ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងជាអភិបាលអភិបាលរងខេត្តបាត់ដំបង

បាត់ដំបង:ក្នុងខេត្តបាត់ដំបងក្រៅពីតែងតាំងលោកងួន.រតនះជាអភិបាលនៃគណះអភិបាលខេត្តបាត់ដំបងតាមព្រះរាជក្រឹត្យលេខនស/រកត/១០១៧/៧១៣ចុះថ្ងៃទី០៦ខែតុលាឆ្នាំ២០១៧ក៏មានបេក្ខភាព២រូបផ្សេងទៀតត្រូវបានទទួលអនុក្រឹត្យពីប្រមុខរាជរដ្ឋាភិបាលផងដែរឲ្យមកទទួលតួនាទីជាអភិបាលរងខេត្តបាត់ដំបង។លោកសឿម.ប៊ុនរិទ្ធិត្រូវបានតែងតាំងជាអភិបាលរងខេត្តបាត់ដំបងលោកអ៊ុយ.សុធាវីត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តត្បូងឃ្មុំមកជាអភិបាលខេត្តបាត់ដំបង។
ពិធីនេះបានប្រារព្វឡើងនៅសាលមហោស្រពស្ទឹងសង្កែនាថ្ងៃទី២០ខែតុលានេះក្រោមអធិបតីភាពសម្តេចក្រឡាហោមស.ខេងឧប្បនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួមទាំងមន្ត្រីរាជការជាច្រើនផងដែរ។
ក្រោយពីមានការលើកឡើងពីលោកច័ន្ធ.សុផលអតីតអភិបាលខេត្តបាត់ដំបងអំពីការរីកចម្រើនជាបន្តរបន្ន្ទាប់ក្នុងខេត្តបាត់ដំបងលោកងួន.រតនះក៏មានការប្តេជ្ញាបន្តវេណពីរៀមច្បងដើម្បីអភិវឌ្ឍន៍បន្តរក្នុងខេត្តឲ្យកាន់តែរីកចម្រើនថែមមួយកំរិតទៀត។
សម្តេចក្រឡាហោមក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីដែលចូលកាន់តំណែងថ្មីត្រូវតែគិតគួរឲ្យបានខ្ពស់អំពីសន្តិសុខនិងសេវាសាធារណះជូនដល់ពលរដ្ឋតាមតម្រូវការពួកគាត់ដឹងសុខទុក្ខរបស់ពួកគាត់សាមគ្គីភាពរវាងស្ថាប័ន្ធឬមន្ទីរដើម្បីអភិវឌ្ឍន៍លើកកម្ពស់ជីវភាពប្រជាពលរដ្ឋទូទាំងខេត្តក្រោមម្លប់សន្តិភាពនៃប្រទេសយើងដែលរកបានដោយលំបាកតាមរយះគណះបក្សប្រជាជនកម្ពុជា៕សៅ សារិទ្ធ

IMG-20171020-WA0171

IMG-20171020-WA0172

IMG-20171020-WA0170

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com