ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក​ ញ៉ក់​ គឹមតុង​ បានចេញ​បកស្រាយជា​សាធារណៈ​ ក្រោយ ឯកឧត្ដម​ យន្ត​ មីន​ ប្រតិកម្ម​ជុំវិញ​និងយក​ឈ្មោះ​ថ្នាក់ដឹកនាំ​ទៅ​ប្រើ​…

ខេត្តព្រះសីហនុ​៖ ថ្មីៗនេះមាន​ការ​លេចធ្លាយ​ព័ត៌មាន​ ដ៏​សំបើម​មួយ​ ទាក់ទង​និង​ ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ ពីការ​ចេញ​ផ្សាយ​តាមរយៈ​ទូរទស្សន៍​ អនឡាញ​ និង​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ facebook លើកឡើង​ថា​ ( ដែល​ល្បីឈ្មោះ​បោះ​សម្លេងគឺលោក​ ញ៉ក់​ គឹមតុង​ ដែល​ប្រព័ន្ធផ្សព្វផ្សាយ​ទាំង​នោះ​ ​ផ្សាយ​ថា​ លោក​ ញ៉ក់​ គីមតុង បាន​យកឈ្មោះ​ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ជា​ច្រើន​ ពិសេស​ ឯកឧត្ដម​ យន្ត​ មីន​ តែ​ម្ដង​ដែលថា​ នៅ​ពីក្រោយ​ខ្នងរបស់លោក ញ៉ក់ គីមតុង​ ​ក្នុង​ការ​រំលោភ​បំពាន់​ដីធ្លី​ របស់​អ្នក​មាន​ដូច​គ្នា​ ថែម​ទាំងមាន​ដី​ប្រជាពលរដ្ឋ​ខ្លះ​ទៀតផង​)។

រហូត​ដល់​មកថ្ងៃ​ទី​ ១១ ខែឧសភា​ ឆ្នាំ​ ២០១៨ ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ ចំពោះ​ការ​ចោទប្រកាន់​បែប​គ្មាន​ប្រភព​ច្បាស់លាស់​នេះ​ ឯកឧត្ដម​បាន​ ធ្វើ​បទសម្ភាសន៍​ជា​មួយ​អ្នកសារព័ត៌មាន​ក៏ដូចជា​ ទូរទស្សន៍​នៅ​មុខ​សាលាខេត្ត​ព្រះសីហនុ​ថា​ «រឿងនេះ លោក​មិនដែល​បាន​ដឹងនោះ​ទេ​ ហើយ​ក៏មិនដែល​ស្គាល់​ លោក​ ញ៉ក់​ គីមតុង​ ដូច​ការ​ចោទប្រកាន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ដែរ​ លោក​បានបន្ត​ថា​ លោក​មិនដឹងថា ឈ្មោះ​ ញ៉ក់​ គីមតុងនេះ​ មុខយ៉ាងមិចនោះទេ​ ហើយក៏មិនបានដឹងថា លោក​ ញ៉ក់​ គីមតុង​នេះ បាន​និយាយ​មែន​ឬយ៉ាងណានោះទេ បើនិយាយ​មែននិងត្រូវ​ដោះស្រាយ​តាម​ផ្លូវច្បាប់​​ តែ​បើ​ឈ្មោះ​ ញ៉ក់​ គីមតុង​ មិនបាន​និយាយ​នោះទេ​ ការ​បំផុស​ព័ត៌មាន​ចោទប្រកាន់​ទាំងនោះ​ សង្ស័យ​​ធ្វើ​​ឡើង​ដើម្បី​ជា​គោលបំណង​អ្វីមួយ​ ឬជា​ផលប្រយោជន៍​អ្វីមួយ​លោក​មិនដឹងនោះដែរ ហើយ​អ្នក​ដែលបាន​ផ្សព្វផ្សាយ​នេះ​គួរតែ​បង្ហាញ​ឯកសារ​ជា​សំអាង​មក​…។ ជាចុងក្រោយ​ ឯកឧត្ដម​ យន្ត​ មីន​ បាន​ស្នើ​សុំឲ្យ​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំង​មូល​ជួយ​តាមដាន​មើល​កុំឲ្យ​មាន​អ្នក​យកឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្តទៅប្រើក្នុងផ្លូវមិនល្អបែបនេះទៀត។

ទាក់ទង​និងរឿង​ព័ត៌មាន​ខ្លះ​យកឈ្មោះ​ថ្នាក់ដឹកនាំ​ខេត្ត​ទៅ​ប្រើ​ក្នុង​ទំនាស់​ដីធ្លី​នេះ​ លោក​ នងឌី​ ណារ៉ា​ ជាមន្ត្រី​ប្រតិកម្ម​រហ័ស​ របស់រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងថា​ (ចំពោះ​រឿងនេះ​គឺជា​រឿងទំនាស់​គូបដិបក្ខ​អ្នក​ប្រកបមុខរបរទិញលក់​ដីដូចគ្នា​នោះទេ​ មិនមែន​ដូចការ​ចោទប្រកាន់​របស់​បណ្ដាញ​សង្គម​ខ្លះ​នោះឡើយ​ លោកថែម​ទាំងបាន​ជួប​សួរនាំ​ លោក​ ញ៉ក់​​ គីមតុង​ ផ្ទាល់ទៀតផង)​។

