ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើមានផលពិបាកអ្វីទេ ចំពោះក្រុមហ៊ុនបុរី -ដីឡូ -ភូមិគ្រិះ ដែលលក់ទៅអោយអតិថិជន មិនព្រមកាត់ប្លង់រឹងអោយ គឺទទួលស្គាល់ត្រឹមតែក្រុមហ៊ុន ?

តើមានផលពិបាកអ្វីទេ ចំពោះក្រុមហ៊ុនបុរី -ដីឡូ -ភូមិគ្រិះ ដែលលក់ទៅអោយអតិថិជន មិនព្រមកាត់ប្លង់រឹងអោយ គឺទទួលស្គាល់ត្រឹមតែក្រុមហ៊ុន ?

មានប្រជាពលរដ្ឋជាច្រើន ដែលបាននាំគ្នាទៅទិញដីឡូ ទិញផ្ទះល្វែង ទិញភូមិគ្រឹះ សួរគ្នាទៅវិញទៅមកថា តើក្រុមហ៊ុននោះបោកទេ បើគេលក់អោយយើង មិនបានកាត់ប្លង់ដល់សុរិយោដី ឬ ហៅថា កាត់ប្លង់រឹង១០០ភាគរយ ?

សំណួរនេះ មិនមានអ្នកណា អាចឆ្លើយបានទេ គ្រាន់តែប្រលូយពាក្យថា ប្រយ័ត្នចាក់បោកគេ ។ ចាញ់បោកគេ ត្រង់ថា ប្លង់ដី ប្លង់ផ្ទះ របស់ក្រុមហ៊ុន គេមិនបានកាត់មកអោយយើង ចុះបើក្រុមហ៊ុន យកប្លង់នោះ ទៅបញ្ចាំធនាគារ ហើយលុងលើយ ខាតបង់ ត្រូវធនាគាររឹបអូស តើយើងជាអ្នកទិញ ស្រែកយំ អោយអ្នកណាជួយ ?

តាមការអោយដឹងពីប្រជាពលរដ្ឋ បានអោយដឹងថា សូម្បីតែបុរីពិភពថ្មី របស់អ្នកឧកញ៉ា ហុង ពីវ គឺលក់អោយអតិថិជន កាត់ឈ្មោះត្រឹមក្រុមហ៊ុនប៉ុណ្ណោះ ។ ហើយអតិថិជន លក់ចេញវិញ គឺក្រុមហ៊ុនជាអ្នកធ្វើឯកសារ ចំណាយតែ៣០០ដុល្លាប៉ុណ្ណោះ រឺការប្រាក់វិញ គឺមានតម្លៃ១ភាគរយ ក្នុង១ខែ ។ ឧទាហរណ៍ថា បើផ្ទះតម្លៃ៧ម៉ឺនដុល្លា គឺការក្នុង១ខែ ៧០០ដុល្លា ។

ប្រជាពលរដ្ឋថា មិនមែនមានក្រុមហ៊ុនខាងលើតែមួយ នោះទេដែលលក់ទៅអោយអតិថិជន កាត់ឈ្មោះត្រឹមតែក្រុមហ៊ុន គឺមានច្រើន ។ ប្រជាពលរដ្ឋបានលើកឡើងថា មុននឹងទិញដី ផ្ទះល្វែង ភូមិគ្រឹះ យ៉ាងណាក្តីគួរតោងប្រយ័ត្នប្រយែង ចំនួន៤ចំណុច ។

ទី១-គួរសុំមើលច្បាប់សាងសង់ ។
ទី២-គួរពិនិត្យប្លង់រឹង តើនៅក្នុងក្រុមហ៊ុន ឬ នៅកន្លែងបញ្ចាំ ។
ទី៣-ពិនិត្យមើលគុណភាពសំណង់។
ទី៤-ពិនិត្យមើលសក្កានុពលទីតាំង ។

ការដែលកាត់ឈ្មោះ ត្រឹមក្រុមហ៊ុន ត្រូវបានមហាជន និយាយថា វាអាចមានហានិភ័យខ្ពស់ទៅថ្ងៃក្រោយ និង ជាពិសេស ក្រុមហ៊ុននោះ បានគេចពីការបង់ពន្ធប្រថាប់ត្រា ផងដែរ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com