ខេត្តកណ្តាលៈនៅមិនឆ្ងាយពីស្នងការនគរបាលខេត្តកណ្តាល និងមិនឆ្ងាយពីអធិការក្រុងតាខ្មៅ គឺវត្តមានល្បែងស៊ីសង ភ្នាល់បាល់ និង កន្ទុយលេខខុសច្បាប់នៅព្រោងព្រាត ដូចតាំងពិព័រណ៍ ។នៅផ្សារកាច់ជ្រុង និង ផ្សារតាខ្មៅ គេប្រាកដរកឃើញក្រុមល្មើសទាំងនោះ ប្រសិបបើចង់រក និង ចាប់មកអប់រំ តែកន្លងមកសមត្ថកិច្ចចុះបង្រា្កបដោយចាប់បានតែកូនកញ្ជ្រែងបញ្ជូនទៅតុលាការ ឯមេធំៗ នៅក្រុងតាខ្មៅនេះ ដេកអេះគូថដាក់សមត្ថកិច្ច ព្រោះហ៊ានបន្តស្រាវជ្រាវខុសពាក្យផ្តាំផ្ញើរបស់មេ មានតែឈប់ធ្វើការ (គេហៅថា ចាន របស់ថ្នាក់លើ ) ។សេចក្តីរាយការណ៏បានឲ្យដឹងថា ល្បែងកត់កន្ទុយលេខនៅក្រុងតាខ្មៅ ហាក់បីដូចជាមិនញញើតសមត្ថកិច្ចថ្នាក់ណាសោះ ។ក្រុមពពួករកស៊ីល្បែងកត់កន្ទុយលេខនៅក្រុងតាខ្មៅនេះ គឺចាស់វស្សា ក្បាលដុះស្នឹម មានស្នែង និងបានប្រើវិធីសណ្តំហើយ មើលទៅបាននៅឈររឹងម៉ាំយ៉ាងនេះ ។ប្រជាពលរដ្ឋបាននិយាយថា ក្រោយពីលោកអធិការចាស់ចាកចេញទៅ ជំនួសមកវិញនូវអធិការវ័យក្មេង បានប៉ុន្មានខែមកនេះ គឺសភាពការដូចហាក់ច្របូលច្របល់ បង្កភាពភ័យក្លាយដល់ការរស់នៅ និង ការប្រមុខរបរសុច្ចរិតទៀងត្រង់នោះ ។អ្វីដែលជាក់ស្តែងនៅចំពោះមុខ គឺក្រុមល្បែង បៀ ភ្នាល់បាល់ និង កន្ទុយលេខ គួរលុបបំបាប់ ដើម្បីអោយដើរស្របនឹងគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ។ទាក់ទងនឹងបញ្ហាខាងលើ ក្រុមការងារយើងមិនទាន់រកការបំភ្លឺថាយ៉ាងណានោះទេ ពីលោក ស កែវ ពិសិដ្ឋ ដែលជាអធិការក្រុងតាខ្មៅ ទើបរះថ្មី ៕