ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញពិនិត្យមើលសំណង់អាគារ ព្រមទាំងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងសួរសុខទុក្ខអ្នកជំងឺដែលសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែករមាសហែក

(ខេត្តស្វាយរៀង)÷ នៅព្រឹកថ្ងៃសៅរ៍  ១៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព,ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២នេះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែកខេត្តស្វាយរៀង រួមនឹងមន្ត្រីក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកជាច្រើនទៀត  បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីគ្រូពេទ្យ សួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល និងអញ្ជើញចុះពិនិត្យសំណង់ អគារមន្ទីរពេទ្យបង្អែកថ្មីដែលកំពុងសាងសង់ នៅបរិវេណការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក។

មានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រមាណ២០០នាក់នៅក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍សៅ សុខា បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអាជ្ញាធរដែនដីមូលដ្ឋានក៏ដូចជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅទីនោះដោយក្តីនឹករលឹក។

ឯកឧត្តម សៅ សុខា បានបញ្ជាក់ថា លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យមានតួនាទីភារកិច្ចសំខាន់ណាស់ក្នុងការពិនិត្យព្យាបាលអ្នកជំងឺក៏ដូចជាបានចូលរួមផ្សព្វផ្សាយអំពីបញ្ហាសុខភាពផ្សេងៗជូនចំពោះប្រជាពលរដ្ឋ។ ពិសេសកន្លងទៅនេះ ក្រុមគ្រូពេទ្យយើងបានយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយពិនិត្យព្យាបាលនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដោយទទួលបានជោគជ័យ និងមានការរួមគ្នាអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងទទួលការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋានហើយនិងកំពុងបន្តចាក់នៅដុសជំរុញបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរស្រុកឃុំនិងក្រុមការងារចុះមូលដ្ឋានឃុំទាំងអស់នៃស្រុករមាសហែកដើម្បីផ្ដោតការយកចិត្តទុកដាក់គិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រូពេទ្យ ជីវភាពរស់នៅរបស់គ្រូបង្រៀន និវត្តន៍ជន និងជួយកសាងវិស័យព្រះពុទ្ធសាសនាផងដែរ។ ជាមួយគ្នានេះដែរក៍បានជួយផ្សព្វផ្សាយចលនាប្រជាពលរដ្ឋឲ្យចូលរួមការពារសន្តិភាព ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់មូលដ្ឋាន ការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការចូលរួមអនុវត្តអនាម័យថែទាំសុខភាពមិនឲ្យមានឆ្លងជំងឺផ្សេងៗមានការអនុវត្តវិធានការ៣កុំ៣ការពារ និងការទៅទទួលការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នានិងគ្រប់ដូស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ-១៩ ។

នៅក្នុងឱកាសនៃការជួបសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខា ក៏បានឧបត្ថម្ភថវិកាដល់ក្រុមគ្រូពេទ្យ និងចែកអំណោយដល់ អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែករមាសហែកផងដែរ ។   ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com