ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចៅអធិការវត្តបាធាយស្នើអោយអ្នកលេងហ្វេសបុកកុំបំប៉ោងព័ត៌មាន !

ដោយ ៖ ព្រះនរាយណ៍
កំពង់ចាម ៖ រឿងរ៉ាវព្រះសង្ឃមួយអង្គជាចៅអធិការវត្ត គិរីបុប្ភារាម ហៅវត្ត បាធាយ ស្ថិតក្នុងភូមិ បាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម បានអប់រំកូននេន ជ្រុលដៃ ដោយវ៉ៃ អោយមានស្លាកស្នាម ចំនួន២ថ្មោង (រំពាត់) ហើយត្រូវក្រុមគ្រួសារកូននេននោះប្តឹង នឹងមានការបែកធ្លាយរូបភាពនេះចេញតាមសង្គមហ្វេសបុក រហូត មានការបន្ថែមរូបភាពលើសពីការពិត ដែលនាំដល់ការភ័នច្រលំ ដល់ភ្នែកមហាជន ថែមទៀតផង ។

នៅចំពោះមុខក្រុមការងារវេបសាយទូរទស្សន៍ ព្រះនរាយណ៍ នៅព្រឹកថ្ងៃ១៣ ខែឧសភា ឆ្នាំ ២០១៨នេះ ព្រះចៅអធិការវត្ត បាធាយ ព្រះនាម មុជ ម៉េន បានមានថេរដីកាថា រឿងព្រះអង្គបានវ៉ៃដើម្បីអប់រំកូននេនទាំងនោះជាការពិត តែព្រះអង្គបានវ៉ៃ តែ២រំពាត់ម្នាក់ប៉ុណ្ណោះ ។

ព្រះអង្គថា ការវ៉ៃអប់រំនេះ មានលោកនេនចំនួន ១៥អង្គ ដែលមិនព្រមចេញបិណ្ឌបាត និងមិនព្រមនិមន្តមកឆាន់ ហើយការវ៉ៃអប់រំ នេះព្រះអង្គមិននឹកស្មានថា មានភាពរំជើបរំជួយបែបនេះសោះ បានន័យថា ក្នុងចំណោមនេន ១៥អង្គ គឺមានតែ ២អង្គ ដែលញោមរបស់គេបានប្តឹង ចង់ដកព្រះអង្គចេញពីវត្ត ។

ក្នុងជន្មាយុ ៤៩ព្រះវស្សា និងបានបួសក្នុងសាសនាព្រះពុទ្ធនោះ ព្រះអង្គមុជ ម៉េនមានថេរដីកា ទាំងការសោកស្តាយថា បន្ទាប់ពីមានការប្តឹងពីកូននេននេះមក ខាងលោកគ្រូ អនុគណស្រុកបាធាយ បានកោះប្រជុំនិងបានសំរបសំរួលរឿងនេះបានចប់សព្វគ្រប់អស់ហើយ ដោយបាននែនាំព្រះអង្គកុំប្រើហឹង្សា ពោលគឺបន្ធូរបន្ថយការដាក់វិន័យ និងបានស្នើអោយញោមនេនដកពាក្យបណ្តឹង រួចរាល់ហើយដែរ ។
ព្រះអង្គថា ក្នុងវត្តព្រះអង្គមានព្រះសង្ឃគង់នៅនិងសិក្សាកនៅពុទ្ធិកបថមសិក្សាមាន ៤០អង្គក្នុងនោះមានភិក្ខុ៣អង្គ នឹងលោកនេន ៣៧អង្គ រួមទាំងកូននេន ២អង្គ នេះផងដែរ ។
ព្រះអង្គស្នើបិណ្ឌបាត ចំពោះអ្នកលេងហ្វេសបុក ដែលមិនបានដឹងរឿងពិត ពិសេសអ្នកលេងហ្វេសបុក យករឿងនេះទៅបំប៉ោងបន្ថែម ដែលនាំដល់ការយល់ខុស ពីស្រទាប់មហាជន ។រូបភាពពិត មានតែស្នាមកន្ទួលក្រហម ២ឈ្នូត នៅលើស្មាស្តាំ តែប៉ុណ្ណោះ ក្រៅពីនោះជារូបរបស់អ្នកដ៏ទៃ ដែលបានបញ្ចូល ដើម្បីបំភ័ន និង មួលបង្កាច់ការពិត (រឿងប៉ុនកូនចាន ពង្រីកប៉ុនខ្ទះត្នោត ) ៕

IMG_20180513_164828_770

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com