ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ផ្តើមចេញពី សម្តេចតេ ជោ ហ៊ុន សែន កម្ពុជាបានមកដល់សុខសន្តិភាពនិងការសំបូរសប្បាយ ។

(ភ្នំពេញ)៖បើនិយាយពីប្រវត្តិសាស្រ្តខ្មែរ ពិតជាវែងឆ្ងាយរាប់តាំងពីសម័យអង្គរ ដែលជាសម័យរុងរឿង ហើយក៏បានចាប់ផ្តើមចុះអន់ថយ ដោយសារសង្រ្គាមជាមួយប្រទេសជិតខាង ពិសេសផ្ទៃក្នុង ដ៏វក់វី ។ មរតក ទាំងឡាយបានបន្សល់ទុកអោយកូនចៅ ជំនាន់ក្រោយៗធ្វើការ ដោះស្រាយក្នុងកាលៈទេសៈខ្មែរចង់ហែកប្រទេសកម្ពុជាជាច្រើនជំរៀក។ការដណ្តើមអំណាចដោយចុងកាណុង ពីសេនាប្រមុខ លន់ នល់ នៅថ្ងៃទី ១៨ ខែ មិនា ឆ្នាំ ១៩៧០ បានធ្វើរដ្ឋប្រហារយោធាទំលាក់ សម្តេចព្រះនរោត្តម សី ហនុ ក្នុងលេសប្រកាសសង្រ្គាមបណ្តេញយួនខាងជើង នឹងវៀតកុង ចេញពីប្រទេសកម្ពុជា និង លេសផ្សេងៗ ផងដែរ ។របបគ្រប់គ្រងដោយ សេនាប្រមុខ លន់ នល់ បានរយៈពេល៥ឆ្នាំ ពោលគឺនៅថ្ងៃទី ១៧ មេសា ឆ្នាំ ១៩៧៥ ត្រូវបានផ្តួលរំលំដោយលោក ប៉ុល ពត -អៀង សារី និង ខៀវ សំផន ។មេដឹកនាំថ្មី ទាំងនេះ បានអូសទំលាក់ប្រទេស និងប្រជាជនកម្ពុជា អោយធ្លាក់ចូលកាន់តែជ្រៅនៃភ្លើងសង្រ្គាម និងការវិនាសហិនហោច ការកាប់សំលាប់ ប្រជាជនឯង ដោយគ្មាននរណានឹកស្មានដល់ ។ របបរបស់ប៉ុល ពត បានកំណត់គោលដៅ ៨ ចំណុច គឺ ទី១- លុបបំបាត់ផ្សារ ។ទី២- ជំលាសប្រជាជនចេញពីទីក្រុងទាំងអស់ ។ទី៣- លុបបំបាត់រូបីយបណ្ណរបស់ លន់ នល់ ។ទី៤- ផ្សឹកលោកសង្ឃកាន់សាសនាព្រះពុទ្ធទាំងអស់ ហើយបញ្ជូនអោយទៅធ្វើស្រែចំការ ។ទី៥- ប្រហារជីវិតមេដឹកនាំ លន់ នល់ ។ទី៦បង្កើតសហករណ៍កំរិតខ្ពស់ទូទាំងប្រទេសដោយបង្កើតអោយមានរោងបាយរួម ។ ទី៧- បណ្តេញជនជាតិភាគតិចវៀតណាមអោយចេញទាំងអស់។ និងទី៨ -បញ្ជូន ទៅតាមព្រំប្រទល់ ជាពិសេសព្រំប្រទល់វៀតណាម។ គោលការណ៏ទាំង៨ ចំណុចនេះដូចមិនបានកំណត់ថា យកប្រជាជនទៅធ្វើទារុណកម្ម និង សំលាប់ចោលនោះទេ ។ហេតុអីក្នុងការកាន់អំណាចរបស់ពួកគេ ជាង ៣ឆ្នាំ សំលាប់មនុស្សអស់ជាច្រើនលាននាក់ទៅវិញ ។ របបអាវខ្មៅមូយនេះ បានបន្សល់ទុកនូវសោកនាដកម្ម ការព្រាត់ប្រាស់ ការឈឺចាប់ ការបង្អត់អាហារ ការធ្វើទារុណកម្ម ការកាប់សំលាប់គ្មានត្រាប្រណៃ សូម្បីក្មេងក្នុងអង្រឹងក៏មិនទុកដែរ ។ប្រវត្តិសាស្រ្តបានសសេរទុកមកថា របបមួយនេះក៏ត្រូវផ្តួលរំលំ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ចាប់តាំងពីនោះមកប្រទេសកម្ពុជា រួមនឹង ប្រជាជន ត្រូវបានស្រោចស្រង់ ពោលគឺអ្វីៗទាំងអស់ត្រូវ បានរស់ឡើងវិញ។ ខ្ញុំនៅចាំបានថា ទោះប្រទេសត្រូវបានរំដោះ តែមេដឹកនាំ និង កងទ័ព ប៉ុលពត នៅមាននៅឡើយក្នុងទឹកដីមួយនេះ ។ យើងអាចនិយាយបាន ថាពេលរំដោះប្រទេស ពីឆ្នាំ ១៩៧៩ ដល់ ឆ្នាំ ១៩៩៨ រយៈពេលជាង ១៩ឆ្នាំខ្មែរនៅបែកបាក់គ្នានៅឡើយ ។ តែអ្វីដែលជាភព្វសំណាង របស់ប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនយោបាយឈ្នះ ឈ្នះ ដោយអោយខ្មែរទាំងអស់ ជាខ្មែរមួយ ។ ភ្លើងសង្រ្គាមដែលបានបន្សល់ទុករាប់ឆ្នាំមកនេះ ត្រូវបានពន្លត់ និង ខ្មែរគ្រប់ភាគី បានមករួមរស់ ជាខ្មែរតែមួយ ក្រោមតំបូលឈ្នះ ឈ្នះ កាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ។ ខ្ញុំនៅចាំបានថានយោបាយ ឈ្នះ ឈ្នះ នេះ គឹសម្តេចតេជោ ហ៊ុន សែន បានលះបង់ខ្ពស់បំផុត ដែលហ៊ានចូលជំរុំកងទ័ពប៉ុលពត ដើម្បីបង្ហាញនូវភាពប្រាកដប្រជា ជាមួយពួកគេ នៅពេលនោះប្រសិនបើការលះបង់ របស់សម្តេចត្រូវបានបរាជ័យវិញនោះ ប្រទេស និង ប្រជាជនកម្ពុជា ពិតជាមិនអាចសុខសប្បាយ សើចក្អាកក្អាយ ដូចពេលនេះទេ ។ដូច្នេះតាងនាមខ្ញុំព្រហ្ម ឥន្រ្ទ ជាប្រធានគ្រប់គ្រងការផ្សាយ វេបសាយទូរទស្សន៍ ព្រះនរាយណ៍ សូមចូលរួមជាមួយរាជរដ្ឋាភិបាល គ្រប់តំណាក់កាលទាំងអស់ ដើម្បីសុខសន្តិភាព និង ការសំបូរសប្បាយតរៀងទៅ ។

IMG_20171229_115101_478

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com