ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីសូត្រមន្តនិងរាប់បាត្រ ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​គម្រប់​ព្រះជន្ម​ ៦៥ យាងចូល ៦៦ ព្រះ​វស្សា

ខេត្ត​ព្រះសីហនុ​៖ ពិធី​ចម្រើន​ព្រះបរិត្ត​ជា​ពុទ្ធ​ជ័យ​មង្គល​ ថ្វាយ​ព្រះករុណា​ ព្រះ​បាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្នុង​គម្រប់​ព្រះជន្ម​ ៦៥ យាងចូល ៦៦ ព្រះ​វស្សា​ ថ្ងៃ​សុក្រ​ ១២រោច ខែពិសាខ​ ឆ្នាំ​ច​ សំរីទ្ធិស័ក​ ព.ស​២៥៦២ ត្រូវ​និង​ថ្ងៃ​ទី១១​ ខែ​ឧសភា​ ឆ្នាំ​២០១៨។

ក្នុង​ឱកាស​នោះឯកឧត្ដម​ យន្ត​ មីន​ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​សារលិខិត​ថ្វាយ​ ព្រះពរ​សូម​ក្រាបថ្វាយបង្គំ​ទូលថ្វា​យ​ ព្រះករុណា​ ព្រះ​បាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សូម​ក្រាបថ្វាយបង្គំព្រះករុណាជីវិតតម្កល់លើត្បូង នាឱកាសដ៏​មហានក្ខត្តឫក្សបវរ​ថ្លៃថ្លា​ នៃព្រះរាជពិធីចំរើនព្រះជន្ម គម្រប់​ព្រះជន្ម​ ៦៥ យាងចូល ៦៦ ព្រះ​វស្សា​ ព្រះករុណាជា​ម្ចាស់​ជីវិតតម្កល់លើត្បូង ជាទីគោរសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និងប្រព្រឹត្តនៅថ្ងៃទី១៣-១៤និង១៥ ខែឧសភា ឆ្នាំ២០១៨នេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជិក បុគ្គលិក កម្មករ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស​ និស្សិត ប្រជាពលរដ្ឋគ្រប់ជនជាតិ នៃខេត្តព្រះសីហនុ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ និងក្រុមគ្រួសារ សូម​ព្រះបរមរាជា​នុញ្ញាត​ សម្ដែងថ្វាយនូវព្រះ​សព្ទសាធុការ​ បវរសួស្ដី សិរីមង្គលមហាប្រសើរ ថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម​ សីហមុនី ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សូមព្រះអង្គមានបញ្ញាញានឈ្លាសវៃ​ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូ​រ​ ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ត្រ​ខ្មែរគ្រប់រូប យូរអង្វែងតរៀងទៅ ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សបវរថ្លៃថ្លានេះ ទូលថ្វាយបង្គំយើងខ្ញុំ សូមធ្វើ​អភិវន្ទន៍​កិច្ចថ្លែងព្រះពរបវរ មហាប្រសើរ និងព្រមលើកហត្ថទាំងទ្វេរ ប្រណម្យបួងសួងដល់គុណ​បុណ្យ​ព្រះ​រតន​ត្រ័យ​កែវទាំងបី មហិទ្ធិឫទ្ធិទេវតា រក្សាព្រះមហាស្វេតច្ឆត្រ​ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្ដិ​សិទ្ធក្នុងលោក ព្រមទាំងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះ​អង្គ និងដូងវិញ្ញាណក្ខន្ធ​ព្រះបរម​រតនៈ​កោដ្ឋ​ ​សូមតាម​ប្រោះព្រំ ទ្រទ្រង់​គាំពារ​​ថ្វាយព្រះពរ​ជ័យ​ សិរីមង្គលវិបុលសុខ គ្រប់ប្រការថ្វាយ​ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះ​អង្គ​ទ្រ​ប្រកប​ដោយ​ព្រះ​ពុទ្ធពរ​​ ដ៏​ឧត្ដុង្គឧត្ដម​​ ថ្លៃថ្លា​ទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ ជា​ភិយ្យោភាព​តរៀងទៅ​។ រាយការណ៍​ដោយ​៖(ទុយ​ ហ៊ួត​)ប្រចាំ​ខេត្ត​ព្រះសីហនុ​

IMG_20180511_160750_412

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com