បាត់ដំបង:ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សង្គមក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកងកម្លាំងទាំងអស់ត្រូវតែយកចិត្តទុកដាក់ខ្ពស់អំពីសន្តិសុខសង្គមសម្រាប់ប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិត្រូវតែខិតខំបំពេញភារះកិច្ចរៀងៗខ្លួនគ្រប់ស្ថាប័ន្ធក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមជាកតប្បកិច្ចរបស់សមត្ថកិច្ចដែលត្រូវបំពេញតួនាទីរបស់ខ្លួន។នៅព្រឹកថ្ងៃទី១៣ខែវិច្ឆកានេះកម្លាំងនៃស្នងការក៏ដូចជាកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានរួមគ្នាដើម្បីហ្វឹកហាត់លើកម្លាំងជំនាញអន្តរាគមន៍ក្នុងគោលបំណងការពាររក្សាសន្តិសុខសង្គមទប់ទល់និងសកម្មភាពបាតុកម្មណាមួយដែលបង្កឡើងធ្វើឲ្យប៉ះពាល់សន្តិសុខសង្គមក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលដែលនាំមកនូវការរាំងស្ទះនៃដំណើរការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រទេសជាតិផងដែរ។ការហ្វឹកហាត់នេះបានធ្វើឡើងនៅក្នុងបរិវេណនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោមការហ្វឹកហាត់យ៉ាងបិុនប្រសពពីមន្ត្រីជំនាញជាគ្រូ។មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាការហ្វឹកហាត់នេះមិនមែនជាការចម្លែកថ្មីនោះទេចំពោះកម្លាំងសមត្ថកិច្ចគឺជាតួនាទីសម្រាប់ការពារសន្តិសុខដល់ប្រជាពលរដ្ឋទូទៅនិងសង្គមជាតិជាការបំពេញតួនាទីប៉ុណ្ណោះ។មន្ត្រីដដែលបន្តថាការហ្វឹកហាត់នេះដែរគឺជាការទទួលបញ្ជាដែលមានការយកចិត្តទុកដាក់ពីសន្តិសុខសង្គមរបស់ថ្នាក់ដឹកនាំប្រទេសត្រូវតែត្រៀមលក្ខណះដើម្បីទប់ទល់និងសកម្មភាពបាតុកម្មណាមួយដែលកើតឡើងក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់និងបំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។លោកបន្តថាក្នុងនាមជាសមត្ថកិច្ចការពារសន្តិសុខសង្គមនិងគោរពគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនិងអនុវត្តន៍តាមបទបញ្ជាយ៉ាងហ្មឺងមាត់បើសិនជាមានសកម្មភាពណាមួយកើតឡើងពាក់ព័ន្ធនិងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។មតិមហាជននិងប្រជាពលរដ្ឋបានឲ្យតម្លៃក្នុងការហ្វឹកហាត់នេះថាពុំមែនជាសកម្មភាពគួឲ្យភ័យខ្លាចនោះទេគឺជាសកម្មភាពកក់ក្តៅទៅវិញដែលសមត្ថកិច្ចបានយកចិត្តទុកដាក់ការពាររាល់សកម្មភាពដែលកើតឡើងនាំមកនូវអសន្តិសុខសង្គមនិងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដែលកំពង់តែរស់នៅក្រោមដំបូលសន្តិភាពយ៉ាងពិតប្រាកដ៕សៅ សារិទ្ធ