ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បីក្មួយស្នងការខេត្តក្រចេះ ឈ្មោះ លាក់នៅតែបន្ត រត់ពន្ធធ្យូងឈើទៅប្រទេសវៀតណាម

ខេត្តក្រចេះ ៖ ប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២២ ថា ជារៀងរាល់ថ្ងៃ មានឈ្មួញដឹកជញ្ជូនធ្យូងឈើ តាមរថយន្តសាំយ៉ុងកែច្នៃនិង ឡានកូរ៉េ ជាច្រើនគ្រឿង ចេញពីស្រុកស្នួល ទៅស្រុកយួនតាមច្រករបៀងត្រពាំងស្រែ ដែលមាន ឈ្មោះលោក លាក់ គេប្រាប់ថាជាក្មួយលោកស្នងការខេត្ត និងលោកលីម ប្រធានច្រកឃ្លាំង ជាទទួលកាច់ចង្កេះចូលស្រុកយួនយ៉ាងពេញបន្ទុក។

សកម្មភាពរបស់ ឈ្មួញទាំងអស់នោះ គឺគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់វិធានការទប់ស្កាត់ឡើយ ទំនងជាពួកគេខ្លាចបាត់បង់ផលប្រយោជន៍ និងខ្លាចអំណាចរបស់លោកស្នងការ ទើបរក្សាភាពស្ងៀមស្ងាត់ដែលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។

ប្រភពថា អ្នកនាំធ្យូងទៅវៀតណាម ឈ្មោះ នាង ចំរើន ជាទាហានការពារព្រំដែន ហើយអ្នក ទទួលកាច់ចង្កេះ គឺឈ្មោះលោក ឡីម ជាមេច្រកទ្វេភាគីជាឃ្លាំងនិងឈ្មោះលាក់ ជាក្មួយស្នងការ តែម្ដង ជាការពិតណាស់ តាមបណ្ដោយច្រកទ្វេភាគី និងច្រករបៀងផ្សេងៗ គឺសុទ្ឋតែជាកូនក្មួយរបស់លោកស្នងការ ។ ជាពិសេសគឺលោកឡីម ជាអ្នកកាន់សេដ្ឋកិច្ចនិងលុយ ជូនថ្នាក់លើ ។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងទៀតថា លោកឡីម បានបើកដេប៉ូទិញធ្យូង នៅលើ ដីចម្ការរបស់លោកផ្ទាល់ គឺនៅជិតដេ2 តែម្ដង ព្រោះវាងាយស្រួលនិងនាំចូលវៀតណាម ។

ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវ
ស្នើដល់ លោកស្នងកាខេត្តក្រចេះ លោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ពិនិត្យករណីនេះ
ដើម្បីកុំឲ្យឈ្មួញ ទាំងអស់នោះធ្វើអ្វីៗតាមអំពើចិត្ត។

នៅរសៀលថ្ងៃនេះដដែល ក្រុមការងារព្រះនរាយណ៍ បានព្យាយាមទាក់ទងទៅ ស្នងការខេត្តក្រចេះ និង មេប៉េអឹម ខេត្តក្រចេះ តែមិនមានអ្នកលើកទូរសព្ទ ។

​គររម្លឹកដែរថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មិន​អនុញ្ញាត​ឲ្យ​នាំ​ធ្យូង​ចេញទៅ ក្រៅប្រទេស​ទេ ហើយ​ការជួញដូរ​ធ្យូង ឈើ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃឈើ ក្រុម​ឧក្រិដ្ឋកម្ម ព្រៃឈើ បាន​លួច​កាប់បំផ្លាញ​ព្រៃឈើ យកទៅ​ដុត​ធ្វើ​ធ្យូង ដែល​ច្បាប់​ហាមឃាត់​៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com