ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ធចំនួន២ឃុំក្នុងស្រុកសំពៅលូនសាទរនិងសាលាខេត្តបាត់ដំបងដែលបានយកចិត្តទុកដាក់ជួយសាសង់ផ្លូវ

បាត់ដំបង:កាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨កន្លងថ្មីៗនេះលោកងួន.រតនះអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាង់សង់ផ្លូវចំនួន០២ខ្សែក្នុងស្រុកសំពៅលូនដែលធ្វើអោយប្រជាពលរដ្ឋក្នុងឃុំចំនួន០២សប្បាយចិត្តនិងសាទរចំពោះសកម្មភាពរបស់សាលាខេត្តបាត់ដំបងដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរនិងដឹកផលដំណាំផ្សេងៗចូលទីផ្សារបានទាន់ពេល។ប្រជាពលរដ្ឋរស់ក្នុងឃុំសន្តិភាពនិងឃុំសិរីមានជ័យបានអោយដឹងថាពួកគាត់ពិតជាអរគុណចំពោះការយកចិត្តទុកដាក់របស់សាលាខេត្តបាត់ដំបងក៏ដូចជារាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់បានជួយសាសង់ផ្លូវដែលជួបផលលំបាកក្នុងការធ្វើដំណើរកន្លងទៅអោយទៅជាផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនរាល់ផលដំណាំចូលក្នុងទីផ្សារជាពិសេសកូនៗរបស់ពួកគាត់ធ្វើដើរចេញចូលសាលារៀនក៏មានភាពងាយស្រួលផងដែរ។តាមរបាយការណ៍របស់រដ្ឋបាលសាលាខេត្តបាត់ដំបងបានអោយដឹងដែរថាផ្លូវទាំងពីរខ្សែនោះបានចាប់ផ្តើមអោយដំណើរការក្រោយពីពិធីបើកការដ្ឋានត្រូវបានបញ្ជប់កាលពីថ្ងៃទី១២ខែឧសភាកន្លងថ្មីៗនេះ។របាយការណ៍ដដែលបានអោយដឹងបន្តថាផ្លូវចំនួន០២ខ្សែដែលត្រូវសាងសង់នោះរួមមាន:ផ្លូវដែលមានប្រវែង៥០០០ម៉ែត្រឋិតក្នុងឃុំសន្តិភាពជាប្រភេទផ្លូវក្រាលកៅស៊ូផ្លូវនេះតភ្ជាប់ពីផ្លូវ៥៧Bក្នុងចំណុចភូមិអូរកណ្តោលឃុំសន្តិភាពរហូតដល់ចំណុចផ្លូវបំបែកភូមិអូរត្រាវជូរឃុំសិរីមានជ័យស្រុកសំពៅលូនហើយផ្លូវនេះមានការគាំទ្រថវិកាពីសាលាខេត្តបាត់ដំបង។ចំណែកផ្លូវ១ខ្សែទៀតមានប្រវែង៤០០០ម៉ែត្រជាប្រភេទផ្លូវក្រាលគ្រួសធម្មជាតិដោយតភ្ជាប់ពីចំណុចផ្លូវបំបែកភូមិអូរត្រាវជូរដល់អនុវិទ្យាល័យដូនសំឋិតក្នុងភូមិអូរត្រាវជូរឃុំសិរីមានជ័យស្រុកសំពៅលូនដោយមានការគាំទ្រថវិការពីក្រសួងអភិវឌ្ឍន៍ជនបទ៕សៅ សារិទ្ធ

IMG-20180514-WA0051

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com