ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មូលនិធិ​បណ្ឌិត ជា រតនា អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ទូទាំង​ប្រទេស ដែល​មាន​សមាជិក​ជា​ជនពិកា​ដៃ​ទាំង​២ សូម​អញ្ជើញ​មក ចូលរួម​ក្នុង ឱកាស ប្រារព្ឋ​លើកទី​២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ ខាងមុខនេះ​

 

បងប្អូន​ជន​ពិការ​កំបុត​ដៃ ទាំងសងខាង នៅ​ទូទាំង​ប្រទេស នឹង​បន្ត​មាន​ឳ​កាស ទទួលបាន​ជំនួយ​ពី មូលិនិធិ ឧកញ៉ា​បណ្ឌិត ជា រតនា និង​លោកស្រី លី​ហៀក រតនា ក្នុង​ម្នាក់​ទទួលបាន​ប្រាក់ 1​លាន​រៀល​នៅ​ថ្ងៃ​ទី​14 ខែ​មករា ឆ្នាំ 2017 ខាងមុខ ។​មាន​ប្រសា​ស​ន៏ ក្នុង​ពិធី​សន្និសីទ​ព័ត៌មាន កាលពីពេល កន្លងមក នេះ លោក ឧកញ៉ា​បណ្ឌិត ជា រតនា បាន​បញ្ចាក់​ថា ប្រសិន​បើ​បងប្អូន ជា​ជនពិការ ដែល​មាន​សភាព កំបុត ដៃ ទាំងសងខាង សូម​ទាក់ទង មក ការិយាល័យ​ទទួល​ព័ត៌មាន​ពី​បងប្អូន តាមរយៈ​លេខ  095 95 96 97 ដើម្បី ទទួលបាន​ការអញ្ជើញ​មកជួបជុំ​គ្នា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ថ្ងៃ​ទី 14 ខែ​មករា ឆ្នាំ​2017 ខាងមុខ ។​លោក ឧកញ៉ា បន្តថា ជន​ពិការ​កំបុត​ដៃ ទាំង សងខាង មាន​ប៉ុន្មាន​នាក់ មូលនិធិ និង ធ្វើការ​ទទួល​ទាំងអស់ ហើយ​នឹង ទទួលបាន​ប្រាក់​ក្នុង​មួយ​នាក់ 1 លាន​រៀល​ផងដែរ ។​

​តាមរយៈ​គំរោង​នឹង​ធ្វើ​ការជួបជុំ ជន​ពិការ​កំបុត​ដៃ ទាំងសងខាង​លើក​ទី 2 ឬ ឆ្នាំ​ទី​2 នេះ លោក​ឧកញ៉ា ក៏​សូម​អំពាវនាវ ដល់​បងប្អូន​ពិសេស អ្នក សារព័ត៌មាន បងប្អូន​ជនរួមជាតិ​ទាំងអស់ សូម​ជួយ​ផ្សព្វផ្សាយ​ដំណឹង​ល្អ នេះ អោយបាន​ដល់​បងប្អូន​ជន​ពិការ​កំបុត​ដៃ ទាំងសងខាង របស់​យើង​ព្រោះ នៅ​មាន​បងប្អូន​យើង​ខ្លះ មិនទាន់​ទទួលបាន​ដំណឹង​នេះ ។​

​លោក​ឧកញ៉ា​បណ្ឌិត  ជា រតនា ក៏​បាន​បង្ហាញ​ពី​សកម្មភាព​មូលនិធិ ដែល លោក​បាន​ជួយ​ដល់​ជនពិការ​ដៃ​ទាំង​២ នា​ពេល​កន្លងមក​ដោយ​ក្នុង ចំណោម ជនពិការ​ដែល​បាន​ទំនាក់ទំនង​មក​លោក​មាន​ប្រមាណ​ជិត​៤០០​នាក់ ហើយ បាន​ចុះ​ក្នុង​បញ្ជី​ចំនួន​១៨៧​នាក់ ក្នុងនោះ​ជនពិការ ដែល​ទទួល ប្រាក់ ឧបត្ថម្ភ​១​លាន​រៀល​មាន​ចំនួន​១៥៨​នាក់ និង​ជនពិការ បាន​បំពាក់ ដៃ​សិប្ប និមិ្ម​ត ចំនួន​៤៤​នាក់​។​

​លោក​បណ្ឌិត ជា រតនា បាន​បញ្ជាក់ទៀតថា មូលនិធិ​នៅ​បាន​ផ្តល់ អាហារូបករណ៍ (១.០៥០​ដុល្លារ​) ជូន​ដល់​ជន​ពិការ​ឈ្មោះ គួន សុខ​ណា បាន​សិក្សា​រៀនសូត្រ នៅ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា នៅ​ខេត្ត សៀមរាប និង​ជនពិការ ទទួលបាន​ការឧបត្ថម្ភ​ពិសេស ២០០.០០០​រៀល ក្នុង​១​ខែ សម្រាប់​រយៈពេល​៥​ឆ្នាំ ចំនួន​៣​នាក់ គឺ​ក្មួយប្រុស គឹម ដេវីដ នៅ​ស្រុក​បាកាន ខេត្ត​ពោធិសាត់​, ប្អូនប្រុស សៅ ភោន នៅ​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ និង​ប្អូនប្រុស ទុយ សុខ​ដុង នៅ​ស្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​

​ដោយឡែក មូលនិធិ​លោក នៅ​បាន​ជួយ​ដល់​ជន ពិការ​សម្រាប់ ប្រកប​របរ​ចិញ្ចឹម ជីវិត ដូចជា​ការចិញ្ចឹម​គោ ជ្រូក មាន់ ទា មាន​ចំនួន ៥​នាក់ ក្នុងនោះ ៣​គ្រួសារ ទទួល​ការឧបត្ថម្ភ​ជា​ថវិកា​១០០០​ដុល្លារ និង​មួយ​គ្រួសារ ៣​លាន​រៀល និង​មួយ​គ្រួសារ​ទៀត ចំនួន ៦​លាន​រៀល ៕​

 

IMG-20161221-WA0046 IMG-20161221-WA0047 IMG-20161221-WA0048 IMG-20161221-WA0049 IMG-20161221-WA0050

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com