ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ខេត្តក្រចេះ ល្បីឈ្មោះ លោកស្រី ឈ្មោះមុំ ប្រពន្ធអ្នកធំ ចេញរកស៊ីឈើ វិញហើយ

ខេត្តក្រចេះ :  ក្រោយពីប្រុសៗ ជាប់គុកពាក់ព័ន្ធនឹងការរកស៊ីឈើខុសច្បាប់ ជាបន្តបន្ទាប់នោះមក ក៏មានលេចចេញខាងស្រីៗ វិញម្តង មាន ខេត្តកំពង់ធំ ព្រះវិហារ ល្បីឈ្មោះ លោកស្រី ជិនអូន ខេត្តឧត្តរមានជ័យ ល្បី ឈ្មោះ​ លោកស្រីង្វៀង ធីម៉ៃ ហៅ​យាយ​ ម៉ៃ​ ខេត្តក្រចេះ ល្បី

ឈ្មោះលោកស្រី ថារី និង លោកស្រី មុំ។ លោកស្រីមុំ ឬ ហៅថា ចែមុំ ជាអ្នកប៉ិនប្រសព្វក្នុងរត់វែកផ្លូវ អមដោយមានការអន្តរាគមន៍ ពីខ្នងបង្អែក សុំទៅមន្រ្តីមួយចំនួនថា គ្រាន់បានចិញ្ចឹមចានឆ្នាំង ។

ប្រភពបានបង្ហើបថា លោកស្រីមុំ
បានជាន់ផ្អៀងនៅក្នុងទឹកដីខេត្តក្រចេះ ហើយ មិនចំពោះសមត្ថកិ.ច្ចនគរបាលឬប៉េអឹមនោះទេល្មមៗមិនហ៊ាន លេងបិទពួនដាក់ចែមុំឡើយ នោះឡើយ។

ប្រភពពី ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវពីស្រុកសំបូរឆ្ពោះទៅស្រុកចិត្របុរីថា រថយន្តសាំយ៉ុងជាច្រើនគ្រឿ.ងដែលគេស្គាល់ថាជារបស់ចែមុំ ឈ្មួញឈើដ៏ល្បីប្រចាំខេត្តក្រចេះនោះ បានធ្វើស.កម្ម.ភា.ពយ៉ាងសកម្មឡើងវិញហើយ ជាមួយគ្នានោះ គេឃើញរថយន្ដកំពុងដឹកជញ្ជូនឈើពិតប្រាកដមែន។ តាមសេចក្តីរាយការណ៍បង្ហាញថា នៅយប់ថ្ងៃទី៧ និងទី៨ ខែកញ្ញា ឆ្នាំ២០២២ ស.កម្ម.ភា.ពនៃការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញ ឈ្មោះចែមុំជាមេខ្លោងធំប្រចាំខេត្តក្រចេះ បានដឹកឈើចេញពីស្រុកសំបូរឆ្លងកាត់ស្រុកចិត្តបុរីឆ្ពោះទៅស្រុកឆ្លូង ដើម្បីយកអនុផលព្រៃឈើទាំងនោះទៅចែកចាយលក់តាមដេប៉ូមួយចំនួននៅស្រុកឆ្លូង និងបណ្តាដេប៉ូផ្សេងៗទៀត។

ប្រភពបានបង្ហើបថា ឡានរបស់ចែមុំ គឺមិនមានអ្នកណាហ៊ានជិះដេញតាមឬឃាត់សួរនាំ អ្វីនោះទេ ហើយមិនដឹងថាមានច្បាប់ឬអត់ច្បាប់នោះដែរ តែគ្រាន់ តែឆ្ងល់ថាជំនួញអី រកស៊ីចេញតែពេលយប់ជ្រៅ អញ្ចឹង ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com