ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សមត្ថកិច្ចឃាត់ខ្លួនឪពុកចុងល្មោភកាមម្នាក់ដែល ចាប់រំលោភសេពសន្ធវៈកូនស្រីចុងអាយុ៩ឆ្នាំបានសំរេចបញ្ជូនទៅតុលាការ

ខេត្តរតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ធវៈបានសំរេចទៅលើកូនចុងអាយុ៩ឆ្នាំបញ្ជូនទៅសាលាដំបូងខេត្ត។

ហេតុការណ៍ដែលដែលត្រូវជាឪពុកចុងបានធ្វើសកម្មភាពចាប់រំនលោភកូនស្រីមានអាយុ៩ឆ្នាំបានសម្រេចនោះបានកើតឡើង នៅព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១១.០០នាទី ថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៨ ប៉ុស្តិ៍នគរបាលរដ្ឋបាលកាឡែងបានទទួលបណ្តឹងពីឈ្មោះ ជាំ​ ភេតភេទប្រុស អាយុ៣៥ឆ្នាំជនជាតិទំពួន រស់នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ (ត្រូវជាអ៑ុំបង្កើតរបស់ជនរងគ្រោះ)មកប្ដឹងរាយការណ៍ថានៅថ្ងៃខែ(មិនចាំប្រហែលពីរខែមុន)ក្នុងឆ្នាំ២០១៨នៅចំណុចផ្ទឈ្មោះ ស្ខូសាន់ដាន់ស្ថិតក្នុងភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់មានករណីរំលោភសេពសន្ធវៈមកលើក្មួយស្រីរបស់គាត់ ។

ប្រភពីសមត្ថកិច្ចបន្តថា កុមារីរងគ្រោះមានឈ្មោះ ស.ស.ន ដ.ន ភេទស្រី អាយុ៩ឆ្នាំជនជាតិទំពួនរស់នៅភូមិឃុំខាងលើ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមោះឈ្មោះ​ ស៊ីណាត ខាក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ឡាវ មុខរបរ កសិករ(ត្រូវជាឪពុកចុងរបស់ជនរងគ្រោះ) អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវសមត្ថកិច្ចបានឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រាយការណ៌ពីស្រុកលំផាត់ លី វណ្ណះ ទូរទស្សន៌ព្រះនរាយណ៌

IMG_20180516_194507_751

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com