ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុងព្រះសីហនុមានការរីកចំរើនគួរអោយស្ងើចសសើរ តែនៅឡើយកន្ទុយលេខខុសច្បាប់មិនព្រមបង្រ្កាបសោះ !

ព្រះសីហនុ ៖ ពិតគួរអោយខ្មាស់គេខ្លាំងណាស់ ក្រុងព្រះសីហនុដែលធ្លាប់តែល្បីពីសំរស់ស្រស់ស្អាតនៃឆ្នេរសមុទ្រ ហើយទីក្រុងនេះក៏មានការអភិវឌ្ឍន៍ខ្លាំងណាស់ដែរទន្ទឹមនឹងការរីកចំរើននេះអភិបាលខេត្ត អភិបាលក្រុង ស្នងការ ក៏ត្រូវបានផ្លាស់ប្តូរជាញឹកញាប់ដើម្បីអោយមកបំរើប្រជាជន និង អនុវត្តន៍នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាព ។ ជាជាក់ស្តែងប្រជាពលរដ្ឋក៏ដូចក្រុមអ្នកសារព័ត៌មានបានមើលឃើញពីសកម្មភាពរបស់ថ្នាក់ដឹកនាំទាំងនោះមានភាពច្បាស់លាស់ មុះមុត ចំពោះការងារ ដែលធ្វើអោយក្រុងព្រះសីហនុ ក៏ដូចតំបន់ដ៏ទៃទៀត មានភាពរីកចំរើន និង ត្រជាក់ត្រជុំ ។ ទន្ទឹមនឹងការស្ងើចសសើរនេះប្រជាជននៅក្រុងព្រះសីហនុ បាននាំគ្នានិយាយ ពីមាត់មួយ ទៅមាត់មួយថា ហេតុដូចម្តេចល្បែងកន្ទុយលេខ ឆ្នោតយួននៅពាសពេញក្រុងព្រះសីហនុ ពិសេសក្រុមការងារយើងកាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០១៧ ថតរូបភាព បានចេញពីផ្សារលើ និងផ្សារចិនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺមានប្រមាណជាង ៣០តូប អង្គុយកត់យ៉ាងរំភើយដោយមិនខ្លាចអាជ្ញាធរចាប់។នៅពេលក្រុមការងារចុះចំនួនបីមុខព្រួញគឺ ពួកគេឃើញកាម៉េរ៉ា អ្នកកាសែតក៏នាំគ្នា រត់ព្រាត និងខ្លះយកឥវ៉ាន់កត់ឆ្នោតលាក់ទុក ។ប្រជាពលរដ្ឋថា កន្លែងកត់ឆ្នោតទាំងនេះមានអាយុកាលច្រើនឆ្នាំមកហើយ ដោយមិនមាននរណាបង្រ្កាបនោះទេ ។ ប្រភពនោះបានបង្ហើបថា មានអាជីវករខ្លះលក់មិនដាច់ បែរជាមកកត់ឆ្នោតនេះវិញ គឺមានជុំវិញផ្សារទាំងអស់ មិនបាច់ដើររកនាំហត់ ។ទាក់ទងនឹងបញ្ហានេះលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឆ្លើយប្រាប់ថា លោកនឹងកោះហោះអ្នកទាំងនោះមកអប់រំ ។លោកវរ:សេនីយ៍ទោ ភុល ភស្តារអធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថាលោកបានប្រាប់មេប៉ុស្តិ៍អស់អោយចុះស៊ើបអង្កេត ។ ដោយឡែកទាក់ទងនឹងសំនួរក្រុមការងារយើងដែលបានសួរទៅលោកថា ល្បែងកន្ទុយលេខខុសច្បាប់ទាំងនេះមិនចាប់មកពីមានលោកស្នងការនៅពីក្រោមែន ? លោកឆ្លើយថា វាមិនពិតនោះទេ នៅក្រុងព្រះសីហនុ និង ខេត្តទាំងមូលគឺមានការងារច្រើនណាស់ដែលត្រូវធ្វើ ។សូមបញ្ជាក់ថា ល្បែងឆ្នោតកន្ទុយលេខយួននេះបានរីកសាយភាយពេញផ្ទៃប្រទេស គ្រាន់ថាមានកន្លែងខ្លះមានច្បាប់ និងកន្លែងខ្លះទៀតមិន មានច្បាប់ ។ការអនុញ្ញាតិអោយមានល្បែងកន្ទុយលេខខុសច្បាប់គឺបានប្រឆាំងរឺដើរផ្ទុយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយត្រង់តែម្តង។បច្ចុប្បន្នភាពដោះសាររបស់អាជ្ញាធរនានាលើបញ្ហាឆ្នោតយួននេះ គឺទី១ គេថាហៅមកអប់រំសិន ។ទី២ ខ្ញុំនឹងចាត់មន្រ្តីអោយចុះមើល និង ទី៣ ដែលគេចពីការពិតនោះគឺគេថា ឆ្នោតទាំងនោះមានច្បាប់ត្រឹមត្រូវទេ ។ និយាយជារួមឆ្នោតមានច្បាប់គឺបានបង់ពន្ធជូនរដ្ឋ រឺឯមិនមានច្បាប់គឺបង់ពន្ធជូនអាជ្ញាធរ ។ ដោយព្រះ នរាយណ៍

cjerwECp8hORPyeFthzI

Filed in: ពីនេះ ពីនោះ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com