាប

រាជធានីភ្នំពេញ ៖ ទោះជាមានការបិទបាំង និងមានការលាងសម្អាត យ៉ាងណាក្តី ក៏មិនអាចកុហក់ខ្លួនឯង ក៏ដូចការពិតផងទេ នៅអ្វីដែលហៅថា វត្តមាននៃក្រុមសម្របសម្រួល ៖ (លោកឆៃ ហួត-លោកសួរ ) អោយមានបនល្បែងភ្នាល់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋថា ពួកគេបានដំណើរការបានជាង១០ឆ្នាំមកហើយ គឺគេ នៅតែអាចដំណើរការយ៉ាងរលូន ចាប់ពីខែឧសភា ដល់ខែតុលា ។

រូបភាពដែលមហាជនផ្ញើមក ព្រះនរាយណ៍ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២២ នេះថា នេះជាទីតាំង១ ក្នុងចំណោមទីតាំងផ្សេងទៀត ដែលនៅមុខផ្ការាំ ទឹករាំ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ពួកគាត់ក៏បានស្នើដល់ អភិបាលរាជធានីភ្នំពេញ ក៏ដូចសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយបង្រ្កាបក្រុមដុះស្លែរ ខាងលើផង ។

ប្រភពថា អាចមានអ្នកជួយបិទបាំង និង អាចមានមន្រ្តីខិលខូច នៅពីក្រោយ រួមនឹងបណ្តាញសារព័ត៌មាន មួយចំនួនផង ទើបពួកគេអាចសើចក្អាកកក្អាយ ជាងក្រុមទឹកភ្លៀងនៅបាត់ដំបងដែលសមត្ថកិច្ច បានចាប់មេក្លោង បញ្ជូនទៅតុលាការ កាលពីឆ្នាំ ២០២១ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កន្លងមកធ្លាប់បញ្ជាផ្ទាល់ អោយមានការបង្រ្កាបមាន់ជល់ដ៏ធំ១កន្លែង និង ក្លឹបកំសាន្តរ៉ុកជាដើម ។ ដោយឡែកក្រុមមេបនល្បែងទឹកភ្លៀងនៅរាជធានីភ្នំពេញ អាចមានដង្ហើមដក បានប៉ុន្មានឆ្នាំទៀត ? ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com