ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណះកម្មាធិការកណ្តាល អនុប្រធាន គណះពង្រឹងស្រុកល្វាឯម និងជាប្រធានគណះពង្រឹងឃុំកោះកែវ បានរៀបចំពិធីទិវាជាតិនៃការចងចាំ ២០ឧសភា

ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២១/៥/២០១៨គណៈពង្រឹងឃុំកោះកែវ ដឹកនាំដោយឯឧបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណះកម្មាធិការកណ្តាល អនុប្រធាន គណះពង្រឹងស្រុកល្វាឯម និងជាប្រធានគណៈពង្រឹងឃុំកោះកែវ បានរៀបចំពិធីទិវាជាតិនៃការចងចាំ ២០ ឧសភាដោយមានការចូលពីលោកប្រធានក្រុមប្រឹក្សាស្រុក, លោកអភិបាលស្រុក និងក្រោមអធិបតីភាព

ឯកឧត្តម សួង ម៉េងគា អនុប្រធានទី២ ស្រុកល្វាឯម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈ
ពង្រឹងស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល និងដោយមានការចូលពីប្រជាពលរដ្ឋចំនួន ៥៩៨ នាក់ ។

បន្ទាប់ពីពិធីបង្សកូល និងបានស្តាប់ពីវិយោគកឋារួមទាំងពិធីបែបព្រះពុទ្ធសាសនា រួចមក គណៈ
អធិបតីបានលើកឡើងពីការឈឺចាប់ពីអតីតកាលនៅក្នុងរបបដ៏យង់ឃ្នងប្រល័យពូជសាសន៏ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ ថ្ងៃ និងបានជម្រាបជូនប្រជាពលរដ្ឋពីស្ថានភាពនយោបាយបច្ចុប្បន្ន និងដំណើរការបោះឆ្នោតនៅថ្ងៃទី២៩/៧/២០១៨ ។

ឯកឧត្តមបានបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវមហាឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា រួមគ្នារាំងស្កាត់ឲ្យបានដាច់ខាតមិនអោយរបបដ៏សែនមហាយង់ឃ្នងនេះ អាចកើតមានជាថ្មីនៅលើទឹកដីកម្ពុជា ។ ត្រូវបន្តពង្រឹងការគ្រប់គ្រងដឹកនាំពង្រឹងស្មារតីមន្ត្រីនៅតាមមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ អនុវត្តជាប្រចាំបំរើសេវាជូនប្រជាពលរដ្ឋ សំដៅអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព សំដៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈធានា សុវត្ថិភាពជូនប្រជាពលរដ្ឋ ធ្វើឲ្យមូលដ្ឋានយើងគ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការផលិត ការចែកចាយនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអនាចារ ការជួញដូរស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនិងមានវិធានការគ្រប់គ្រង ទប់ស្កាត់រាល់សកម្មភាពអវិជ្ជមានផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងឆ្លើយតបចំពោះគ្រោះ មហន្តរាយប្រកបដោយប្រសិទ្ធភាព ៕

IMG_20180521_123121_983

IMG_20180521_123119_333

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com