មណ្ឌលគិរី $$$ ប្រភពពីមន្ត្រីនៅច្រកដាក់ដាំ ស្រុកអូររាំង និងច្រកទ្វេភាគីណាំលៀ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានឲ្យដឹងថាមួយរយៈកន្លងទៅនេះមានឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។មេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ក៏ដូចជាលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់នៅពេលព័ត៌មានដឹកជញ្ជូនឈើចេញទៅស្រុកយួនត្រូវបានលាតត្រដាងជាបន្តបន្ទាប់។ សូម្បីតែលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏រក្សាភាពស្ងៀមស្ងាត់ដែរ។សមត្ថកិច្ចតូចតាចនៅច្រកទ្វេភាគីណាំលៀឬប៉ុស្ដិ៍៧ បានឲ្យដឹងថា ឈ្មួញជាច្រើននាក់កំពុងសម្រុកដឹកឈើប្រណីតចេញទៅស្រុកយួនតាមច្រកនេះ ហើយឈ្មួញដែលយកឈ្មោះឧកញ៉ា ហ៊ុន ជា ទៅប្រើកំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើខ្លាំងក្លាជាងគេ។ ការដែលឈ្មួញអាចដឹកជញ្ជូនឈើឆ្លងកាត់ច្រកណាំលៀឬប៉ុស្ដិ៍៧ ចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេង គេសង្ស័យថាមានការបើកដៃពីសំណាក់លោក ប្រធានច្រកទ្វារទ្វេភាគីណាំលៀ និងលោក មេប៉ុស្ដិ៍នគរបាលច្រកណាំលៀទើប មាន ការចរាចរណ៍ឈើ យ៉ាងគំហុកនេះ។ករណីមាន គេយកឈ្មោះលោកឧកញ៉ាហ៊ុនជា ទៅប្រើ ប្រាស់ពិតរឺមិនពិតយ៉ាងណានោះក្រុមការងារយើងមិនអាចស្វែងរកការបញ្ជាក់បានទេ រហូតដល់ពេល នេះ។
0
មានគេយកឈ្មោះ លោកឧកញ៉ាពាក់ផ្កាយ៣ លោក ហ៊ុន ជាទៅប្រើប្រាស់ក្នុងសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកណាំលៀ និងច្រកដាក់ដាំ ?
Filed in: Uncategorized