ខេត្តព្រះសីហនុ ៖ បន្ទាប់ពីការិយាល័យយើង បានផ្សាយព័ត៌មានមួយ ពាក់ព័ន្ធនឹងអាជ្ញាធរក្រុងព្រះសីហនុ ចាប់គោប្រជាពលរដ្ឋចំនួន២ក្បាលបញ្ជូនទៅអោយកងទ័ពនៅព្រំដែន រួចមក ។ មានបងប្អូនដែលជាម្ចាស់គោ បានខឹងសម្បារនឹងអាជ្ញាធរក្រុង ដែលបានចាប់គោរបស់គាត់ ដែលខំចិញ្ចឹមយកទៅអោយកងទ័ព បាត់ស្រមោលពីផ្ទះរបស់គាត់ ។ពួកគាត់បានសំរកទឹកភ្នែក និង ស្រែកជេរប្រមាថ ទៅតាមកំហឹងរបស់គាត់ ដែលបានគេលួចលុយគាត់រាប់ពាន់ដុល្លា ដែលខំសន្សំយូរណាស់មកហើយ ។ តែបើរមកស្តាប់បងប្អូន ដែលជាប្រជាពលរដ្ឋ មិនមែនមានមុខចិញ្ចឹមគោឯណោះវិញ បានស្រែកគាំទ្រ នូវចំណាត់ការនេះ ព្រោះសត្វគោ ទាំងនេះបានបង្កការរំខានដល់ការធ្វើដំណើររបស់ពួកគាត់ និងបង្កការរំខានដល់ភ្ញៀវទេសចរណ៍ ពោលគឺថា ជាយូរឆ្នាំមកនេះម្ចាស់គោ មួយចំនួនតូច មិនព្រមស្តាប់ការណែនាំរបស់អាជ្ញាធរក្រុងនោះឡើយ ។ទាក់ទងលើបញ្ហានេះ ក្រុមការងារយើងក៏ទទួលបានសារពីឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយឯកឧត្តមបានសសេរថា ៖ខ្ញុំបានណែនាំអោយអភិបាលក្រុងពន្យាពេល១៥ថ្ងៃទៀត ។ក្រុងគាត់អនុវត្តន៍តាមស្មាតីអង្គប្រជុំរបស់ក្រុមប្រឹក្សាទេ ។សុំម្ចាស់គោរកទីតាំងចិញ្ចឹមគោនៅក្រៅក្រុង ឬនៅតំបន់ឆ្ងាយៗពីក្រុង ព្រោះក្រុងយើងជាទីក្រុងបេក្ខភាពក្រុងស្អាតអាស៊ានផង ។សុំបងប្អូនម្ចាស់គោយោគយល់ ចូលរួមលើការរឿបចំក្រុងយើងនេះផង។ សង្ឃឹមថាបងប្អូននិងសហការល្អ ៕👍
0
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន ទុកពេលរយៈពេល១៥ថ្ងៃ ដើម្បីអោយអ្នកចិញ្ចឹមគោក្នុងក្រុង រើរទៅចិញ្ចឹមក្រៅក្រុង !
Filed in: ព័ត៌មានថ្មី