បាត់ដំបង:ជប៉ុនបានផ្តល់គម្រោងសមាហរណកម្មបោសសម្អាតមីនដំណាក់កាលទី៣សរុបទឹកប្រាក់ជាង៥លានដុល្លាក្នុងខេត្តបាត់ដំបងជាខេត្តអតីតសមភូមិប្រយុទ្ធដ៏ក្តៅគគុកកាលពីទស្សវត្តន៍៨០ដល់៩០។នៅក្នុងពិធីផ្ទេរប្រគល់គ្រឿងចក្រកម្ទេចមីនដល់មជ្ឍមណ្ឌលកំចាត់មីនទី២ខេត្តបាត់ដំបងនាថ្ងៃទី០៨ខែឧសភាកន្លងមកនេះលោកហេង.រតនាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឍមណ្ឌលកំចាត់មីនកម្ពុជាបានថ្លែងថាដោយសារខេត្តបាត់ដំបងជាអតីតតំបន់សមភូមិប្រយុទ្ធដែលមានគ្រាប់មីននៅសេសសល់ពីសម័យសង្គ្រាមច្រើនទើបរាជរដ្ឋាភិបាលបានកៀរគរដៃគូរដើម្បីរំដោះគ្រាប់មីននិងទប់ស្កាត់ការគ្រោះថ្នាក់អាយុជីវិតរបស់ប្រជាពលរដ្ឋស្លូតត្រង់ដែលកើតមានកន្លងមក។កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនេះហើយទើបបានជាលទ្ធផលជាផ្លែផ្ការួមទាំងមានការគាំទ្រពីប្រជាជនជប៉ុនផងដែរទើបបានផ្តល់នូវគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ដំណាក់កាលទី៣បន្ថែមទៀតដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាអោយផុតពីការគម្រៀមកំហែងពីគ្រាប់មីុនបន្តទៀត។ជំនួយសម្ភារ:បច្ចេកទេសបោសសម្អាតមីនខាងលើនេះដែររួមមាន.គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៥គ្រឿង,គ្រឿងបន្លាស់និងតង់ស្នាក់នៅចំនួន៣៨តង់សរុបជាសាច់ប្រាក់ចំនួន៥,២លានដុល្លាអាមេរិក។លោកហេង.រតនាបន្ថែមថារដ្ឋាភិបាលជប៉ុនបានផ្តល់ការគាំទ្រគម្រោងសមាហរណកម្មជា៣ដំណាក់កាលតាមរយះស៊ីម៉ាកក្រោមថវិកា១៧,៩លានដុល្លាអាមេរិកសម្រាប់រយ:ពេល៣ឆ្នាំ២០១៦ដល់២០១៩ដែលគម្រោងនេះមានគោលដៅសំខាន់ៗចំនួន៣រួមមាន.គម្រោងបោសសម្អាតតំបន់ចំការមីនជិត១ម៉ឺនហិកតា,គម្រោងជួយសង្គ្រោះជនពិការដោយសារគ្រាប់មីននិងគម្រោងផ្តល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់អនុវត្តលើស្រុកគោលដៅចំនួន៤ដែលប្រឈមនិងគ្រាប់មីនច្រើនក្នុងខេត្តបាត់ដបងក្នុងនោះមានតំបន់ព្រំដែនស្រុកសំឡូត,បាណន់,ស្រុករតន:មណ្ឌលនិងស្រុកបវេល។គម្រោងខាងលើនេះផ្តល់ប្រយោជន៍ដោយផ្ទាល់ផងនិងដោយប្រយោលផងដល់ប្រជាពលរដ្ឋចំនួន៤៥២៦១គ្រួសារ។ក្នុងដំណាក់ចុងក្រោយនេះអង្គភាពស៊ីម៉ាកបានទទួលគ្រឿងចក្រកម្ទេចមីុនធុនស្រាលនិងធុនធ្ងន់សរុបចំនួន១៣គ្រឿងរួចមកហើយដែរ។តាមរយះកិច្ចប្រតិបត្តិការនេះដែរបានធ្វើអោយអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីុននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះមានការធ្លាក់ចុះគួរអោយគាត់សម្គាល់ជាក់ស្តែងក្នុងឆ្នាំ១៩៩៨មានប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់មីនចំនួនជិត២០០០នាក់ដោយឡែកនៅក្នុងឆ្នាំ២០១៧មានប្រជាពលរដ្ឋរងគ្រោះបានធ្លាក់ចុះសល់ត្រឹមតែជាង១០០នាក់ប៉ុណ្ណោះ។លោកថាទាំងអស់នេះហើយដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន.សែនជានាយករដ្ឋមន្ត្រីនៃព្រះរជាណាចក្រកម្ពុជាក៏ដូចជាជំហ៊រនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាផងដែរ៕សៅ សារិទ្ធ
0
ប្រទេសជប៉ុនបានផ្តល់គម្រោងសមាហរណកម្មបោសសម្អាតមីុនជាង៥លានដុល្លាសម្រាប់បំរើក្នុងតំបន់ខេត្តដែលជាប់ព្រំដែនកម្ពុជាថៃ
Filed in: Uncategorized