ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងកញ្ញា ឌី សុភ័ក្របញ្ញា ព្រមទាំងក្រុមការងារ តំណាងឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រា

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងកញ្ញា ឌី សុភ័ក្របញ្ញា ព្រមទាំងក្រុមការងារ តំណាងឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលកុមារកំព្រានានាក្នុងខេត្ត ចំនួន ៩៧នាក់ ដែលប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ ដែលសម្ដេច ឯកឧត្ដម និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខ ផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភទាំងសម្ភារ ថវិកា គាំទ្រ និងលើកទឹកដល់ក្មួយៗកុមារកំព្រាទាំងអស់នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង ។ ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងទៅកាន់ក្មួយៗទាំងអស់ថា ការពិតក្មួយៗកំព្រាឳពុកម្តាយមែន តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមានសម្ដេចទាំងពីរ មានឯកឧត្ដម លោកជំទាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង តែងតែនៅក្បែរក្មួយៗជានិច្ច ដើម្បីដោះស្រាយការលំបាក និងក្តីកង្វល់នានារបស់ក្មួយៗ ដូចជាកម្មវិធីនៅថ្ងៃនេះ ជាក់ស្ដែងគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនឹងនៅតែបន្តប្រារព្ធជូនក្មួយៗនាឆ្នាំក្រោយៗទៀត ។

ទន្ទឹមនេះឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

នៅក្នុងឱកាសនេះផងដែរ កញ្ញា ឌី សុភ័ក្របញ្ញា និងក្រុមការងារ ក៏បានចែកជូននូវសម្ភារ និងថវិកាដែលជាអំណោយឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ ដល់ក្មួយៗកុមារកំព្រាចំនួន ៩៧នាក់ ក្នុង ១នាក់ ទទួលបាន ឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល និងអ្នកគ្រប់គ្រងមណ្ឌល ម៉ែដោះ និងអ្នកបើកបរ ៣៧នាក់ ក្នុង ១នាក់ ទទួលបានឃីត ១កញ្ចប់ ក្រមា ១ សារុង ១ និងថវិកា ៥ម៉ឺនរៀល ៕

IMG-20171108-WA0180

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com