ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

៤២ឆ្នាំ វិលមកទីកំណើតជាលើកដំបូង ក្នុងឳកាសចែកអំណោយ ៤ខេត្ត !

ព្រះនរាយណ៍ ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៨ លោកព្រហ្ម ឥន្រ្ទ ប្រធានគ្រប់គ្រង ការផ្សាយវេបសាយទូរទស្សន៍ ព្រះនរាយណ៍ និង ក្រុមគ្រួសារ បាននាំយកអំណោយ ចុះចែកជូនប្រជាពលរដ្ឋ នៅខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និង ខេត្តកំពង់ចាម ។

អំណោយក្នុង១គ្រួសារ ទទួលបាន អង្ករ២៣គីឡូក្រាម-មី១កេស-ត្រីខ១យួរ-ទឹកត្រី១យួរ-ទឹកស៊ីអ៊ីវ១យួរ និង ថវិកា ៥ម៉ឺនរៀល ដោយឡែក១ឈុត សំរាប់ប្រគេនដល់ព្រះសង្ឃ គឺលើសតែ ទឹកសុទ្ធវីតាល់ ១កេសប៉ុណ្ណោះ ។

១- ខេត្តព្រះវែង
**(ក-)ដោយមានការអញ្ជើញចូលរួមពីអធិការស្រុកកំពង់ត្របែកផងនោះ យើងខ្ញុំបានចុះចែកដល់ លោកស្រី យ៉ុន យ៉េត រស់នៅភូមិពាន់វត្ត ឃុំប្រាសាទ ស្រុកកំពង់ត្របែក ដោយលោកអធិការចូលរួមថវិកា ចំនួន ៨ម៉ឺនរៀល ។
**(ខ-)កុមារ៉ា ២នាក់បងប្អូន រស់នៅភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ។ ២នាក់បងប្អូននេះ បងអាយុ ១១ឆ្នាំ ប្អូនអាយុ៧ឆ្នាំ ដោយម្តាយឳពុក បោះបង់ចោល ប្រមាណ៥មុន ។លោកអធិការស្រុកកំពង់ត្របែក ជូនថវិកាចំនួន ៥ម៉ឺនរៀល និង ព្រះចៅធិការវត្ត វេឡុវ័នរង្សីបារមីតាង៉ែត ថវិកា ចំនួន ១០ម៉ឺនរៀល ។ ប្រសិនបើមានបងប្អូនណា មានបំណងចង់សួរព័ត៌មានបន្ថែមពីក្មេងប្រុស ទាំង២ ខាងលើ សូមទាក់ទង មកលោកអធិការស្រុកកំពង់ត្របែក លេខ 097 763 90 91 ។
**(គ-)ប្រគេនដល់ចៅអធិការវត្តវេឡុវ័នរង្សីបារមីតាង៉ែតស្ថិតនៅភូមិតាពូង ឃុំអន្សោង ស្រុកកំពង់ត្របែក ព្រះនាម គង់សំអូន ជាវត្តទើបកសាងថ្មី បានចំនួន ១០ ខែ-១៤ថ្ងៃបើគិតត្រឹមថ្ងៃទី ១៩ ខែឧសភា នេះ ( 016 38 43 95 )។

២-ខេត្តស្វាយរៀង
**(ក-) លោកតា ពុត សឿន អាយុ ៨៩ឆ្នាំ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ (លោកតាស៊ីក្លូ ដែលសម្តេចតេជោ ប្រកាសសុំជាឳពុកធម៌ កាលពីថ្ងៃ ១ កក្កដា ២០១៦ )។លោកតា បានសំដែងនូវក្តីនឹករលឹកដល់រូបខ្ញុំ នឹងក្រុមគ្រួសារ ។ លោកតាបាននិយាយថា មានការនឹករលឹកខ្លាំងដល់សម្តេចតេជោ ពិសេសចៅស្រី ម៉ាណា ប្រធានទូរទស្សន៍បាយ័ន ពេលយប់ខ្លះលោកតា ងើបចុចពិលមើលមុខ តាមរយៈរូបថត ។
**(ខ-) លោកតាប៉ែនយ៉ាន លោកយាយសំលួន រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ។
**(គ-)ប្រគេនព្រះចៅអធិការវត្តស្លា ក្នុងភូមិពូនកក ឃុំឈើទាល ស្រុកស្វាយជ្រុំ ។

៣-ខេត្តត្បូងឃ្មុំ
**(ក-) លោកយាយអ៊ី ស័រ រស់នៅភូមិតាហៀវលើ ឃុំកោងកាង ស្រុកពញាក្រែក (សម្តេចតេជោ ប្រកាសសុំជាម្តាយធម៌ កាលពីថ្ងៃទី ២៣ សីហា ២០១៦ )។លោកយាយ បានចាប់ដៃ បានស្ទាបមុខយើងខ្ញុំទាំងអស់គ្នា ហើយលោកយាយបាន បក់ដៃទាំង២ ដោយមិនអោយយើងខ្ញុំ ចេញពីគាត់ភ្លាមៗនោះទេ ។អារម្មណ៍យើងខ្ញុំមានការនឹកអាល័យគាត់ខ្លាំងដែរ។
**(ខ-) លោកស្រី លឹម សុខុម និង លោក មិន រ៉ែន រស់នៅភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក ។
**(គ-) ប្រគេនទេយ្យទានដល់ ព្រះចៅអធិការវត្ត ព្រះលានព្រះ ព្រះនាម សុក វណ្ណៈ ស្ថិតនៅក្នុងភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក (097 7 460 270 ) ។

៤-ខេត្តកំពង់ចាម
**(ក-)លោកយាយ ពត យឿន អាយុ ៦៩ឆ្នាំ រស់នៅម្នាក់ឯង ពិការ នឹងមានជំងឺប្រចាំកាយ ស្ថិតក្នុងភូមិទំព្រង ឃុំត្រប់ ស្រុកជើងព្រៃ ។
**(ខ-)លោកស្រី ច្រឹក អ៊ីម រស់នៅភូមិ ទំព្រង ឃុំត្រប់ ស្រុកជើងព្រៃ ។
**(គ-) ប្រគេនដល់ចៅអធិការវត្ត ប្រើសមាស ព្រះនាម ផល សុភាព (097 35 71 557 ) ស្ថិតក្នុងភូមិ ទំព្រង ឃុំត្រប់ ស្រុកជើងព្រៃ ។

****សូមបញ្ជាក់ រយៈពេល ៤២ឆ្នាំ តាំងពីខ្ញុំបាទ បានកើត ចេញពីពោះម្តាយ (៦ មករា ១៩៧៦ ) គឺជាលើកដំបូងហើយ ដែលខ្ញុំបាទ បានមកដល់ទីកំណើតរបស់ខ្ញុំនេះ ។

IMG_20180519_104910_403

IMG_20180519_104845_607

IMG_20180519_104806_847

IMG_20180519_104837_815

IMG_20180519_104829_295

IMG_20180519_104833_836

IMG_20180519_104818_305

IMG_20180519_104826_254

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com