ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ជាសុមេធី អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងពិធីបើកសម្ភោធលក់ជាផ្លូវការ របស់ក្រុមហ៊ុនបុរីមង្គលថ្មី នៅស្រុកពាមរក៍

(ព្រែវែង)…នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងពិធីបើកសម្ភោធលក់ជាផ្លូវការ របស់ក្រុមហ៊ុនបុរីមង្គលថ្មី នៅតាមបណ្តាយផ្លូវជាតិលេខ១ ក្នុងភូមិ១ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង។

លោកសិដ្ឋ សំណាង អគ្គនាយកបុរីមង្គលថ្មី បានមានប្រសាសន៍ថា បុរីនេះ បាននឹងកំពង់សាងសង់នៅលើដីដែលទំហំដី ១២ ហិចតា ដែលមានផ្ទះល្វែង ប្រមាណជាង ៦០០ ល្វែង មានគ្រប់កម្រិតនៃផ្ទះ ដើម្បីបំពេញតម្រូវការដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ចង់បានប្រភេទផ្ទះដែលគាត់ចងបាន។   ក្នុងបុរីដែលលោកកំពុងតែសាងសង់នៅលើទំហំដី ១២ ហិចតានេះក៏មាន ផ្សារទំនើប សួនកម្សាន្តអាងហែលទឹកជាដើម សម្រាប់ជាការលំហែលកាយ រំសាយអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋដែលគាត់បានរស់នៅនៅក្នុងបុរីមង្គលថ្មីមួយនេះ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តបានមានប្រសាសន៍ថា នេះគឺជាសក្តានុពលថ្មីមួយទៀតរបស់ខេត្តព្រៃវែង ដែលបាននឹងកំពុងអភិវឌ្ឍន៍ ឲ្យខេត្តមួយនេះមានការរីកចម្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដែលគាត់ត្រូវការចាំបាច់នូវប្រភេទផ្ទះល្វែង បុរី សម្រាប់រស់នៅជាលក្ខណៈគ្រួសារនៅក្នុងខេត្តរបស់យើង។

ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា ក្រោមដំបូលសុខសន្តិភាពនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវន្តនានា ដែលជាប្រយោជន៍ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានភាពប្រសើរឡើង យ៉ាងណាមិញ ក្រុមហ៊ុនបុរីមង្គលថ្មីដែលបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ និងពិធីបើកសម្ភោធលក់ជាផ្លូវការ នាពេលនេះ ក៏ជាឱកាសអភិវឌ្ឍន៍តំបន់ទីប្រជុំជនអ្នកលឿង ប្រកបដោយសក្តានុពល អោយក្លាយជាតំបន់សេដ្ឋកិច្ចចម្រុះ ដោយបង្កើតតំបន់លំនៅដ្ឋានទំនើបសម្រាប់ប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅមូលដ្ឋាននេះ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ អោយបានគ្រប់ៗគ្នា៕ ដោយ លោក លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com