ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​បាន​រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​

ខេត្ត​រតនគិរី​៖ ប្រជាពលរដ្ឋ​ប្រកប​របរ​រកស៊ី​ចេញចូល​ទៅ​ដឹក​បន្លែបង្ការ ឥ​វ៉ាន់ ចាប់ហ៊ួយ​គ្ចេ​រឿង​ទេសន៍ ចេញ​ចូល​ប្រទេស​វៀតណាម ជាពិសេស​នោះ​ប្រជាពលរដ្ឋ​ដែល​ទទួល និង​អាស្រ័យ​ផល អនុផល​ព្រៃឈើ​តូចតាច​បន្តិចបន្តួច ឫ​គ្រឿង​សង្ហា​រឹម ដើម្បី​បាន​ថ្លៃ​បាយ​ទឹក ឫ​សាំង​ឡាន​ហើយ​ត្រឡប់មកវិញ​ដឹក​អីវ៉ាន់​ចាប់ហ៊ួយ ឫ​បន្លែបង្ការ​ពី​ប្រទេស​វៀតណាម​មក​ក្រុង បាន​លុង​វិញ ពួកគាត់​បាន​នាំគ្នា​ត្អូញត្អែរ​អំពី​មន្ត្រី​ច្រកទ្វារ ជាពិសេស នោះ​គឺ​នគរបាល​អន្តោប្រវេសន៍​ប្រចាំការ​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ដែល​មាន​លោក​អ៊ី ចំរើន ដែល​ទើប​និង​កាន់តំណែង​ថ្មី​ជំនួស​លោក​ឡុង រុក្ខា តែងតែ​បង្ករ​ការលំបាក​ដល់​ប្រជាពលរដ្ឋ ដែល​មាន​រថយន្ត​សាំ​យ៉ុង​ចាស់ៗ ធ្វើ​ចរាចរណ៍​ចេញចូល​ទៅ​ប្រទេស​វៀតណាម​។​

​រយៈពេល​២​យប់​បី​ថ្ងៃ​មក​ហើយ​ដែល​ចង់​បិទ​ចង់​បើក ស្រេច​តែ​នឹង​ចិត្ត​គ្មាន​ការយោគយល់​ដល់​ប្រជាពលរដ្ឋ​ឡើយ ហើយ​ជាក់ស្តែង ប្រជាពលរដ្ឋ​ដែល​មាន​រថយន្ត​សាំ​យ៉ុង​ចាស់ៗ​ដឹកឈើ​៣-៤​ដុំ​សំរា​ប់ដូ​របាយ ឫ​សាំង​ចូល​ទៅ​វៀតណាម​ដើម្បី​ដឹក​អីវ៉ាន់​ចាប់ហ៊ួយ ឫ​បន្លែបង្ការ​មកវិញ​មិន​បាន​ចូល​ទៅ​ទេ ព្រោះ​ខាង​ច្រក​ទ្វារ​បិទ​មិន​អោយ​ទៅ ដោយ​នាំគ្នា​យក​រថយន្ត​ទៅ​ពួន​លាក់ទុក ក្នុងព្រៃ​ក្បែរ​ច្រកទ្វា​មាន​ទាំង​កូនក្មេង​តូចៗ​បាន​ទៅ​ជាមួយ​ឪពុកម្តាយ ទៀតផង អស់​រយៈពេល​២​យប់ ៣​ថ្ងៃ​មក​ហើយ​។​

​ក្រុម​ប្រជាពលរដ្ឋ​បាន​បង្ហើប​អោយដឹងថា បើទោះបីជា​ដាក់​ឈើ​.៣-៤​ដុំ​ក៏ត្រូវ​បង់លុយ​អោយ​ដែរ ចុះ​ហេតុអ្វី​បាន​ជា​ចង់​បិទៗ ចង់​បើកៗ យ៉ាង​ដូច្នេះ​។​

​ទាក់ទិន​និង​ការបិទច្រក​ទ្វា​ខាងលើ​នេះ​ប្រភព​ព័ត៌មាន​ពី​មន្ត្រីនគរបាល​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​អោយដឹងថា គឺ​ដោយសារតែ​មាន​ទំនាស់​ផ្ទៃក្នុង​រួមទាំង ផលប្រយោជន៍ នឹង​ប្រកាន់​បក្សពួក ហើយ​។​

​ប្រភព​បាន​អោយដឹងទៀតថា ចាប់តាំងពី​លោក​វិរសេនីយ៍ឯក អ៊ី ចំរើន មក​កាន់​ជា​ប្រធាន​ប៉ុស្ថ៍ នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​មក​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ជួប​នូវ​ការលំបាក​ក្នុង​ការប្រកប​របរ​រ​ក​ស៊ី​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ​លោក អ៊ី ចំរើន ប្រធាន​ប៉ុស្ថ៍នគរបាល​អ​ន្តោ​ប្រវេ​ស​ច្រក​ទ្វារ​ព្រំដែន​អន្ត​រ​ជាតិ​អូរយ៉ាដាវ​បានឲ្យ  PN/TV ទូរទស្សន៍ ព្រះ​នរាយណ៍ ដឹង​នៅ​រសៀល​ថ្ងៃទី​១៦​ខែ​ធ្នូ​នេះ​ថា ការបិទច្រក​ទ្វារ​នេះ​ដោយ​មូលហេតុ​មាន​គណះប្រតិភូ​ធ្វើដំណើរ​ឆ្លងកាត់ លោក​ត្រូវ​បិទ​មួយ​រយះ​សិន  ឯ​បញ្ហា​ការ​ទំនាស់​ផ្ទៃក្នុង​នៅ​ច្រកទ្ធា  ជាមួយ​កូនចៅ​មិនមាន​ទេ  តាម​គេ​បំប៉ោង​ព័ត៌មាន​តែប៉ុណ្ណោះ ៕​

 

 

IMG-20161218-WA0031

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com