តាកែវ៖ ភាពអាណាធិបតេយ្យ របស់អាជីវករលក់ដូរ គ្មានសណ្តាប់ធ្នាប់លើដងផ្លូវជុំវិញ ផ្សារតាកែវ និងការឆ្លៀតកេងយកចិញ្ចើមថ្នល់ធ្វើជាកន្លែង ផ្ញើរ ម៉ូតូ នៅជុំវិញផ្សារ ព្រមទាំងការយកថ្លៃផាស៊ី ផ្ញើរកង់ម៉ូតូ លើសសៀវភៅបន្ទុក ត្រូវបានប្រជាពលរដ្ឋ ក្រុងដូនកែវ ធ្វើការរិះគន់យើងចាស់ដៃ ទៅលើអាជ្ញាធរមានសមត្ថកិច្ច និងជំនាញពាក់ព័ន្ធ។ប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅជុំវិញផ្សារ បានសម្តែងការរិះគន់ចំពោះសមត្ថកិច្ច ទទួលបន្ទុករៀបចំ សណ្តាប់ធ្នាប់ ជុំវិញផ្សារថា បានបណ្តែតបណ្តោយអោយ ក្រុមអាជីវករ លក់ដូរលើដងផ្លូវ បង្ករការកកស្ទះ ពិបាកធ្វើដំណើរ ព្រមទាំងក្លិន ឆ្អេះឆ្អាប កន្លែងលក់ គ្មានអនាម័យទៀតផង។ពលរដ្ឋ ក៍បង្ហាញពីការរអ៊ូរទាំ មិនសប្បាយចិត្តផងដែរ ចំពោះ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស រដ្ឋបាលខេត្ត តាកែវ ដែលនៅតែបណ្តែតបណ្តោយ អោយអ្នកយកផាស៊ី ផ្ញើរកង់ ម៉ូតូ រំលោភយកផ្លូវថ្នល់ជុំវិញផ្សារ ព័ទ្ធធ្វើកន្លែង ផ្ញើរម៉ូតូ បំរើផលប្រយោជន៍ខ្លួន គ្មានខ្វល់ការលំបាករបស់អ្នកដំណើរ ដែលកកស្ទះសោះឡើយ។ពួកគាត់ក៍មានការ ថ្នាំងថ្នាក់រាប់ឆ្នាំមកហើយ ចំពោះភាពព្រងើយកន្តើយរបស់សាលាខេត្ត តាកែវ ដែលនៅតែគ្មានចំណាត់ការចំពោះ ក្រុមអាជីវករម៉ៅការ ផាស៊ី ផ្ញើរកង់ម៉ូតូ លើសសៀវភៅបន្ទុក ដោយម៉ូតូមួយគ្រឿង យកតម្លៃ ១០០០រៀល ឯ កង់យក៥០០រៀល លើសក្នុង សៀវភៅបន្ទុកពាក់កណ្តាល ដោយបានប្រាក់រាប់លាន ក្នុង១ខែៗ ពីប្រជាពលរដ្ឋ ដោយគ្មានការអើពើ ជួយដោះស្រាយកង្វល់ពួកគាត់បានឡើយ។ប្រជាពលរដ្ឋក៏ដាក់ការសង្ស័យថា មានភាពមិិនប្រក្រតី ជុំវិញការដេញថ្លៃ ផាស៊ីផ្ញើរកង់ម៉ូតូ ជុំវិញផ្សារ តាកែវ ផងដែរ ។ ជាពិសេសពេលអ្នកកាសែតចុះថត គេមានអាជ្ញាធរក្រុងដូនកែវតែងតែសួរឫសគល់ជាងឆ្លេីយនឹងសំនួររបស់អ្នកសារព័ត៌មាន ៕
0
អ្នកម៉ៅការទារផាស៊ី ផ្ញើរកង់ម៉ូតូលើសសៀវភៅបន្ទុកនិងយកចិញ្ចើមផ្លូវព័ទ្ធធ្វើកន្លែងផ្ញើរកង់ម៉ូតូ នៅជុំវិញផ្សារតាកែវរាប់ឆ្នាំ អាជ្ញាធរគ្មានចំណាត់ការ
Filed in: Uncategorized