ឆ្លើយតប​ទៅនិង​ព័ត៌មាន​ចោទប្រកាន់​ទាំងនេះ​ លោក​ ញ៉ក់​ គីមតុង​ ដែលមាន​ឈ្មោះ​ល្បី​ទាក់ទង​និងការ​ប្រកបមុខរបរ (ទិញលក់​ដី​) ក្នុង​ខេត្ត​ព្រះសីហនុ​ លោកបាន​ធ្វើការ​បំភ្លឺ​ជុំវិញ​ព័ត៌មាន​និង​បណ្ដាញ​សង្គម​ facebook នៅព្រឹកថ្ងៃទី​១៣ ខែ​ឧសភា​ ឆ្នាំ​២០១៨ ថា​ (លោកឃើញ​ព័ត៌មាន​ទាំងនោះ​បាន​សរសេរ​វាយប្រហារ​លោក​ ផ្អែកលើ​​គូទំនាស់​ ដែល​ប្រកបមុខរបរ​ដូចគ្នា​ លោកមិនដឹង​ថា​ នរណា​ជា​អ្នក​ធ្វើរឿងនេះ នោះទេ​ បើមាន​ទំនាស់​ជាមួយ​រូបលោកសូម​ដាក់ពាក្យ​បណ្ដឹង​មក​ចុះ​ កុំ​ប្រើ​បណ្ដាញ​ព័ត៌មាន​ឬ facebook វាយប្រហារ​លោក​ពីក្រោយ​ខ្នង​បែបនេះ​។

ហើយ​ព័ត៌មាន​ទាំងនោះបាន​សរសេរ​ថា​ រូប​លោក​ផ្ទាល់​ មាន​អភិបាល​ខេត្ត​ ឯកឧត្ដម​ យន្ត​ មីន​ និង​ មេ​បញ្ជាការកងរាជអាវុធហត្ថ​ ក៏ដូចជា​ លោក​ស្នងការ​ខេត្ត​ នៅ​ពីក្រោយ​លោកទៀតផង​ វា​មិនពិត​នោះទេ​ លោក​មាន​អំណាច​ឯណា​ដល់ថ្នាក់នេះ​ លោក​គ្រាន់តែ​អ្នក​រកសុី​ទិញលក់ដី​បន្តិចបន្តួច​ប៉ុណ្ណោះ​។ លោក​ក៏បាន​បន្ថែម​ថា​ ដីដែលលោក​ទិញលក់​រាល់ថ្ងៃ​នេះ​ គឺជា​ដី​របស់ប្រជាពលរដ្ឋ​ខ្វះខាត​គាត់​លក់មកឲ្យ​លោក​ ដើម្បី​ដោះស្រាយ​ជីវភាព​របស់ពួកគាត់នោះទេ​ ហើយ​លោក​ក៏មិនបាន​ទៅ​រំលោភ​បំពាន់​ដី​របស់ពួកគាត់​នោះ​ដែរ​។

ជាចុងក្រោយ​លោក​ ញ៉ក់​ គីមតុង​ បានសំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​សូមមេត្តា​ ជួយរក​យុត្តិធម៌​ដល់រូបលោកផង​ លោក​មិនបាន​ប្រើ​ពាក្យ​សម្ដី​បែបនេះ​ ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត​នោះទេ​ ទាំង​នេះ​គឺជា​ការ​ចោទប្រកាន់​រូប​លោក​ ព្រោះតែ​រឿង​​ទំនាស់​រវាង​អ្នក​ប្រកបមុខរបរ​ទិញលក់​ដី​ដូចគ្នានោះទេ។

បើតាម​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ ភូមិ​គគីរ​ ឃុំ​អូរត្រេះ​ សង្កាត់លេខ៤​ ខេត្ត​ព្រះសីហនុ​ បាន​ប្រាប់​ព័ត៌មាន​យើង​ខ្ញុំថា​ ពួកគាត់មករស់នៅទីនេះយូរណាស់មកហើយ កន្លង​មក​គាត់​បាន​​សុំឲ្យ​លោក​ ញ៉ក់​ គីមតុង​ ទិញដី​របស់គាត់​ ដោយ​មិនមែន​ជា​ការ​រំលោភ​បំពាន់​លើដីរបស់ពួកគាត់នោះទេ​។

ជុំវិញ​និង​រឿងរ៉ាវ​ខាងលើ​នេះ​ ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ​ក៏ដូចជា​ មហាជន​ ដាក់ការ​សង្ស័យ​ផងដែរ​ថា​ (ហាក់មាន​ក្រុម​ទំនាស់​ផ្សេងទៀត​ជាមួយ​និង​លោក​ ញ៉ក់​ គីមតុង​ ទើប​ប្រើ​មធ្យោបាយ​ខ្ចីដៃ​សារព័ត៌មាន​វាយប្រហារ​លោក​ ញ៉ក់​ គីមតុង​ ដើម្បី​រុញ​លោក​​ ឲ្យ​ធ្លាក់​ក្នុង​សំណាញ់​ច្បាប់​។ ទោះជា​យ៉ាង​ណាក៏ដោយ​ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុពេលនេះកំពុង​តែ​ដុតដៃដុតជើង​រកប្រភព​ពីការ​ចោទប្រកាន់យកឈ្មោះ ថ្នាក់ដឹកនាំ​ខេត្ត​ទៅ​ប្រើ​ទាំងទទឹងទិសនោះទេរ)​៕​ រាយការណ៍​ដោយ៖(ទុយ​ ហ៊ួត​)ប្រចាំ​ខេត្តព្រះសីហនុ

IMG_20180513_082055_584

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com