ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ហ៊ុយ សុជាតិ មេគយប៉ោយប៉ែត ល្បីថាឈរមេីលឡានក្រុងដឹកទំនិញគេចពន្ធ​ ?

ខេត្តបន្ទាយមានជ័យ ៖ក្រោយពី‌បានស្រាវជ្រាវ អស់រយះពេល ជា ច្រើនថ្ងៃ កន្លងមកនេះ ទៅលើករណី ភាព មិនប្រក្រតី នៃរថយន្តក្រុង ដែលបានដឹក ទំនិញ ពេញៗ តែគេសង្កេតឃើញថា គ្មាន សមត្ថិកិច្ទជំនាញណាមួយ ចុះមកឆែកឆេរ ឬឃាត់រថយន្ត ដែលដឹកទំនិញ ‌គេចពន្ធ ពុំ បានបង់ពន្ធជូនរដ្ឋ នោះទេ គឺប្រភព ពីប្រជា ពលរដ្ឋតែម្ដង ដែលពួកគាត់តែងតែ បានឃើញ ផ្ទាល់ភ្នែក នូវ រថយន្ដ យ៉ាងហោច ណាស់ ក៏មានរថយន្តក្រុងធំៗ ជាង ១០ ក្រុមហ៊ុន បាននិងកំពុងធ្វើសកម្មភាព ដឹក ទំនិញគេចពន្ធ រឺទំនិញបង់ពន្ធ មិនគ្រប់ យ៉ាងភ្លូកទឹកភ្លូកដី ដោយដឹក ទំនិញ តែពេលយប់ ពុំឃើញមានមន្ត្រីជំនាញ ពាក់ពន្ឋ័ឬស្ថាប័ន្ត ណាបង្ក្រាប និង ទប់ស្កាត់ ឡើយ សង្ស័យ ត្រូវថ្នាំសណ្តំ របស់ក្រុមឈ្មួញ និងក្រុមហ៊ុន ដឹកជញ្ជូនអ្នកដំណើរ​ ទាំងនោះ​ហើយ​មើលទៅ ។

ប្រភពដដែលបន្តទៀតថា៖ បច្ចុប្បន្នមាន ក្រុមហ៊ុនរថយន្ត ក្រុងជាច្រើនគ្រឿង កំពុងតែ សប្បាយ ដឹកទំនិញ គេចពន្ធ យ៉ាង អនាធិបតេយ្យ ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល​ព​ន្ធ របស់​រដ្ឋ​ អស់​ជា​ច្រើន​ក្នុង​មួយ​ខែ​ៗ។ បន្ទាប់ពី បានផ្សព្វផ្សាយ នូវ ព័ត៌មានក្នុងស្រុក ក៏បានស្ងប់ស្ងាត់ មួយរយះពេល មកដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ដែលមាន ទីតាំង កន្លែងស្តុកទំនិញ នៅចំនុចភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងអង្គភាព ព័ត៌មានយើង បានចុះផ្តិតយករូបភាព នៅចំនុច ខាងលើនេះ មានសុទ្ធតែជាទំនិញ ដែលរងចាំ រថយន្តក្រុងមកដឹក ដើម្បីយកទៅ ចែកចាយតាម បណ្តាខេត្តមួយចំនួន ក្នុង ព្រះរាជាណាចក្រកម្ពុជា។ ហើយនៅក្នុង ភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ក៏មានឥវ៉ាន់ ជាច្រើនរទេះ ធំៗ កំពុងតែដាក់ ចូលក្នុងឃ្លាំង រង់ចាំពេលយប់ស្ងាត់ រឺជួនពេល ខ្លះដឹកទាំងថ្ងៃតែម្តងទើប បញ្ជូនចូល ក្នុង រថយន្តក្រុងតែម្តង។

ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ​(​រថយន្តក្រុង​)​ធំ​ៗ​ ជាង១០ ក្រុមហ៊ុននោះ គេសង្កេតឃើញថា មានរថយន្ត ដែលល្បីជាងគេ ក្នុងការដឹក ទំនិញគេចពន្ធ​ យ៉ាង​អនាធិបតេយ្យ​បំផុត ​ពី​តំបន់​ជាយ​ដែន ប៉ោយ​ប៉ែ​ត ទៅ​កាន់​បណ្តា​ខេត្ត​នានា​ រាប់​ទាំង​ទៅ​ដល់​ រាជធានី​ភ្នំពេញ​នោះ​រួម​មាន៖ក្រុមហ៊ុន បូ​ពា៍ អាស៊ី ដឹក​អ្នកដំណើរ , ក្រុមហ៊ុន ថោ​ង ស៉ីង ដឹកអ្នកដំណើរ ,ក្រុមហ៊ុនលី ហុង ដឹកអ្នកដំណើរ,ក្រុមហ៊ុន​វី​រៈ​ប៊ុ​ន​ថាំ ដឹក​អ្នកដំណើរ និង​ក្រុមហ៊ុន អង្គ​រអុិច​ប្រេស ដឹក​អ្នកដំណើរ ព្រមទាំងរថយន្ត KSRV ដឹកអ្នកដំណើរ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំង​១០ ខាងលើនេះ គេសង្កេតឃើញ មានក្រុមហ៊ុន ចំនួន៥ ក្រុមហ៊ុន ដែលជាក្រុមហ៊ុនរថយន្ត ដែលដឹក ទំនិញ បាន​ត្រូវ​គេ​អះអាង​ថា​បាន​ លួច​បង្កប់ និង​ទទួល​ដឹក​ទំនិញ គេចពន្ធ​សព្វ សារពើ​ ពី​តំបន់​ប៉ោយ​ប៉ែ​ត​ មាន​ដូច​ជា​៖ សម្លៀក​បំពាក់ ( ខោអាវ)គ្រប់មុខ ,គ្រឿងក្រអូប ,ទូរទឹកកក ម៉ាសុីនបោក ខោអាវ ព្រមទាំង​សម្ភារះ មាន​តម្លៃ​ថ្លៃ​ផ្សេងៗទៀត និងគ្រឿង អេឡិចត្រូនិច ជាដើម ដែលប្រភេទទំនិញខាងលើនេះ សុទ្ធសឹងតែ​ជា​ប្រភេទ​ទំនិញ គេច​ព​ន្ឋ ហើយ​ប្រ​សិន​បង់ពន្ធ​ជូន​រដ្ឋ​វិញ​ គឺ​ច្រើន​ ស​ន្ឋឹ​កស​ន្ឋា​ប់​ណាស់ ប៉ុន្តែ​ជា​អកុសល ប្រាក់​ដែល​ត្រូវ​បង់ពន្ធ​ទាំងនោះ ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ហោប៉ៅ ក្រុម​ឈ្មួញ​ខិលខូច និង​មានការ​ចូលរួម​បើកដៃ​ ពី​សំណាក់​ មន្ត្រី​ជំនាញ​ពាក់​ព​ន្ឋ័​ស្ទើរ​គ្រប់​ស្ថាប័ន​ដូច​ជា ៖ មន្ត្រី​គយ​ចល័ត ស្រុក ក្រុង ខេត្ត និង​ក្រសួង និង​ប៉ូលិស​សេដ្ឋកិច្ច ខេត្ត ក្រសួង ដែល​ឈរជើង នៅ​តាម​បណ្តា​ខេត្ត ក្រុង តាម​ដងផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ ជាដើម ។

ពាក់​ព័​ន្ឋ​នឹង​ការ ​ចោទប្រកាន់​ ខាងលើ​នេះ ប្រធាន​ការិយាល័យ គយ និង​រដ្ឋាករ​ច្រក​ប៉ោយប៉ែត លោក ហ៊ុយ សុជាតិ ខាង សារព័ត៌មាន  យើងមិនអាចសុំការ ឆ្លើយបំភ្លឺ ពីលោកបាននោះទេ ព្រោះទូរស័ព្ទ ខលមិនចូល៕

2017-10-13_20.41.34-1

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com