ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកក្របីស្និតនឹងហ៊ុនជា ជាន់ផ្អៀងទឹកដីមណ្ឌលគិរីពីរឿងដឹកឈើ ?

ខេត្តមណ្ឌលគិរី ៖ ក្រុមដឹកជញ្ជូនឈើប្រណីតឆ្លងដែនដោយខុសច្បាប់យកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារទ្វេភាគីអន្តរជាតិដាក់ដាំ យ៉ាងអនាធិបតេយ្យ ភាសាសាមញ្ញថា មានអ្នកកាង រត់ការចេញតាមច្រកនេះ ដ៏មានឥទ្ធិពលម្នាក់ ដែលគេស្គាល់ថា លោកក្របី ?

ប្រភពបានបង្ហើបថា លោកក្របី មានភាពស្និទ្ធស្នាល នឹងលោក ហ៊ុន ជា ដែលអំណាចមួយនេះ បានធ្វើអោយគេ ធ្វើអ្វីស្រេចនឹងចិត្ត ក្នុងការដឹកជញ្ជូនឈើចេញទៅប្រទេស វៀតណាមទោះបីជាសម្តេច ហ៊ុន សែន បានព្រមានយ៉ាងណាក៏ដោយក៏ឈ្មោះ ម៉ាប់រហ័សនាមក្របី បែរជាកំពុងតែល្បីល្បាញទៀតហើយក្នុងសកម្មភាពប្រព្រឹត្តបទល្មើសព្រៃឈើដែលប្រឆាំងនឹងបទបញ្ជាសម្តេចនាយករដ្ឋមន្ត្រីហ៊ុសែន ?

មិនតែប៉ុណ្ណោះ លោក ម៉ាប់ ដែលចេញមុខកាងឈើ គឺតែងតែប្រើសម្តីខ្លាំងៗគំរាមដាក់សមត្ថកិច្ចឬស្ថាប័នខាងណាមួយដែលចង់មកសួរនាំនិងរារាំងក្បួនរថយន្តឡង់គ្រីស័រ០០៧និងស្លាកលេខ៧០០និងតូរីស ដែលដឹកឈើបន្តកន្ទុយគ្នា ។

សូមបញ្ជាក់ថា បន្ទាប់ពីមានករណីបាញ់ប្រហារបណ្តាលឲ្យស្លាប់មនុស្សបីនាក់ កាលពីពេលកន្លងទៅនេះរួចមក ឈ្មោះ ម៉ាប់ កំពុងជិះសេះលែងដៃមិនខ្វល់ខ្វាយ ពីមន្ត្រីជំនាញណាហ៊ានចូលទៅតំបន់នោះទៀតទេ ទើបក្រុមរថយន្តដឹកឈើរបស់លោក ម៉ាប់ បានដំណើរការយ៉ាងរលូន ចេញតាមច្រកដាក់ដាំនេះ ?

ទោះជាយ៉ាងណាក្រុមការងារយើងនៅមិនទាន់អាចសួរបំភ្លឺទៅសមត្ថកិច្ច និងលោកក្របី បាននោះទេ ទាក់ទងនឹងការដឹកជញ្ជូនឈើនេះ មានច្បាប់ រឺ មិនមានច្បាប់នោះ ?

IMG_20180522_083244_085

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com