បាត់់ដំបង៖មតិមហាជនបានលើកឡើងថាចំពោះសាច់មាន់ដែលខូចគុណភាពនៅតែបន្តចរាចរលើទីផ្សារក្នុងខេត្តបាត់ដំបងបើសិនជាមន្ត្រីជំនាញមិនបានពិនិត្យឲ្យបានត្រឹមត្រូវក្នុងការនាំទំនិញចូលតាមរយះក្រុមឈ្មួញបំបែកសកម្មភាពជារូបភាពតូចៗតាមរទេះនោះទេ។មតិដដែលបញ្ជាក់ថាក្រុមឈ្មួញដែលរកសីុរបៀបនេះត្រូវបានគេដឹងថាជារបរចំណេញច្រើនមិនខ្វល់ពីសុខភាពពលរដ្ឋសាធារណះនោះឡើយដោយសាតែសាច់មាន់ទាំងនេះគឺភាគីថៃស្ទើរតែបោះចោលទើបភាគីថៃយកមកលក់ក្នុងតម្លៃទាបបំផុតឲ្យឈ្មួញភាគីកម្ពុជា។លោកតូ.ថាប្រធានស្នាក់ការកាំកុងត្រូលច្រកអូររំដូលស្រុកភ្នំព្រឹកបានទទួលស្គាល់ថាសាច់មាន់,ជង្គង់មាន់និងស្លាបមាន់ដែលខូចគុណភាពនោះមានឈ្មួញខ្លះបានបង្កប់ក្រោមទំនិញផ្សេងៗលើរទេះអូសបើសិនជាមន្ត្រីលោកមិនបានពិនិត្យហ្មត់ចត់ទេនោះសាច់មាន់ទាំងនោះនិងទៅបំផ្លាញសុខភាពប្រជាកសិករនៅតាមតំបន់ស្រុកស្រែចម្កាគឺភាគច្រើនព្រោះឈ្មួញតែងដឹកតាមម៉ូតូដើរលក់គ្រប់ច្រកល្ហក។លោកបន្តថាដោយសាតែករណីឆ្លៀតឱកាសរបស់ឈ្មួញបែបនេះទើបកាលពីថ្ងៃទី១២ខែវិច្ឆិការថ្មីៗនេះត្រូវបានមន្ត្រីរបស់លោកបានឆែកឆេរទៅលើរទេះមួយដែលមានការសង្ស័យនោះបានរកឃើញជង្គង់និងសាច់មាន់ខូចគុណភាពចំនួន២៥០គីឡូក្រាមដែលបានបង្កប់ក្រោមរទេះអូស។អ្នកស្រីកង.ចាន់ឌឿនភេស្រីអាយុ៣៦ឆ្នាំមានទីលំនៅភូមិភ្នំតូចឃុំពេជ្រចន្ដាស្រុកភ្នំព្រឹកខេត្តបាត់ដំបងជាឈ្មួញនាំចូលសាច់មាន់ខូចគុណភាពទាំង២៥០គីឡូក្រាមនេះបានសារភាពថាជារបស់ខ្លួនពិតប្រាកដមែនដែលមានជង្គង់និងសាច់ផងនោះ។ឈ្មួញរូបនេះបានបន្តថាដោយសាតែមុខទំនិញនេះមានតម្លៃទាបហើយចំណេញច្រើនជាងទំនិញផ្សេងៗទើបខ្លួនឆ្លៀតយកបន្តិចបន្តួចយកមកលក់ដើម្បីបានកម្រៃចំណេញខ្លះទប់ទល់ជីវភាពគ្រួសារ។លោកតូ.ថាមន្រ្តីកាំកុងត្រូលច្រកទ្វារអូររំដួលបានឲ្យដឹងបន្តថាក្រោយពីបានដកហូតដុតបំផ្លាញចោលសាច់មាន់ទាំងនោះលោកក៏បានណែនាំដល់ឈ្មួញរូបនោះពីផលប៉ះពាល់ដល់សុខភាពដែលបង្ករឡើងពីសាច់មាន់ដែលខូចគុណភាពនោះផងដែររួមជាមួយការធ្វើកិច្ចសន្យាដើម្បីបញ្ឈប់នូវការនាំចូលបន្តទៀតជៀសវាងប៉ះពាល់ដល់សុខភាពចំពោះអ្នកដទៃ៕សៅ សារិទ្ធ
0
ឈ្មួញខិលខូចនៅតែបន្តលួចបង្កប់សាច់មាន់ខូចគុណភាពបើសិនជាមន្ត្រីជំនាញមិនត្រួតពិនិត្យត្រឹមត្រូវ
Filed in: Uncategorized