ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

នគរបាល​ក្រុង​បាន​លុង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​អំពើហឹង្សា​ដោយ​ចេតនា​

​ខេត្ត​រតនគិរី​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ក្រុង​បាន​លុង ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​អំពើហឹង្សា​ដោយ​ចេតនា​(​វាយ​នឹង​កៅអី​ជ័រ​) កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៦​ត្រង់​ចំណុច​ក្នុង​ផ្សារ​រាត្រី​បាន​លុង ស្ថិតនៅក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​

​យោងតាម​របាយការណ៍​ពី​នគរបាល​ក្រុង​បាន​លុង​បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​២​នាក់​ទី​១-  ឈ្មោះ ហេង ម៉ុង​ហាក់ ភេទ​ប្រុស អាយុ​២២ ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​អូរ​កន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​ជាង​សិប្បកម្ម​ដែក​(​រងរបួស​បែកក្បាល​) ទី​២- ឈ្មោះ កង សុ​យ ភេទ​ប្រុស អាយុ​២២ ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​មៀត សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​ជាង​សិប្បកម្ម​ដែក​(​រង​របួសស្រាល​)​។​

​ប្រភព​បាន​បន្តទៀតថា ជនសង្ស័យ​ឈ្មោះ លី រ៉ាវី ភេទ​ប្រុស អាយុ​១៦ ឆ្នាំ​ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​អូរ​មៀត សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី មូលហេតុ​ជំ​ម្លោះ​ពាក្យសំដី​គ្នា​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​បាន​លុង ដើម្បី​សួរនាំ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់ ៕ រាយការណ៍​ពី​ខេត្តរតនគិរី​លីវ​ណ្ណះ PN/TV​

 

IMG-20161220-WA0033

Filed in: សន្តិសុខ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com