ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែង ស្ថិតនៅ ក្នុងក្រុងប៉ោយប៉ែតសមត្ថកិច្ចហាក់មិនទាន់ដឹង ឬ ធ្វើមិនដឹង ?

ខេត្តបន្ទាយមានជ័យ៖ ទីតាំងបនល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែងកំពុងតែបើកឲ្យលេងភ្នាល់ឡើងកក្រើកទឹកកក្រេីកដីផ្អេីលដល់ពលរដ្ឋក្នុងក្រុងប៉ោយប៉ែតចូលលេងមិនព្រួយបារម្មណ៍ពីការបង្រ្កាប។

មហាជនកុំពុងធ្វើការិះគន់និយាយតៗគ្នាថាក្រុងប៉យប៉ែតល្បែងជាច្រើនប្រភេទ ដែលកំពុងរីករាលដាលយ៉ាងពេញបន្ទុក តែអាជ្ញាធរមានសមត្ថកិច្ចបែជាធ្វើមិនដឹងមិនឮទៅវិញ។

ល្បែងសុីសងទាំងអស់នេះវាជាហេតុនាំឲ្យកើតមានបទល្មើសផ្សេងៗជាច្រើនទៀត ដូចជាអំពើចោរកម្ម ចោរឆក់ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដេីម។ ដែលហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម នា.ពេលបច្ចុប្បន្ននេះ។ការលេងល្បែងសុីសងជល់មាន់បើកលេងភ្នាល់ដាក់លុយរាប់ពាន់ដុល្លារ មិនរំខានដល់សមត្ថកិច្ច ក្នុងក្រុងប៉ោយប៉ែត ឡើយ។ដោយគេអាចសន្ថានបានថា! មានអ្នក(ធំ) បានរត់ការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធ រួចរាល់ហើយ ទើបទីតាំងល្បែងស៊ីសងខាងលើនេះ បើកលេងភ្នាល់ដាក់លុយយ៉ាងរលូន….!

តាមប្រភពប្រជាពលរដ្ឋ ដែលបានចូលលេងបានឱ្យដឹងថា!ក្នុង១គូៗ ចាប់ពី៥០០ដុល្លារ ទៅ១០០០ដុល្លារឡើងទៅ ជាងនេះទៅទៀត នោះមានអ្នកខ្លះលេងចាញ់លក់អស់ឡាន ហ្នឹងរបស់របរគ្រឿងអលង្ការជាច្រើនថែមទៀត។

ប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ថា; ទីតាំងល្បែងស៊ីសងជល់មាន់ ហ្នឹងអាប៉ោងដែលស្ថិតនៅក្នុង ភូមិអូរនាង នេះគេរត់ការបង់លុយក្រោមតុ ឲ្យទៅអាជ្ញាធរសមត្ថកិច្ចមួយចំនួនតាំងពីក្រោមដល់លើ គេបើកលេងជាច្រើនខែថ្ងៃមកហើយ ដោយពុំមានការរំខានដល់សមត្ថកិច្ច ក្រុងប៉ោយប៉ែតនោះទេ។

ដូច្នេះប្រជាពលរដ្ឋ សូមសំណូមពរដល់ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមហ្នឹង លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត សូមមេត្តា
ចុះត្រួតពិនិត្យនឹងធ្វើការបង្រ្កាបផងទាន ? ចៀសវាង កុំអោយ មហាជនដាក់ការសង្ស័យថា ! មន្ត្រីមូលដ្ឋាន ទទួលការបង់លុយពីក្រុមមេបនល្បែងសុីសង។

បើយោងតាមច្បាប់នៃការបង្ក្រាបល្បែងសុីសង ជំពូក៣ ទោសបញ្ញត្តិ បានចែងក្នុងមាត្រា ៤ ជនណាលេងល្បែងសុីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយមុឺនរៀល(១០.០០០) ដល់ ប្រាំមុឺនរៀល (៥០.០០០) ឬដាក់គុកពីមួយថ្ងៃដល់មួយខែ។ ក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំមុឺនរៀល(៥០.០០០)ដល់ប្រាំសែនរៀល(៥០០.០០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ។

មាត្រា៥ ត្រូវផ្តន្ទាទិសពិន័យជាប្រាក់ពីប្រាំលានរៀល(៥.០០០.០០០)ដល់ម្ភៃលានរៀល(២០.០០០.០០០)និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងសុីសង អ្នកកាន់កាប់ល្បែងសុីសង អ្នកចាត់ចែងនិងភ្នាក់ងារសុីសង។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើជាអតិបរមា។ នឹងមាត្រា ៦-៧-៨-៩-១០ និង១១ទៀតផង៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com