ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

វេទិកា​ ៧​មករា​ ក្រុងព្រះសីហនុបាន​រៀបចំ​ពិធី​មិទ្ទិញរំលឹកទិវាជាតិ នៃការចងចាំ ២០ឧសភា

ខេត្តព្រះសីហនុ៖ នៅ​វិមានឯករាជ្យ​ខេត្តព្រះសីហនុបាន​រៀបចំ​ពិធី​មិទ្ទិញរំលឹកទិវាជាតិ នៃការចងចាំ ២០ឧសភា ព្រឹកថ្ងៃអាទិត្យទី៦កើត ខែសេជ្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋចំនួន ២.៥០០នាក់ បានចូលរួមមិទ្ទិញរំលឹកទិវាជាតិ នៃការចងចាំថ្ងៃទី ២០ឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ។

មិទ្ទិញរំលឹកទិវាជាតិ នៃការចងចាំថ្ងៃទី២០ ឧសភា ឆ្នាំ២០១៨នេះ អញ្ជើញ​ជា​អធិបតីភាពដោយ​ឯកឧត្ដម​ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្ដម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និងឯកឧត្ដម ចេវ គឹមហេង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ។ ក្នុង​ឧកាស​នោះឯកឧត្ដមយន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២០ ខែឧសភា ជាទិវាបុណ្យជាតិ ជាផ្លូវការមួយ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានឈ្មោះថា(ទិវាជាតិនៃការចងចាំ)ដើម្បីប្រជាជាតិទាំងមូលគោរព និងចងចាំនូវសោកនាដកម្ម ដែលជនរួមជាតិរាប់លាននាក់ បានរងគ្រោះនឹងបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងអណោចអធម្មបំផុត ដោយសារនយោបាយប្រល័យពូជសាសន៍ប៉ុលពត ពោរពេញដោយភាពសាហាវឃោឃៅ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជានិងមនុស្សជាតិទាំងមូល ។

លោកអភិបាលខេត្តបានបន្តថា ពន្លឺនៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះជាតិ និងប្រជាជន រស់រានមានជីវិតជាថ្មី នៃការស្តា និងកសាងទឹកដីកម្ពុជាឡើងវិញ ពីលេខសូន្យ ក្នុងស្ថានភាពដែលកម្ពុជា មានសន្តិភាព និងសង្គ្រាមផង បានកសាងជាតិពីបាតដៃទទេ ឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើនទើបសម្រេចបាននូវសមិទ្ធិផលដ៏ថ្លៃថ្លានានាជាបន្តបន្ទាប់ជូនជាតិ និងមាតុភូមិដូចសព្វថ្ងៃនេះ ពន្លឺសន្តិភាពត្រូវបានគ្របដណ្ដប់ពេញផ្ទៃ នៃមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋានសន្តិភាពសន្តិសុខ ស្ថេរភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ នៃរដ្ឋសភា មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ជាឧបករណ៍ដ៏សំខាន់សម្រាប់ទ្រទ្រង់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងអភិបាលកិច្ចល្អជាស្នូល សំដៅឈានឆ្ពោះទៅសម្រេច និងកាត់បន្ថយភាពក្រីក្ររ ការអភិវឌ្ឍន៍ វឌ្ឍនភាព វិបុលភាព សុខដុមរមនា និងសុភមង្គលជូនប្រជាពលរដ្ឋ ពិសេសចូលរួមអភិវឌ្ឍន៍ខេត្តព្រះសីហនុ សាកសមជាទីក្រុងកំពង់ផែសមុទ្រ ក្រុងសេដ្ឋកិច្ចទេសចរណ៍ និងជាទីក្រុងឧស្សាហកម្ម ទេសចរណ៍បៃតងអាស៊ាននាពេលអនាគត ។

ឯកឧត្ដមកអភិបាលខេត្តបានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា រួមគ្នារាំងស្កាត់ឲ្យបានដាច់ខាតមិនអោយរបបដ៏សែនមហាយង់ឃ្នងនេះ អាចកើតមានជាថ្មីនៅលើទឹកដីកម្ពុជា ។ ត្រូវបន្តពង្រឹងការគ្រប់គ្រងដឹកនាំពង្រឹងស្មារតីមន្ត្រីនៅតាមមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ អនុវត្តជាប្រចាំបំរើសេវាជូនប្រជាពលរដ្ឋ សំដៅអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈធានា សុវត្ថិភាពជូនប្រជាពលរដ្ឋ ធ្វើឲ្យមូលដ្ឋានយើងគ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការផលិត ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងមានវិធានការគ្រប់គ្រង ទប់ស្កាត់រាល់សកម្មភាពអវិជ្ជមានផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងឆ្លើយតបចំពោះគ្រោះ មហន្តរាយប្រកបដោយប្រសិទ្ធភាព ៕ រាយការណ៍​ដោយ​៖(ទុយ​ ហ៊ួត)ប្រចាំ​ខេត្តព្រះសីហនុ

IMG_20180521_095651_297

IMG_20180521_095635_377

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com