ខេត្តព្រះសីហនុ៖ វេទិកាផ្សព្វផ្សាយ ស្ដីពី ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈថ្នាក់ក្រោមជាតិក្រោមអធិបតីភាព លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (សុីអិនរ៉ូ) C.N.RO សាខាប្រចាំខេត្តព្រះសីហនុ, លោកស្រី សេង សុភា នាយិកាសាខាសកលវិទ្យាល័យ(បៀប្រាយ) សាខាខេត្តព្រះសីហនុ និងលោក រស់ សាអែម ជំនួញការកម្មវិធីវេទិកានៃអង្គការមិនមែន រដ្ឋាភិបាលស្ដីពីកម្ពុជា((NGOF) លោក ស៊ុន យូរ៉ា ប្រធានការកម្មវិធីវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (NGOF)។
កម្មវិធីនេះបានប្រព្រឹត្តឡើងនៅវេលាម៉ោង០៨:០០នាទី នព្វស័ក ព.ស២៥៦១ គ.ស២០១៧ ត្រូវនិងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងឱកាសនោះផងដែរលោក សុខ សុខុម បានថ្លែងថា កម្មវិធីគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនេះ ធ្វើឡើងគឺដើម្បីផ្ដល់ចំណេះដឹងដល់យុវជនយុវតី សិស្ស-និស្សិតផ្ទាល់ ហើយកម្មវិធីនេះមានការ ពន្យល់និងណែនាំដល់សិស្សនិស្សិតពីការគ្រប់គ្រងនិងការចំណាយថវិការបស់ជាតិ ។
លោកស្រី សេង សុភា នាយិការសកលវិទ្យាល័យ(បៀប្រាយ) សាខាខេត្តព្រះសីហនុ មានប្រសាសន៍និង សូមថ្លែងអំណរគុណយ៉ាងស្រាវជ្រាវ ចំពោះអង្គការ C.N.RO ដែលបានជ្រើសរើសយក សកលវិទ្យាល័យរបស់លោកដើម្បីបើកវគ្គបណ្ដុះបណ្ដាលដល់យុវជននិងនិស្សិតដើម្បីចំណេះដឹងនេះ។
លោកស្រីមានសេចក្ដីសប្បាយរីករាយ ដែលបានចូលរួមក្នុងកម្មវិធីស្ដីពី ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈថ្នាក់ក្រោមជាតិនេះ។
ហើយក្នុងនោះផងដែរមានការចូលរួមពី (សិស្ស និស្សិត) ទាំង២ភេទ ជាង១០០នាក់ ដែលកំពុងសិក្សានៅសកលវិទ្យាល័យបៀប្រាយនេះផ្ទាល់ផងដែរ។ ព្រមទាំងមានកម្មវិធីសប្បាយក្នុងការបង្កើតជាកម្មវិធី ទាញយកប្រជាប្រិយភាព ផ្នែក អេឡិចត្រូតនិច្ច ប្រើប្រាស់ការ Like Page, Like Facebook ទទួលរង្វាន់លើកទឹកចិត្តចំពោះនិស្សិតយុវជនដែលចូលរួមក្នុងកម្មវិធីគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នេះទៀតផង៕ រាយការណ៍ដោយ៖ (ទុយ ហ៊ួត)ភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍ប្រចាំខេត្តព្រះសីហនុ