ខេត្តរតនគិរី> ផ្ទះស្តុកឈើមួយកន្លែងនៅត្រង់ចំណុចកែងដីក្រុហ៊ុនប៊ុកយ៉ាឡាយហ័ងអាញ់ស្ថិតក្នុង ភូមិកាណាតធំ ឃុំ តាឡាវ ស្រុក អណ្តូងមាស ខេត្តរតនគិរី ។ត្រូវបានបង្ក្រាបភ្លាមៗ។ប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើប្រភេទឈើលេខ១ សុក្រំខាងលើ ធ្វើឡើងកាលពីថ្ងៃទី03/10/2017 វេលាម៉ោង 10,00នាទីព្រឹក។ ដោយយោងតាមបទបញ្ចាបេសកកម្មរបស់អភិបាលនៃគណះអភិបាលខេត្តរតនគិរី និង លោក កងសារឿន ។ ដែលដឹកនាំផ្ទាល់ ដោយ លោក ឡេង យុគ នាយផ្នែករដ្ធបាលព្រៃឈើ គ្រប់គ្រងបីស្រុក បរកែវ អណ្តូងមាស អូរយ៉ាដាវ និងដោយមានការចង្អុលបង្ហាញពីលោក ហាក់ ហ័ន់
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរីផងនោះ បានដឹកនាំកម្លាំងចម្រុះ ចុះឡោមព័ទ្ធ ផ្ទះស្តុកឈើជាទីតាំងដុះស្លែដែលឈ្មួញត្រូវបានគេស្គាល់ឈ្មោះធី ភេទប្រុស ជនជាតិខ្មែរ ទីលំនៅភូមិឃុំខាងលើ ។បានប្រមូល ទិញ ឈើពីឈ្មួញផ្សេងៗ មកស្តុកទុក ដើម្បីលក់បន្តទៅអោយឈ្មួញដ៍ទៃទៀត។តាមការអោយដឹងពី លោក ឡេង យុគ នាយផ្នែករដ្ធបាលព្រៃឈើបានអោយភ្នាក់ងារយើងដឹងថា÷ អំពីតួរលេខ ឈើដែលបង្ក្រាបក្នុងពេលនេះ
ប្រភេទឈើ សុក្រំ សុទ្ធ ដែលមានមុខកាត់ (30cm×10,2cm×1,2m ជាងពីររយកំណាត់)លោកនាយផ្នែកបានបន្តថា÷ កំណាត់ឈើទាំងអស់នេះត្រូវបានរិបអូសយកទៅរក្សាទុកនៅផ្នែករដ្ធបាលព្រៃឈើស្រុកបរកែវដើម្បីវ៉ាស់វែងនិងធ្វើកំណត់ហេតុ
ក៍ប៉ុន្តែ បច្ចុប្បន្នកំណាត់ឈើទាំងនេះនៅពុំទាន់ដឹកជញ្ជូនចេញពីទីតាំងស្តុកឈើដែលបង្ក្រាបនោះឡើយ អោយកម្លាំងចម្រុះដេកយាមកាមយ៉ាងហ្មត់ចត់បំផុត លោកថា កំពុង រករថយន្តដឹកជញ្ជូន ដោយសារស្ថានភាពផ្លូវមានផលលំបាកខ្លាំងពីចំណុចទីតាំងឆ្ពោះមកទីរួស្រុកអណ្តូងមាស៕
រាយការណ៍ពីភូមិ ណាតធំ ស្រុក អណ្តូងមាស
ពីខ្ញុំ លី វណ្ណះ ភ្នាក់ងារPNTV ទូរទស្សន៍ព្រះនរាយណ៍
0
ទីតាំងស្តុកឈើដុះស្លែ មួយកន្លែងត្រូវសមត្ថកិច្ចជំនាញ ចុះបង្ក្រាប នៅស្រុកអណ្តូងមាស ,,,,,,
Filed in: ព័ត៌មានថ្មី