ភ្នំពេញ – បន្ទាប់ពីការតែងតាំង អភិបាលខណ្ឌសែនសុខ ថ្មី ដែលជាកូនប្រុសរបស់ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ គឺលោក ម៉ូវ ម៉ានិត អស់រយៈពេលជាងមួយខែមកនេះឃើញថា មានពាក្យចរាមអារាម ជាហូរហែរ ។មាត់ចាប មាត់ព្រាបទាំងនោះ បានផ្តោតទៅលើការអនុវត្តន៍ការងារមិនទាន់ក្តាប់សំណុំរឿងបាន ពិសេសការបង្រ្កាបទៅលើបនល្បែងមួយចំនួន ។ទី២ គឺឡើងកាន់ដំណែង តាមបក្សពួកដែលមានឳពុក ជាប្រធានក្រុមប្រឹក្សារាជធានី និង ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ដែលទើបឡើងកាន់ដំណែងសើមៗ កន្លងមកនោះ ។ដំណែងអភិបាលខណ្ឌសែនសុខ ត្រូវបានគេនិយាយាតៗគ្នាមកថា មានមនុស្សមិនក្រោម១០នាក់ ទេ ដែលបានជ្រេរមកកាន់ដំណែងនេះ ដែលគេបានពេបជ្រាយថា ក្នុងនាមជាអភិបាលរងប្រចាំខណ្ឌសែនសុខ មិនត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមកភ្នែកមើលទេ។បានន័យថា លោក ម៉ូវ ម៉ានិត ជាមន្រ្តីបំរើការនៅខេត្តផ្សេង មានសំណាង មកទទួលយកកន្លែងស្រណុកសុខស្រួល តាមប្រព័ន្ធបក្សពួកនិយម ។ ប្រជាជននៅចាំបានថាសម្តេច តេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្លាប់មានប្រសាសន៍ថា ការតំឡើងតួនាទី ឬ ជំនួសប្រធានត្រូវធ្វើការតែងតាំងមន្រ្តីបន្ទាប់ រឺ អនុប្រធាននៅទីនោះ បានន័យថា មិនត្រូវយកមន្រ្តីធ្លាក់ពីលើមេឃ មកធ្វើការជំនួសមន្រ្តីចាស់នៅទីនោះទេ ។សូមបញ្ជាក់ថា ការតែងតាំងតែបក្សខ្លួនបែបនេះ បានធ្វើអោយមន្រ្តីរាជការភាគច្រើនមានការអាក់អន់ស្រពន់ចិត្ត ពីការខិតខំប្រឹងប្រែងធ្វើការបំរើជាតិរាប់សិបឆ្នាំ មិនបានតួនាទីធំដំ បែរជាក្មេងមិនដឹងមកពីណា មកធ្វើការគ្រប់គ្រងពួកគាត់ ដោយមិនចេះស្អីនោះ ។ឯចំពោះការងារ លោកអភិបាល ម៉ូវ ម៉ានិត រយៈពេលជាងមួយខែមកនេះ មិនអាចសំរេចអី បានទាល់តែសោះ ពិសេសរឿងវិវាទ -រឿងសំណង់ឥតច្បាប់ -រឿងសំណង់រំលោភប្រឡាយ-រឿងល្បែងខុសច្បាប់ និងការងារភូមិសង្កាត់ ជាដើម ។ ការធ្វើការងារមិនដឹងទិសតំបន់នេះមកពី លោកមិនទាន់យល់ច្បាស់ពីការគ្រប់គ្រងនៅទីនោះ ។ ទាក់ទងនឹងគុណសម្បត្តិយ៉ាងណានោះ ដែលនាំដល់ ឯកឧត្តម ឃួង ស្រេង តែងតាំង លោក ម៉ូវ ម៉ានិត ជាអភិបាលខណ្ឌសែនសុខ ការិយាល័យយើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺ ។