ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមហ៊ុនដាយអឹមិនស៊ី ខូអិលធីឌី បើកល្បែងជល់មាន់ភ្នាល់លុយកណ្ដាលក្រុងព្រះសីហនុ បណ្តាលអោយក្រុងនេះក្លាយជាទីក្រុងល្បែងពាលា !

ខេត្តព្រះសីហនុ ៖ អស់រយៈពេល៣ឆ្នាំមកហើយ ដែលល្បែងជល់មាន់ទ្រុងទ្រាយធំ បានបង្កប់ខ្លួននៅក្នុងនៅក្រោយបរិវេណ កាស៊ីណូដាយអឹមិនស៊ី ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋរស់នៅទីនោះផ្ទាល់បានសំដែងការមិនពេញចិត្តចំពោះវត្តមានយ៉ាងគគ្រឹកគគ្រេងរបស់ក្រុមញាននឹងល្បែងមាន់ជល់ ដែលបានបង្កការក្តៅក្រហាយពីសំណាក់ស្តីជាមេផ្ទះ ជាម្តាយ ដែលមានប្តី កូន បានយកលុយ លួចលុយពីផ្ទះ រួមទាំង ប្រើពាក្យសំដីហឹង្សា និងអំពើហឹង្សា ក្នុងគ្រួសារទៀតផង ។នៅពេលមានការប្រជុំម្តងៗ ពិសេសចំពោះការអនុវត្តន៍នូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពាក់ព័ន្ធនឹងមាន់ជល់នេះ អាជ្ញាធរយកគូថស្តាប់ ។ពួកគាត់ថា ទីក្រុងទេសចរណ៍ មិនគួរណាបណ្តែតបណ្តោយអោយមានល្បែង យ៉ាងច្រើនដូចនេះទេ ព្រោះអ្នករងគ្រោះពិតប្រាកដជាជនជាតិខ្មែរ ដែលមានជីវភាពក្រីក្រ ។ អ្នកដែលបានផលប្រយោជន៍ពីបនល្បែងទាំងនោះ មានម្ចាស់កាស៊ីណូ អ្នកបើកបនល្បែង និង អាជ្ញាធរខូចខិលមួយចំនួនដែលបាននាំគ្នា សំងំសោយសុខលើទូក្ខលំបាករបស់ប្រជាជន ព្រោះអ្នកចូលលេងភាគច្រើនគឺជាជនជាតិខ្មែរ ។យោតតាមលិខិតមួយច្បាប់ ដែលអាចប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាបាលបានគឺ គេសំអាងលើលិខិតស.ជ.ណ លេខ ១៤៨២ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៤ របស់ទីស្ដីការគណៈរដ្ឋមុន្រ្តី ចុះហត្ថលេខដោយឯកឧត្តមរដ្ឋលេខាធិការ បណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី ។ទោះជាយ៉ាងនេះក្តីប្រជាជនកម្ពុជា បានស្នើដល់សម្តេចតេជោ ហ៊ុន សែន លុបចោលនូវ ស ជ ណ ខាងលើ ព្រោះថាប្រជាពលរដ្ឋ រស់មិនបានសុខទេ ខណៈក្រុងព្រះសីហនុ ក្លាយជាទីក្រុងល្បែង ពាលាអាវា សែរ នោះ ៕

IMG_20171013_094837

Filed in: សន្តិសុខ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com