បាត់ដំបង:មតិមហាជនព្រមទាំងប្រជាពលរដ្ឋកំពង់សាទរនិងគាំទ្រចំណាត់ការថ្មីស្រឡាងរបស់អធិការស្រុកថ្មគោលដែលទើបដាក់បទបញ្ជាដល់កូនចៅស្រទាប់ក្រោមអោយចាប់អនុវត្តន៍។ពាក់ព័ន្ធនិងបទបញ្ជាថ្មីនេះសមត្ថកិច្ចនៃអធិការស្រុកថ្មគោលបានអោយដឹងថាដើម្បីអោយប្រជាពលរដ្ឋដែលជាក្រុមញៀនល្បែងមួយចំនួនតូចយល់ដឹងអោយបានកាន់តែច្បាស់អំពីគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចដែលជាគោលការរបស់រាជរដ្ឋាភិបាលបានដាក់ចេញកន្លងមកក្នុងគោលបំណងអោយមន្ត្រីអនុវត្តន៍ច្បាប់ថ្នាក់មូលដ្ឋានយកទៅប្រើប្រាស់ដើម្បីសេចក្តីសុខក្នុងសង្គមនោះទើបលោកអធិការស្រុកបានដាក់បទបញ្ជាអោយសមត្ថកិច្ចថ្នាក់ឃុំចុះអនុវត្តន៍ជាលើកទី១។សមត្ថកិច្ចបន្តថាការអនុវត្តន៍បទបញ្ជារបស់លោកអធិការស្រុកថ្មគោលនេះបានធ្វើឡើងខណះដែលសមត្ថកិច្ចបានចុះបង្ក្រាបវង់ល្បែង១កន្លងស្ថិតត្រង់ចំណុចក្រុមទី១៥ភូមិគោកឃ្មុំស្រុកថ្មគោលខេត្តបាត់ដំបងកាលពីវេលាម៉ោង១៦:០០នាទីថ្ងៃទី២០ខែឧសភាថ្មីៗនេះដោយបានឃាត់ខ្លួនអ្នកប្រព្រឹត្តបាន១១នាក់។ក្រោយពីបានបង្ក្រាប់វង់ល្បែងនិងឃាត់ខ្លួនសមត្ថកិច្ចបានអោយអ្នកលេងទាំងអស់រក្សាកន្លែងរៀងៗខ្លួនមិនអោយក្រោកទៅណាដើម្បីទទួលចំណេះដឹងពាក់ព័ន្ធនិងល្បែងសីុសងនេះក្រោមការពន្យល់ពីមន្ត្រីជំនាញបានលើកគោលនយោបាយទាំង៩ចំណុចជាកត្តាសំខាន់ដើម្បីអោយពួកគាត់បានយល់ហើយនិងដកខ្លួនចេញពីទម្លាប់នេះ។ប្រជាពលរដ្ឋរស់នៅឃុំគោកឃ្មុំនិងមតិមហាជនបានអបអរសាទរដែលលោកអធិការស្រុក១នេះបានដាក់បទបញ្ជាដ៏សំខាន់នេះដើម្បីអោយក្រុមអ្នកល្បែងបានយល់និងបានកាត់បន្ថយតាមរយះការបង្រៀននូវចំណេះដឹងនេះដល់វង់ល្បែង។ស្ត្រីឈ្មោះប៉ក់.នឿនអាយុ៦៥ឆ្នាំជាម្ចាស់ផ្ទះបើកវង់ល្បែងក្រោយពីបានសមត្ថកិច្ចពន្យល់ហើយបានផ្តល់មតិអោយកម្ពុជាថ្មីដឹងថាកាលពីមុនគាត់ពុំដែលបានយល់អំពីអត្ថន័យភូមិឃុំមានសុវត្តិភាពនោះសំដៅទៅលើអ្វីនោះទេដល់ពេលសមត្ថកិច្ចចុះបង្រៀនបែបនេះទើបគាត់ក៏ដូចជាអ្នកលេងទាំង១១នាក់ផ្សេងទៀតបានយល់ច្បាស់នាពេលនេះ។ពួកគាត់បានអះអាងថាក្រោយពីមានការយល់ដឹងហើយពួកគាត់និងបញ្ឍប់ទម្លាប់នេះដោយជ្រើសយកទម្លាប់ដាំបន្លែក្បែផ្ទះមកប្រើប្រាស់វិញព្រោះគាត់មិនចង់អោយកូនចៅគាត់រស់នៅក្នុងសង្គមដែលពោរពេញទៅដោយចោរឆក់ចោរប្លន់ព្រោះតែល្បែងនោះទេ។ក្រោយពីបានសមត្ថកិច្ចបានបង្រៀនចប់ស្ត្រីជាអ្នកលេងល្បែងទាំង១១នាក់ត្រូវបានសមត្ថកិច្ចអនុញ្ញាតអោយវិលទៅផ្ទះវិញរៀងៗខ្លួន។បើទោះបីបែបណាប្រជាពលរដ្ឋនិងមហាជនសុំអោយគ្រប់សមត្ថកិច្ចអនុវត្តន៍បែបនេះបន្តរទើបពលរដ្ឋដែលជាអ្នកចូលចិត្តល្បែងទទួលការចេះដឹងកាន់តែច្រើនឡើងលើករណីផលប៉ះពាល់ដល់សង្គមតាមរយះល្បែងសីុសងនេះ៕សៅ សារិទ្ធ
0
វិធានការថ្មីស្រឡាងរបស់អធិការស្រុកថ្មគោលត្រូវបានប្រជាពលរដ្ឋនិងមហាជនគាំទ្រឲ្យអនុវត្តន៍បន្តរចំពោះក្រុមញៀនល្បែងសីុសង
Filed in: Uncategorized